អន្តរជាតិ
ឥណ្ឌូណេស៊ី និងចិនពិភាក្សាលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម
09, Sep 2023 , 8:19 pm        
រូបភាព
លោក លី ឈាំង នាយករដ្ឋមន្រ្តី (ឆ្វេង) ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅក្រុងហ្សាការតា ក្នុងថ្ងៃទី៨ ខែកញ្ញា។ រូបភាព AFP
លោក លី ឈាំង នាយករដ្ឋមន្រ្តី (ឆ្វេង) ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅក្រុងហ្សាការតា ក្នុងថ្ងៃទី៨ ខែកញ្ញា។ រូបភាព AFP
មេដឹកនាំឥណ្ឌូណេស៊ី និងចិនបានពិភាក្សាអំពីវិធីកែលម្អការវិនិយោគ និងពាណិជ្ជកម្ម ទ្វេភាគីរបស់ពួកគេដែលរួមមានការពង្រីកផលិតផលនាំចេញរបស់ឥណ្ឌូណេស៊ី។ នេះបើ តាមការលើកឡើងរបស់ប្រទេសទាំងពីរនៅថ្ងៃទី៨ ខែកញ្ញា។

 
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានអាស៊ីបូព៌ា នៅទីក្រុង ហ្សាការតា។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក លី បានអះអាងក្នុងជំនួបនោះថា ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រីកការនាំចូលទំនិញភាគច្រើនរបស់ឥណ្ឌូណេស៊ី រួមមាន ផលិតផលកសិកម្ម និងទិន្នផលនេសាទលំដាប់ថ្នាក់ខ្ពស់។
 
ចំណែក សេចក្តីថ្លែងការណ៍ពីការិយាល័យលោកចូកូ វិញ បានអញ្ជើញក្រុមហ៊ុនចិន ទាំងឯកជន និងរដ្ឋឱ្យចូលរួមក្នុងការកសាង និងជំរុញរដ្ឋធានីថ្មី Nusantara ដែលមានថវិកាដើម្បីរៀបចំរហូតដល់ ៣២ ពាន់លានដុល្លារ។ 
 
ភាគីទាំងពីរបានពិភាក្សាអំពីការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ។ ស្របពេលជា មួយគ្នានេះផងដែរកិច្ចព្រមព្រៀងមួយក៏ត្រូវបានចុះហត្ថលេខារវាងក្រសួងពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិកដែរ៕

Tag:
 ចិន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com