អន្តរជាតិ
មនុស្សយ៉ាងហោចណាស់ ៦៣០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីនៅម៉ារ៉ុក
09, Sep 2023 , 2:49 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
គ្រោះរញ្ជួយដីមួយ នៅថ្ងៃទី៨ ខែកញ្ញា បានវាយប្រហារម៉ារ៉ុក ដោយបង្កឱ្យមនុស្សយ៉ាងហោចណាស់ ៦៣០នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើនរយនាក់ទៀតរងរបួស។

 
តាមការបញ្ចេញទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃម៉ារ៉ុក មនុស្សយ៉ាងហោចណាស់ ៦៣០នាក់ បានបាត់បង់ជីវិត ខណៈមនុស្សចំនួន ៣២៩នាក់ផ្សេងទៀតរងរបួស និង៥១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន ករណីស្លាប់ភាគច្រើន គឺកើតមាននៅក្បែរតំបន់ភ្នំ។ 
 
ទីភ្នាកងារUS Geological Survey របស់អាម៉េរិក បានបញ្ជាក់ថា រញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ បានវាយប្រហារនៅតំបន់ជួរភ្នំ High Atlas ប្រមាណ៧២គីឡូម៉ែត្រពីតំបន់ទេសចរណ៍ និងជាតំបន់សម្បត្តិបេតិកភណ្ឌពិភពលោក Marrakesh នៅវេលាប្រមាណម៉ោង ១១ និង១០នាទីយប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។  
 
អគារមួយចំនួន នៅក្នុងតំបន់សម្បត្តិបេតិកភណ្ឌពិភពលោក Marrakeshនេះ ក៏មានការដួលរលំផងដែរ។ ស្របគ្នានេះ ប្រព័ន្ធអ៊ីនធឺណិត និងអគ្គិសនី ត្រូវបានកាត់ផ្តាច់នៅក្នុងទីក្រុងបេតិកភណ្ឌខាងលើ៕ 
 

Tag:
 ម៉ារ៉ុក
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com