ជាតិ
អត្ថបទពាណិជ្ជកម្ម
ចែម៉ុច ហៅ Vichara Love ងាកមកចាប់អាជីពជា Video Content Creator ស្រាប់តែផ្ទុះការគាំទ្រមិននឹកស្មានដល់
07, Sep 2023 , 5:40 pm        
រូបភាព
ចែម៉ុច ហៅ Vichara Love មានឈ្មោះពិតថា សៅ វិជ្ជរ៉ា ហើយបច្ចុប្បន្ន កំពុង ផ្ទុះ ការគាំទ្រខ្លាំង រហូតអាចក្លាយជា Influencer ដ៏មានប្រជាប្រិយភាព ក្នុងព្រះរាជា ណាចក្រកម្ពុជា។
 
ដូចឃើញស្រាប់ ចែម៉ុច ហៅ Vichara Love មិនត្រឹមតែជាអ្នកលក់អនឡាញ ដ៏ឆ្នើម​ប៉ុណ្ណោះ​ទេ ថែមទាំងអាចក្តោបបានតំណែង​ជា Influencer ផ្សព្វផ្សាយ​ឲ្យផលិតផល និង ប្រេនចំណីអាហារល្បីនានា ថែមទៀតផង។ 
 
ទើបតែប្រឡូកនៅក្នុងវីស័យជាអ្នកផលិតមាតិកា តាមបណ្តេញសង្គម ដែលមានតិកតុក​ឈ្មោះ Vichara Love (@jmoch13)  និង ហ្វេសប៊ុក Vichara Love ទទួលបាន​ការ​គាំទ្រសឹងមិនគួរឲ្យជឿ។ 
 


ជាក់ស្តែង គិតមកទល់ពេលនេះ សម្រាប់គណនីតិកតុក Vichara Love មានអ្នកតាមដាន (Follower) រហូតទៅដល់ 447K និងឡាច 21.2M Likes ដែលជាចំនួនមួយ​ដ៏ច្រើនលើសលប់ផងដែរ។ ចំនែកឯហ្វេសប៊ុកវិញ មានអ្នកតាមដាន រហូតដល់ 33.9K។ 
 
ដើមចមដែលជំរុញឲ្យ ចែម៉ុច ហៅ Vichara Love ចាប់ផ្តើមអាជីពជាអ្នកផលិតមាតិកាវីដេអូ លើបណ្តាញសង្គម ដោយសារតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាក្តីស្រមៃចង់ក្លាយនខ្លួនជាតារា Influencer ចែករំលែកនូវចំណេះដឹង បទពិសោធន៍ ទាក់ទងនឹង របៀបធ្វើម្ហូបអាហារសុខភាព មាតាទារក និង តិចនិកធ្វើឲ្យគ្រួសារមានសុភមង្គល។ 
 


ចែម៉ុច ហៅ Vichara Love ៖ “ដំបូងឡើយគ្រាន់តែផលិតវីដេអូ សម្រាប់បង្ហោះទុកមើលខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែស្រាប់តែរាល់វីដេអូទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំបន្តផលិតមាតិកាវីដេអូថ្មីៗដែលមានប្រយោជន៍ដល់សង្គម”។ 
 
សូមបញ្ជាក់ផងដែរថា មាតិកា ដែល ចែម៉ុច ហៅ Vichara Love ផ្ទុះការគាំទ្រខ្លាំងនោះគឺ មាតិការទាក់ទងនឹង របៀបធ្វើម្ហូបសុខភាព, Food Review, និងសកម្មភាពគ្រួសារប្រចាំថ្ងៃ ដែលមានអ្នកចូលទស្សនារហូតដល់ 1.4M ក៏មាន។ 
 
មិនត្រឹមតែពូកែខាងលក់អនឡាញ និងជាអ្នកផលិតនូវមាតិកា នៅលើបណ្តាញសង្គម ដ៏ឆ្នើមប៉ុណ្ណោះទេ ចែម៉ុច ហៅ Vichara Love ជាមនុស្សដែលមានសន្តានចិត្តល្អ ពោលគឺចែករំលែកក្តីស្រឡាញ់តាមរយៈអំណោយ ឬក៏ថវិកា ជូនដល់កុមារកំព្រា ស្ត្រីមេម៉ាយ មនុស្សចាស់ជរា និងមន្ទីរពេទ្យ ជាដើម៕
 











© រក្សាសិទ្ធិដោយ thmeythmey.com