អន្តរជាតិ
អនុប្រធានាធិបតីអាម៉េរិក៖ ការគាំទ្រផ្នែកយោធារបស់កូរ៉េខាងជើងសម្រាប់រុស្ស៊ី នឹងក្លាយជាកំហុសដ៏ធំ
09, Sep 2023 , 2:29 pm        
រូបភាព
លោកស្រី កាម៉ាឡា ហារីស​ អនុប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោកស្រី កាម៉ាឡា ហារីស​ អនុប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 

អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស បាននិយាយនៅថ្ងៃទី៧ ខែ កញ្ញាថា វានឹងជាកំហុសដ៏ធំរបស់កូរ៉េខាងជើងក្នុងការផ្លាស់ប្តូរការគាំទ្រផ្នែកយោធាជាមួយរុស្ស៊ីសម្រាប់ប្រើប្រាស់លើអ៊ុយក្រែន ខណៈដែលអតីតមន្ត្រីចារកម្មកំពូលរបស់អាម៉េរិកបាននិយាយថា ការទទួលត្រលប់មកវិញពីសំណាក់កូរ៉េខាងជើង នឹងមានការកំណត់។

 
កាលពីថ្មីៗនេះ មន្ត្រីអាម៉េរិកបានព្រមានលើការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងដែលកំពុងដំណើរការទៅមុខយ៉ាងសកម្ម បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនគ្រោងនឹងធ្វើដំណើរទៅកាន់រុស្ស៊ីក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីនលើការពិភាក្សាអំពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ។ 
 
«ខ្ញុំគិតថាវាជាកំហុសដ៏ធំមួយ។ គំនិតដែលថាពួកគេនឹងផ្គត់ផ្គង់គ្រាប់រំសេវដល់ទីបញ្ចប់នោះ ជាកំហុសដ៏ធំមួយ។ ខ្ញុំក៏ជឿជាក់យ៉ាងមុតមាំថាសកម្មភាពនេះនឹងធ្វើឱ្យទាំងរុស្ស៊ី និងកូរ៉េខាងជើងនៅដាច់ដោយឡែកថែមទៀត»។ លោកស្រីអនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស បានថ្លែងបែបនេះនៅថ្ងៃទី៧ ខែកញ្ញា ខណៈពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី។ 
 
លើសពីនេះ អតីតមន្ត្រីចារកម្មកំពូលរបស់អាម៉េរិកលោក Sydney Seiler បានបញ្ជាក់ថាគម្រោងជំនួបរវាងរដ្ឋទាំងពីរនេះនឹងបង្កជាអ្វីមួយជាក់ជាមិនខានក្នុងពេលបន្ដិចទៀតនេះ ហើយរុស្ស៊ីអាចនឹងស្វែងរកវិធីដើម្បីបង្កើនសមត្ថភាពយោធារបស់កូរ៉េខាងជើង។
 
ចំណែក ទីប្រឹក្សាសន្តិសុខជាតិសេតវិមានអាម៉េរិកលោក Jake Sullivan ក៏បានប្រកាសកាលពីថ្ងៃទី៥ ខែកញ្ញាថាការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងតែរីកចម្រើនយ៉ាងសកម្ម ហើយបានព្រមានលោក គីមថានឹងទទួលផលពីសកម្មភាពមួយនេះជាមិនខាន៕

© រក្សាសិទ្ធិដោយ thmeythmey.com