ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីប្រឡងចម្រៀងរ៉េប The Rapper ​បង្ហាញវត្តមានដំបូងក្នុងប្រទេសកម្ពុជា ដែលមាន​កំពូលតារាចម្រៀបរ៉េប លោក វណ្ណដា និង លោក ជូវីលីន ​ធ្វើជាគណៈកម្មកា​រ
08, Sep 2023 , 1:59 pm        
រូបភាព
គណៈកម្មការទាំង២រូប នៃកម្មវិធីប្រឡងចម្រៀងរ៉េប ហើយដែលត្រូវបានគេស្គាល់ថា ជា​ផលិតករផងនោះ គឺជាកំពូលសិល្បករ លោក វណ្ណដា (ផលិតកម្មបារមី) និង លោក ជូវីលីន (ផលិតកម្មបារមី) រួមជាមួយក្រុមគ្រូបង្វឹក (Coach) ដែលសុទ្ធតែជាតារាចម្រៀង​រ៉េប​មានទេពកោសល្យ​និងកេរ្តិ៍ឈ្មោះ បោះសំឡេងក្នុងវិស័យតន្ត្រីដូចជា៖ លោក Khmer1Jivit, លោក Norith (ផលិតកម្មបារមី), លោក Kingchi (CG Movement), លោក Ruthko (KlapYaHandz) រីឯ តារាចម្រៀងរ៉េប លោក វិន វិទូ (ផលិតកម្មក្លាបយ៉ាហ៊ែន) និង កញ្ញា វ៉ាន់នីឡា នឹងដើរតួនាទីជា​ពិធីការិនីក្នុងកម្មវិធី។ កម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹង​ចាក់ ផ្សាយវគ្គដំបូង នៅថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ លើកញ្ចក់ទូរទស្សន៍បាយ័ន វេលារាត្រី ចាប់ពីម៉ោង ៩ ដល់ ១០:៣០នាទី ដែល មានចំនួនសរុប ១៣វគ្គ នឹង​ចាក់ផ្សាយជារៀងរាល់ ថ្ងៃអាទិត្យ។
 
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ‘’ The Rapper’’ កម្មវិធីប្រឡងចម្រៀងរ៉េបដ៏កំពុងមានប្រជាប្រិយភាព ដែលមានដើមកំណើតចេញពីប្រ ទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធិយកទៅផលិតក្នុងប្រទេសវៀតណាម។ ទាំង The Rapper ថៃ និងវៀតណាម គឺជាកម្មវិធីប្រឡងចម្រៀងរ៉េប ដែលទទួលការ ពេញ និយម ទស្សនាជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេស ហើយបានបង្កើតធនធានតារាចម្រៀង រ៉េប ដែលមានសមត្ថភាពនិងទេពកោសល្យជាច្រើនដូចជា៖ Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT រួមទាំងតារាចម្រៀងរ៉េបផ្សេងៗជាច្រើនរូបទៀត។
 



 
The Rapper Cambodia ផ្តោតសំខាន់ទៅលើការស្វែងរកបេក្ខជន ដែលមានទេពកោសល្យ ជំនាន់ថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ឱកាសក៏ដូចជាឆាកវេទិកា បញ្ចេញ សមត្ថភច្រៀងរ៉េប សមត្ថភាព ក្នុងការលេងពាក្យសម្តី រួចសរសេរដាក់ចូលក្នុងអត្ថបទ ចម្រៀងរបស់ខ្លួនយកទៅច្រៀងរ៉េបឱ្យទស្សនិកជនជ្រួតជ្រាប។ ដើម្បីចូលរួមការប្រឡង បេក្ខជនទាំងអស់ ឬហៅថា Rappers ត្រូវតែមាន អាយុចាប់ពី ១៨ឆ្នាំឡើង ហើយមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងការនិពន្ធ និង ច្រៀងរ៉េបដើម្បីទាក់ទាញចិត្ត ចំណាប់អារម្មណ៍ ការស្ញើចសរសើរពី គណៈកម្មការទាំង២រូប និងទស្សនិកជនដែលកំពុងទស្សនា តាមរយៈការជួយជ្រោមជ្រែង បង្ហាត់ណែនាំពីគ្រូ​បង្វឹក​ម្នាក់ក្នុងចំណោម៤រូប។ 
 
បេក្ខជនដែលជាម្ចាស់ជ័យលាភី នៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់៤០លានរៀល ឬ​ប្រមាណ ១០០០០ដុល្លារសហរដ្ឋអាម៉េរិក ​ ក៏ដូចជាឱកាសចាប់ផ្តើមអាជីព​ជាតារា​ចម្រៀងរ៉េប ការចូលរួមសម្តែងផ្សេងៗនាពេលអនាគត។
 
កម្មវិធីប្រឡងចម្រៀងរ៉េបនេះ នឹងត្រូវ​ចាក់ផ្សាយវគ្គដំបូងលើកញ្ចក់ទូរទស្សន៍បាយ័ន ថ្ងៃ អាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលារាត្រី ចាប់ពីម៉ោង៩ ដល់ ម៉ោង១០:៣០នាទី។ រីឯវគ្គបន្តបន្ទាប់ នឹងចាក់ផ្សាយជារៀងរាល់ថ្ងៃអាទិត្យ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣។ 
 
សម្រាប់វគ្គចុងបញ្ចប់រដូវកាលទី១ នឹងមាន​ចាក់ផ្សាយបន្តផ្ទាល់ ពីឆាកវេទិកាប្រឡងក្នុង រាជធានីភ្នំពេញ ដែលមានមហាជនច្រើនកុះកររង់ចាំទស្សនា។ រាល់ព័ត៌មាននានាទាក់ទង នឹងវគ្គចុងបញ្ចប់នឹងត្រូវផ្សព្វផ្សាយនៅពេលក្រោយ។
 


ភាគីចូលរួមចំណែកក្នុងការផលិតកម្មវិធី The Rapper Cambodia
 
The Rapper Cambodia ត្រូវបានផលិតដោយផលិតកម្មបារមី រួមសហការជាមួយភ្លើងគប់ ។  TheRapperCambodia ត្រូវបានឧបត្ថម្ភផ្តាច់មុខ ដោយក្រុមហ៊ុនស្រាបៀរហនុមាន ដែលជាក្រុមហ៊ុនស្រាបៀរ ទទួលបាននូវការពេញនិយមឈានមុខគេ ក្នុងព្រះរាជាណា ចក្រកម្ពុជា ហើយក៏ជាក្រុមហ៊ុន ដែលស្រលាញ់ចូលរួមលើកស្ទួយវិស័យសិល្បៈចម្រៀង រ៉េប នៃកម្មវិធី The Rapper Cambodia យ៉ាងមានមោទកភាពក្រៃលែង។  លោក ផនមុត ច័ន្ទឧត្តម តំណាងខាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីសនិយាយថា៖“ពួកយើង មាន មោទកភាពក្រៃលែងដែលបានចូលរួមឧបត្ថម្ភកម្មវិធីដ៏ល្បីល្បាញ មានប្រជាប្រិយភាព ក្នុងការចូលរួមជួយលើកស្ទួយភាពអស្ចារ្យនៃសិល្បករ សិល្បការនី ទាំងក្មេង ចាស់។  
 
ក្រុមហ៊ុនស្រាបៀរ ហនុមាន មានភាពជឿជាក់ក្នុងការវិនិយោគ ទៅលើសិល្បករជំនាន់ ក្រោយដែលមានសមត្ថភាព និងទេពកោសល្យក្នុងការជួយឱ្យសិល្បៈវប្បធម៌ខ្មែរ រីក ចម្រើនរុងរឿង ល្បីសុះសាយគ្រប់ទិសទី គ្រប់សម័យកាលនាពេលអនាគត។”
 
កញ្ញា ឡូរ៉ា ម៉ម នាយិកាប្រតិបត្តិ CEO នៃផលិតកម្មបារមី ហើយក៏ជា ផលិតករប្រតិបត្តិ Executive Producer នៃកម្មវិធី The Rapper Cambodia បានបង្ហើប​ថា៖ “ផលិតកម្ម បារមីមានគោលជំហរ ក្នុងការ​វិនិយោគទុនទៅលើការងារសិល្បៈខ្មែរ ក៏ដូចជា សិល្បករ សិល្បការិនីខ្មែរ ហើយដែលសំខាន់បំផុតនោះ គឺប្រជាជនខ្មែរដែលជាទស្សនិកជនដ៏ធំ ចម្បង។ ពួកយើងតែងតែស្វះស្វែងរកការច្នៃប្រតិដ្ឋថ្មីៗ ដើម្បីលើកកម្ពស់កម្រិត និង គុណភាពនៃសិល្បៈខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ និងទាន់សម័យជានិច្ច។ ពួកយើងបានឃើញ ភាពជោគជ័យក្នុងការបង្កើតពន្លកតារាចម្រៀងរ៉េបថ្មីៗ ឱ្យរះឡើងយ៉ាងត្រចះត្រចង់ របស់ កម្មវិធី The Rapper ប្រទេសថៃ និងប្រទេសវៀតណាម ហើយពួកយើង ក៏មានគំនិត សុទិដ្ឋិនិយមខ្ពស់ថា វាក៏អាចកើតឡើងបានដូចគ្នាដែរក្នុងប្រទេសកម្ពុជា។  ពួកយើងសូម សម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់ក្រុមហ៊ុនស្រាបៀរ ហនុមាន ដែលតែងតែ ចូលរួមសកម្មភាពគាំទ្រលើកស្ទួយកម្មវិធីសិល្បៈ និងវប្បធម៌ខ្មែរ។ ពួកយើងទាំងអស់គ្នា ជឿជាក់ថា ពួកយើងអាចមានសមត្ថភាព ផ្លាស់ប្តូរវប្បធម៌ឱ្យកាន់តែល្អប្រសើរឡើង ហើយ និងបន្តពង្រីកសក្តានុពលនៃប្រទេសកម្ពុជា ឱ្យរុងរឿងថ្កើងថ្កានគ្រប់ទិសទី។”
 


លោក អែនឌ្រូ ម៉ម នាយកប្រតិបត្តិទីផ្សារ CMO នៃផលិតកម្មបារមី ក៏បានចូលរួមចំណែក ក្នុងកម្មវិធី The Rapper Cambodia ផងដែរ ដោយមានតួនាទីជា នាយកប្រតិបត្តិ និង ដឹកនាំសម្តែង Executive Producer។ លោកបានប្រាប់ថា៖ “ពួកយើងមានអារម្មណ៍ថា កំពុងតែស្ថិតនៅក្នុងអន្តរកាលមួយដែល ផលិតកម្មតន្ត្រីនានាក្នុងប្រទេសកម្ពុជា ងាកមក ចូលរួមសាមគ្គីគ្នាជាក្រុមតែមួយ ដើម្បីអភិវឌ្ឍវិស័យសិល្បៈតន្ត្រីខ្មែរ ឱ្យកាន់តែរីកធំធាត់ ឡើង ជាពិសេសស្មារតី មនសិកា និងឧត្តមគតិក្នុងការជំរុញលើកកម្ពស់ ឱ្យកាន់តែរុង រឿងខ្ពស់ត្រដែតឡើង ដែលព្រឹត្តិការណ៍បែបនេះ មិនដែលកើតមានឡើងពីមុនមកសោះ។
ចាប់ផ្តើមពីផលិតកម្ម បារមី បន្ទាប់មកផលិតកម្ម CG Movement ក្រោយមក KlapYaHandz ហើយរហូតដល់សូម្បីតែកំពូលតារាចម្រៀងរ៉េបជើងចាស់ Legendary ខ្មែរមួយជីវិត ក៏ជិះ យន្តហោះមកស្រុកខ្មែរ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សែនអស្ចារ្យមួយនេះផងដែរ។ The Rapper Cambodia ឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផល នៃការចូលរួមសហការផលិត និង ការបោះជំហានទៅមុខនៃវិស័យតន្ត្រីកម្ពុជា។ ពួកយើងបានស្រមៃឃើញវិស័យតន្រ្តីមួយ ដែលសិល្បករមកពីគ្រប់ទិសទី អាចចូលមកចូលរួមបង្កើតបទចម្រៀងដ៏ពីរោះអស្ចារ្យ ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ។”។
 
កញ្ញា រិទ្ធី លម្អពេជ្រ ហៅ យ៉ូគិ ដែលជាអ្នកដឹកនាំ Director នៃកម្មវិធី The Rapper Cambodia  និងជានាយិកាប្រតិបត្តិនៃផលិតកម្ម ភ្លើងគប់ បាន​ប្រាប់ថា៖ “នៅពេលខ្ញុំថត ជួប ស្តាប់បេក្ខជននានា មានប្រធានបទមួយបានលេចចេញឡើង នៅពីខាងមុខ នៃគោល បំណងផលិតកម្មវិធីនោះគឺ ក្តីសង្ឃឹម។ វាពុំមែនគ្រាន់តែជាក្តីសង្ឃឹមរៀងខ្លួនឡើយ ប៉ុន្តែ វាគឺជាក្ដីសង្ឃឹមនៃរបៀបដែលយើងបង្កើតសិល្បៈ ដែលជំរុញឱ្យមានការផ្លាស់ប្តូរជីវិត ផ្លាស់ ប្តូរពិភពលោក។ ខ្ញុំមិនគិតថា ខ្ញុំធ្លាប់បានឃើញបេក្ខជន ​ដាក់បន្ទាបខ្លួនចង់ដឹង ចង់រៀន ចង់ចែករំលែករឿងផ្ទាល់ខ្លួនផ្សេងៗ យ៉ាងមានមោទកភាពសម្បើមអស្ចារ្យ ជាពិសេស មោទកភាពជាតិខ្មែរ ហើយក៏មានរឿងរ៉ាវបេក្ខជនខ្លះ នឹងធ្វើឱ្យទស្សនិកជនមានអារម្មណ៍ ថាចាក់ដោត ញ័រទ្រូង ហូរទឹកភ្នែក អួលដើមករដោយមិនដឹងខ្លួន ដែលរឿងទាំងនេះ អាចត្រលប់ ជាថ្នាំព្យាបាលរបួសផ្លូវចិត្តរបស់ពួកគេទៅវិញ។ ខ្ញុំជឿថាកម្មវិធី The Rapper Cambodia នឹងធ្វើឱ្យរញ្ជួយញាប់ញ័រ វិស័យសិល្បៈតន្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយវាក៏ចូលរួមចំណែកជួយលុបបំបាត់ផ្នត់គំនិតអវិជ្ជមាន ដែលប្រជាជនកម្ពុជា ធ្លាប់មាន ចំពោះសិល្បៈចម្រៀងHip Hop ផងដែរ។ កម្មវិធីនេះ នឹងជាការបើកទ្វារ​ថ្មីដើម្បីទទួល​យក បណ្តាសំនៀងថ្មីៗ ពីគ្រប់តំបន់ក្នុងប្រទេស ហើយធ្វើការផ្លាស់ប្តូរផ្ទាំងទស្សនីយភាព ក្នុងវិស័យតន្ត្រីកម្ពុជា។”
 


កំពូលតារាចម្រៀងរ៉េប និងជាផលិតករ លោក វណ្ណដា ដែលជាណៈកម្មការក្នុងកម្មវិធី និងមានតួនាទី៖  វិនិច្ឆ័យសមត្ថភាព ប្រឹក្សាឱ្យយោបល់ ហើយក៏ជាតារានាំបណ្តាលចិត្ត បេក្ខជនមកចូលរួមប្រឡងផងដែរ។ លោក វណ្ណដា នោតែជាប់ជាកំពូលតារា ចម្រៀង រ៉េប ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជា រាប់ចាប់តាំង ពីខែមករា ឆ្នាំ២០១៩ ជាមួយនឹង ការចេញបទចម្រៀងក្រោមចំណងជើងថា “ជោរ J+O” ដែលបទនេះ បានធ្វើឱ្យមានការ ផ្លាស់ប្តូរ និងទំនើបកម្មសិល្បៈតន្រ្តីខ្មែរយ៉ាងខ្លាំងក្លា។ ចាប់តាំងពីពេលនោះមក  លោក វណ្ណដា ក្លាយជាសិល្បករ ដែលគ្រប់ប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍ និយាយពីគាត់ច្រើន ខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្រតន្រ្តីកម្ពុជា ហើយរាល់បទចម្រៀងរបស់គាត់បានទទួលការ ពេញ និយមពីអ្នកគាំទ្រ និងអ្នកស្តាប់ពាសពេញពិភពលោក។ 
 
លោក វណ្ណដា បាននិយាយថា៖ “ ខ្ញុំពិតជាមានអារម្មណ៍ថារីករាយ និងសប្បាយចិត្តជាខ្លាំង ដែលបានចូលរួមនៅក្នុងកម្មវិធី សន្និសីទសារព័ត៌មាននៅក្នុងថ្ងៃនេះ ក៏ដូចជាធ្វើជា Prodcuer នៅក្នុងកម្មវិធី​ The Rapper Cambodia ។ កាលពីខ្ញុំនៅតូច ខ្ញុំនៅជាមួយ គ្រួសារមួយដែលមានឱពុកម្ដាយគឺជាអ្នកលក់ដូង ហើយខ្ញុំត្រឹមជាក្មេងកោសដូងម្នាក់ ប៉ុណ្ណោះ។ ជីវិតវាហាក់ឆ្លងកាត់រឿងជាច្រើនទម្រាំអាចមកដល់ថ្ងៃនេះ។ ជាច្រើនឆ្នាំកន្លង មក ខ្ញុំនៅជាមួយ បារមី ឃើញថាពួកយើងបានធ្វើរឿង ដែលអស្ចារ្យជាច្រើនសម្រាប់វិស័យ ចម្រៀង Rap និង HipHop នៅក្នុងប្រទេសកម្ពុជារបស់យើ់ង។ ខ្ញុំតែងតែប្រាប់ទៅដល់ សិល្បករជំនាន់ក្រោយថា យើងអាចចាប់ផ្ដើមក្ដីស្រមៃរបស់យើង បានគ្រប់ពេលវេលា ទោះបីជានៅក្នុងបន្ទប់គេង ក៏យើងអាចចាប់យកឱកាសនៅក្នុងការរៀនសរសេរបទ ចម្រៀង កុំចាំរហូតទាល់តែអ្នកទាំងអស់គ្នាមានពេល ប៉ុន្តែសូមចាប់ផ្ដើមពីឥលូវនេះ។ តាមចាប់ក្ដីស្រមៃរបស់អ្នក ដោយមានភាពជឿជាក់ទៅលើខ្លួនឯង មានភាពអត់ធ្មត់ និងការតស៊ូព្យាយាម ហើយខ្ញុំជឿថាអ្នកអាចធ្វើវាបាន “You can be great without being greater than anybody else”  បច្ចុប្បន្ននេះ ខ្ញុំឃើញថាក្មេងជំនាន់ ក្រោយដែល ពួកគាត់ពោរពេញទៅដោយសមត្ថភាព។ កាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំមិន មាអ្វីនោះទេ ប៉ុន្តែខ្ញុំមានសំឡេង សំឡេងដែលខុសពីអ្នកដទៃ ហេតុនេះខ្ញុំត្រូវប្រើប្រាស់ សំឡេងមួយនេះប្រកបដោយភាពត្រឹមត្រូវ សុច្ចរិត និងមានទំនួលខុសត្រូវ។ ហើយនេះ គឺជាគន្លឺះមួយក្នុងចាប់ផ្ដើមស្វែងរកក្ដីស្រមៃរបស់ខ្លួនឯង។”។
 
រីឯលោក ជូវី លីន ដែលជាផលិតករនៃកម្មវិធី ហើយក៏ជាតារាចម្រៀងប៉ុប ដ៏ល្បីល្បាញ មួយរូបមកពីក្រុម Polarix លោកគឺជាសិល្បករពហុជំនាញដ៏ឆ្នើមក្នុង ការច្រៀង ដឹកនាំ សម្តែង ថតវីដេអូ បញ្ចេញគំនិតច្នៃប្រតិដ្ឋផ្សេងៗ។ លោក ជូវីលីនមានស្នាដៃជួយផលិតកម្ម បារមី ឱ្យឈានរះខ្ពស់ឡើងលើឆាកអន្តរជាតិនានា គាត់មានបទពិសោធធ្វើការជា នាយក ផ្នែកការដឹកនាំសម្តែងនិងបង្កើតគំនិត ច្នៃប្រតិដ្ឋរយៈពេល៤ឆ្នាំជាង។ លោក ជូវីលីន មិនត្រឹមតែធ្លាប់ចេញបទចម្រៀងរ៉េបល្បីផ្ទុះខ្លាំងដូចជា៖ “Japey” និង “ Follow Ma Dance” តែប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ធ្លាប់កាន់ការងារខាងផ្នែក ច្នៃប្រតិដ្ឋមើលឃើញ (Visual Innovation) រាល់គ្រប់ស្នាដៃសិល្បៈស្អាតៗ ប្រណិតៗ របស់ផលិតកម្មបារមីទាំងអស់ ហើយ ថែមទាំងធ្លាប់ដឹកនាំការថតសម្តែងវីដេអូបទចម្រៀងសិល្បករ លំដាប់ខ្ពស់ដូចជា៖ “Bok Kalo” និង “Daddy Da & King។” លោក ជូវីលីន មិនត្រឹមតែមានជំនាញ ជាតារាចម្រៀងរ៉េប និងតារាចម្រៀងអាជីព នៅខាងមុខកាំមេរ៉ាតែប៉ុណ្ណោះទេ នៅ ខាងក្រោយ កាំមេរ៉ា លោកគឺជានាយកផ្នែកការដឹកនាំសម្តែង និងបង្កើតគំនិតច្នៃប្រតិដ្ឋ ផងដែរ។ 
 
លោក ជូវីលីន បាននិយាយថា៖ “ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលត្រូវបានជ្រើសរើស ធ្វើជា Producer មួយរូប ហើយ​នេះ គឺជាឱកាសដែលអាចជួយឱ្យខ្ញុំសម្រេចបំណងមួយ ដែលតែងតែចង់ជំរុញ​ បណ្ដុះបណ្ដាល និងចែករំលែកទៅដល់សិល្បករ សិល្បការិនីជំនាន់ក្រោយនេះ។  ខ្ញុំសូមអញ្ជើញ​ពលរដ្ឋខ្មែរ​ទាំងអស់ ​ចូលរួមទស្សនា ក៏ដូចជាជួយលើកតម្កើងវិស័យសិល្បៈ Hip Hop ឱ្យកុះករ។  ខ្ញុំហ៊ានធានាថាអ្នកទាំងអស់គ្នា នឹងបានឃើញកម្មវិធីប្រឡងរ៉េបដ៏អស្ចារ្យដំបូងបំផុតនៅ ប្រទេសខ្មែរ ព្រមទាំងបានឃើញសិល្បករ សិល្បការិនីដែលត្រៀមរះ។  ​
 
លោក Norith តារា RAP LYRICS បែបមនោសញ្ចេតនាមុខស្មើ និង New School  មកពី ក្រុម POLARIX នៃផលិតកម្មបារមី និងជាគ្រូបង្វឹកក្នុងកម្មវិធី The Rapper Cambodia។ លោក Norith បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន ដែលមាន ឱកាសបានចូលរួមធ្វើជា Coach នៅក្នុងកម្មវិធី The Rapper Cambodia ជាលើកដំបូង ហើយក៏ជាកិត្តិយសដែលបានធ្វើការជាមួយរៀមច្បង​ និងសិល្បករដែលមកពីផលិតកម្ម ផ្សេងគ្នា​ យើងសហការគ្នាដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់វិស័យ Hip Hop ស្រុកខ្មែរ​។ ខ្ញុំហ៊ានធានាថាកម្មវិធីនេះ គឺនឹងមានគ្រប់រសជាតិ​ ទាំងផ្អែម​ជូរចត់ ល្វីង សប្បាយ កើតទុក្ខ រំភើប ក៏ដូចជាមានរឿងជាច្រើនដែលទាំងអស់គ្នា​នឹង​ surprise ។ ​ដូច ទាំងអស់គ្នាដឹងហើយថា Coach នីមួយៗមានstyle ផ្សេងៗគ្នា បេក្ខជនយើង ក៏ដូចគ្នាគាត់ មានstyle ផ្សេងៗគ្នា​ចឹងរសជាតិនៃ show របស់យើងគឺនឹងមាន ខុសៗគ្នា​។ ដូច្នេះយើង រង់ចាំមើលទាំងអស់គ្នា ថាតើបេក្ខជនមកពីកូនក្រុម coach មួយណាដែលនឹងក្លាយ ជា ម្ចាស់ពាន។”
 
លោក KingChi តារា RAP ស្តេចចុងជួនរណ្តំចិត្ត មកពី CG MOVEMENT និងជាគ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia។ លោក KingChi បាននិយាយថា៖ “ក្នុងមានខ្ញុំជា ​Caoch មួយរូបនៅក្នុងកម្មវិធី The Rapper Cambodia នេះ សម្រាប់បេក្ខជនដែលត្រូវ មកប្រឡង គឺខ្ញុំចង់ឃើញគាត់មានលក្ខណៈពិសេសៗដូចជាទីមួយ ពួកគាត់មានសមត្ថភាព ក្នុងការចូលរួមប្រកួត ហើយក៏ដូចជាឆន្ទៈ និងភាពអត់ធ្មត់។ អ្វីដែលពិសេសមួយទៀត ខ្ញុំ ចង់ឃើញអ្វីដែលគាត់មាននៅក្នុងខ្លួន និងភាពជឿជាក់លើខ្លួនឯង ពីព្រោះកាលណា ដែល ពួកគាត់មានភាពជឿជាក់លើខ្លួនឯង នោះបេក្ខជនទាំងអស់ នឹងអាចពុះពារគ្រប់ឧបសគ្គ និងគ្រប់វិញ្ញាសាទាំងអស់។ កម្មវិធីប្រឡង The Rapper Cambodia នេះមិនមែន ត្រឹមតែ​ជាកម្មវិធីប្រឡងស្វែងរកកំពូលតារាចម្រៀងរ៉េបប៉ុណ្ណោះទេ កម្មវិធីមួយនេះប្រៀបដូចជា​ថ្នាក់​បណ្ដុះបណ្ដាល ថ្នាក់បង្រៀនក្នុងការរ៉េប ទៅដល់បេក្ខជនគ្រប់រូប។ ហេតុនេះខ្ញុំចង់ឱ្យ ពួកគាត់ជឿជាក់លើខ្លួនឯង ហើយស្បាយយកសមត្ថភាពខ្លួនឯង ដើម្បីមកប្រឡងក្នុង កម្មវិធីមួយនេះ ឱ្យខ្ញុំជា Coach និង Producer  ទាំងអស់ដុសខាតសមត្ថភាព បេក្ខជន ទាំងអស់ឱ្យកាន់តែខ្លាំង។”។
 
លោក RuthKo គឺជាតារាRap វ័យក្មេងអាចលែងគ្រប់រសជាតិមកពី KLAPYAHANDz និង​ជា​គ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia។ លោក Ruthko បាននិយាយថា៖ “ជាក់ ស្តែង តាមរយៈកម្មវិធី The rapper Cambodia ខ្ញុំបានសង្កេតឃើញថាយុវជន យុវនារីខ្មែរ យើងជាច្រើន​​ពិតជាមានសមត្ថភាព ក្នុងការនិពន្ធតាក់តែងចម្រៀងមែន ដែលធ្វើឲ្យខ្ញុំ​ក៏​ដូច ជា Coach និង Producer ដទៃភ្ញាក់ផ្អើលនឹកស្មានមិនដល់ហើយមានមោទកភាព ដែល កូនខ្មែរមានទេពកោសល្យច្រើនបែបនេះ ជាពិសេសពួកគាត់មានគំនិតច្នៃប្រឌិតខ្ពស់ ក្នុង ការសរសេរទំនុកច្រៀង លេងពាក្យចុងជួន ហើយក៏ឃើញមានការបញ្ចូលនូវវប្បធម៌ខ្មែរ បូកផ្សំជាមួយនឹង Rap hip hop ដែលធ្វើឲ្យកាន់តែទាក់ទាញចិត្ត ទាក់ទាញអារម្មណ៍ របស់ អ្នកទស្សនាដោយមិនសរសើរមិនបានផងដែរ គឺខ្ញុំពិតជា Proud នឹងពួកគាត់មែនទែន។”។
 
លោក Khmer1jivit គឺជាតារា RAP LEGENDARY និងជាគ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia ។ លោក Khmer1jivit បាននិយាយថា៖ “សម្រាប់កាត្រៀមខ្លួនរបស់ខ្ញុំ គឺខ្ញុំមិន​ត្រឹមតែ ត្រៀមបង្វឹកបក្ខេជនកូនក្រុមខ្ញុំប៉ុណ្ណោះទេ គឺខ្ញុំត្រូវបង្វឹកខ្លួនខ្ញុំផងដែរ ​ដើម្បីធ្វើជា​គ្រូបង្វឹក ដោយប្រើប្រាស់សមត្ថភាព និងជំនាញខ្ញុំទាំងប៉ុន្មាន ក្នុងកាផលិត rap music ក៏ដូចជា original song ដល់បេក្ខជនយើង។  បើប្រៀបធៀបទៅ hiphop ប្រទេសក្រៅ ខ្ញុំសុំ ត្រឹម​និយាយក្នុងប្រទេសអាស៊ី​អាគ្នេយ៍ ព្រោះខាងលោកខាងលិច ជាពិសេសសហ​រដ្ឋអាម៉េរិក គឺជាទីកន្លែងនៃដើមហីបហប់ស្រាប់ទៅហើយ។ ​នៅអាស៊ីអាគ្នេយ៍ ហីបហប់​ក្នុង​ប្រទេសកម្ពុជា គឺយើងចាប់ផ្តើមក្រោយគេ តែមានល្បឿនជិតស្មើគេ គ្រាន់តែយើងនៅ​ក្មេង​ខ្ចីបន្តិច ក្នុងកាផលិត និងកម្រិត​យល់ដឹងអំពីសេរីភាពក្នុងការនិពន្ធ។” 
 
សហផលិតករនៃកម្មវិធី The Rapper Cambodia
 
ផលិតកម្មបារមីគឺជាផលិតកម្មរៀបចំនិងដឹកនាំការប្រគំតន្ត្រីខ្នាតធំនិងផលិតកម្មឌីជីថលដែលមានគុណភាពខ្ពស់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសកម្ពុជាហើយក៏ជាទ្រនំរបស់តារាចម្រៀងលំដាប់ថ្នាក់អន្តរជាតិ ដូចជា៖Vannda, Sophia Kao, Vanthan, Polarix, ក្រុមតន្ត្រីទើបលេចចេញពន្លក La Cima Cartel ហើយនិងសិល្បករផ្សេងៗទៀត។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតកម្មបារមីបានធ្វើវឌ្ឍនភាព និងទំនើបកម្មវប្បធម៌ខ្មែរជាមួយនឹងតន្ត្រី​ Hip Hop ហើយទទួលបាននូវភាពជោគជ័យធំៗដូចជា៖​ បទចម្រៀង Time To Rise របស់លោក វណ្ណដា បានផ្ទុះយ៉ាងកក្រើកខ្លាំងលើឆាកអន្តរជាតិ ហើយនិងការប្រគំតន្ត្រីទេសចរណ៍សិល្បករទោល Solo Artist “ Skull Tour” ឆ្លងកាត់៥ខេត្តរាជធានី។ ផលិតកម្មបារមីបានជំនះឧបសគ្គក៏ដូចជាត្រួសត្រាយផ្លូវឱ្យសិល្បករខ្មែរធ្វើដំណើរទៅចូលរួមកម្មវិធីតន្រ្តីអន្តរជាតិល្បីៗមានប្រជាប្រិយភាពខ្លាំងនៅក្នុងតំបន់អាសុីអាគ្នេយ៍ដូចជា Big Mountain Music Festival, Wonderfruit, និង Maho Rasop Music Festival ក្នុងប្រទេសថៃ ថែមទាំង ASEAN Music Showcase នៅប្រទេសសិង្ហបុរីផងដែរ។
 
ភ្លើងគប់ គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃ ដែលត្រូវបានបង្កើត និងធ្វើប្រតិបត្តិការឡើង ដោយសិស្ស និសិត្សដែលស្រលាញ់សិល្បៈ និងមានគោលបំណងឱ្យសិល្បៈខ្មែរ​ពី​អតីតកាលរួសរានមានជីវិតឡើងវិញដោយ រៀបចំបង្កើតព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដែល អាចរួបរួមប្រជាជនខ្មែរដែលកំពុងរស់នៅទាំងក្នុងមាតុប្រទេស និងតាមបណ្តាប្រទេសនានា ឱ្យជួយផ្សព្វផ្សាយបំផុសបំផុលសិល្បៈខ្មែរ ទៅកាន់ ឆាកអន្តរជាតិផ្សេងៗ ពាសពេញ ពិភពលោក៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com