ជាតិ
ក្រោយបើកការស៊ើបអង្កេតហើយ អគ្គស្នងការសម្រេចដកតំណែង មេប៉ុស្តិ៍សំព្រោជ នៃស្រុកស្ទោង
11, Sep 2023 , 9:17 am        
រូបភាព
លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្រេចដកតំណែងលោកអនុសេនីយ៍ឯក ហុង សារ៉ុម មេប៉ុស្តិនគរបាលសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ការសម្រេចនេះ ធ្វើឡើងតាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបញ្ជាឱ្យបើកការស៊ើបអង្កេតលើការតែងតាំងតួនាទីឱ្យមេប៉ុស្តិរូបនេះ។

អគ្គស្នងការនគរបាលជាតិ បានសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ឱ្យមកធ្វើជាមន្ដ្រីវិញ។

ក្នុងសេចក្តីសម្រេចអនុវត្តវិន័យលើមន្រ្តីនគរបាល របស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១១ កញ្ញា បានសង្កត់ធ្ងន់ថា ការសម្រេចដកហូតមុខតំណែង លោក ហុង សារ៉ុម ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
 
ការសម្រេចដកតំណែងរបស់លោក ហុង សារ៉ុម នាពេលនេះ ធ្វើឡើងក្រោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យលោក ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលការតែងតាំងមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រមុខរដ្ឋាភិបាល ចេញបញ្ជាបែបនេះ ក្រោយពីទទួលបានព័ត៌មានថា បុគ្គលរូបនោះ ធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។
 
បើតាមការចុះផ្សាយព្រោងព្រាតនោះ លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ធ្លាប់មានប្រវត្តិពាក់ព័ន្ធករណីប្លន់ទូមាស នៅក្នុងស្រុកស្ទោង កាលពីឆ្នាំ២០១៥៕
 
Tag:
 ហ៊ុន ម៉ាណែត
  ស ថេត
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com