ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យផ្អាករើសមន្ត្រីថ្មីក្នុងឆ្នាំ២០២៣ រង់ចាំយន្តការដែលកាន់តែសុក្រឹត 
×![]()
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យផ្អាកការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មី ដែលនៅសេសសល់ក្នុងផែនការឆ្នាំ២០២៣ រង់ចាំការរៀបចំយន្តការថ្មី ដើម្បីឱ្យការប្រឡងកាន់តែមានសុក្រឹតភាព។
បញ្ជាផ្អាកជាបន្ទាន់នេះ ធ្វើឡើង បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត ទទួលបានសំណើពីក្រសួងចំនួន៣ តាមរយៈក្រសួងមុខងារសធារណៈ ដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តី នៅក្នុងឆ្នាំ ២០២៣។
«ខ្ញុំសុំផ្អាករាល់ការជ្រើសរើសមន្ត្រី ទាំងក្នុងផែនការ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំនៅពេលក្រោយ»។ នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ដូច្នេះ មុននឹងបន្តថា ការប្រឡងជ្រើសរើសមន្ត្រីឱ្យមានសុក្រឹតភាព គឺជាយន្តការចាំបាច់ណាស់ ក្នុងការធ្វើកំណែទម្រង់មន្ត្រីមុខងារសាធារណៈ ហើយដែលវាជាគោលដៅចម្បងផងដែររបស់រដ្ឋាភិបាលអាណត្តិថ្មី។
ការប្រឡងជ្រើសរើសមន្ត្រី នឹងចាប់ផ្តើមវិញ នៅពេលដែល យន្តការ និងគណៈកម្មការកំណែទម្រង់មន្ត្រីមុខងារសាធារណៈថ្មី ត្រូវបានរៀបចំរួចរាល់នៅពេលខាងមុខ។ នេះបើតាមនាយករដ្ឋមន្ត្រីកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com