ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឆាប់​ប្តូរ​ចេញ​! ទម្លាប់​៨​យ៉ាង​កំពុង​«​បំផ្លាញ​»​ប្រព័ន្ធ​ការពារ​រាង​កាយ
12, Sep 2023 , 6:59 am        
រូបភាព
ជាមួយនឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ដែល​មាន​សុខភាព​ល្អ រាង​កាយ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ពី​មជ្ឈដ្ឋាន​ជុំវិញ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ទម្លាប់​អាក្រក់​ទាំងនេះ ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​នឹង​កាន់តែ​ខ្សោយ​ទៅ​ៗ ។

 
រង្វង់​ទំនាក់ទំនង​មាន​កំណត់
តាម​ការ​ស្រាវជ្រាវ មិត្ត​ភ័ក្តិ​តិចតួច​ដែល​មនុស្ស​ម្នាក់​មាន​គឺ​ងាយ​នឹង​ឈឺ​។ សូ​ម្បី​តែ​អាយុ​សង្ឃឹម​រស់​ក៏​រង​ផល​ប៉ះពាល់​ដែរ​។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មាន​មិត្ត​ភ័ក្ដិ​ច្រើន​ជាង​ប្រាំមួយ​នាក់​គឺ​មាន​ភាព​ធន់​នឹង​មេរោគ​ផ្តាសាយ​ជាង​បួន​ដង​។
 
គេង​មិន​លក់
ការ​គេង​មិន​គ្រប់គ្រាន់​ញឹកញាប់​ធ្វើ​ឱ្យ​រាង​កាយ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​នឿយហត់ និង​កាត់​បន្ថយ​ចំនួន​កោសិកា​ភាពស៊ាំ​ដែល​រាង​កាយ​ផលិត​បាន​យ៉ាង​ខ្លាំង ។
យោង​តាម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Chicago មនុស្ស​ដែល​គេង​បាន​ត្រឹមតែ 4 ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​អង្គ​ប​ដិ​ប្រាណ​ជំងឺ​គ្រុនផ្តាសាយ​តិច​ជាង 50 ភាគរយ​នៅ​ក្នុង​ឈាម​របស់​ពួក​គេ​ជាង​អ្នក​ដែល​គេង 7 ទៅ 8 ម៉ោង​ក្នុង​មួយ​ថ្ងៃ​។
 
ឬ​គិត​អវិជ្ជមាន?
យោង​តាម​ការ​សិក្សា​មួយ​ចំនួន មនុស្ស​ដែល​ដឹកនាំ​ជីវិត​ប្រកបដោយ​សុទិដ្ឋិនិយម និង​សប្បាយ​រីករាយ ទំនងជា​មិនសូវ​ឈឺ​ជាង​អ្នក​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ផ្លូវចិត្ត​អវិជ្ជមាន​។ អ្នក​សុទិដ្ឋិនិយម​តែងតែ​រស់នៅ​បាន​យូរ​ជាង​អ្នក​ទុទិដ្ឋិនិយម​។ មូលហេតុ​គឺ​នៅ​ពេល​ដែល​គិត​វិជ្ជមាន​ចំនួន​កោសិកា​ឈាមស​ដែល​ទាក់ទង​នឹង​ភាពស៊ាំ​ក្នុង​រាង​កាយ​កើនឡើង​។
 
ភាព​តានតឹង​ហួសហេតុ
នេះ​គឺជា​មូលហេតុ​ចម្បង​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។ Kathleen Dass អ្នកជំនាញ​ខាង​ភាពស៊ាំ​បាន​និយាយ​ថា “​នៅ​ពេល​ដែល​អ្នកមាន​ភាព​តានតឹង រាង​កាយ​របស់​អ្នក​នឹង​បញ្ចេញ cortisol និង adrenaline ដែល​ជា​អរ​ម៉ូ​ន​ដែល​បន្ថយ​កម្រិត​នៃ lymphocytes និង phagocytes” ។
ក្រៅពី​នេះ ភាព​តានតឹង​ក៏​បណ្តាល​ឱ្យ​មាន​អាកប្បកិរិយា​មិន​ល្អជា​បន្តបន្ទាប់​ដូច​ជា ការ​ផឹកស្រា ការ​ជក់បារី ការ​គេង​មិន​លក់ និង​ការ​ឃ្លាន​អាហារ​ជាដើម​។
 
ខ្ជិល​ហាត់ប្រាណ
យោង​តាម​ការ​ស្រាវជ្រាវ ពេល​ដែល​ធ្វើ​លំ​ហាត់ប្រាណ 30-45 នាទី​/​ថ្ងៃ ធ្វើ​លំ​ហាត់ប្រាណ 5 ថ្ងៃ​/​ស​ប្តា​ហ៍ ទៀងទាត់ 12 ស​ប្តា​ហ៍ ចំនួន​កោសិកា​ភាពស៊ាំ​នឹង​កើនឡើង ភាព​ធន់​ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។
 
ការ​ជក់បារី​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល
មនុស្ស​គ្រប់​គ្នា​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ផ្សែង​បារី​ចំពោះ​សុខភាព​។ ស្ថិតិ​មួយ​នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ថា អ្នក​មិន​ជក់បារី 3,000 នាក់​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​សួត កុមារ 300,000 នាក់​កើត​ជំងឺ​ផ្លូវដង្ហើម​។ ផ្សែង​បារី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម​ចុះ​ខ្សោយ​យ៉ាងធ្ងន់ធ្ងរ និង​កាត់​បន្ថយ​ភាពស៊ាំ​នៃ​រាង​កាយ​របស់​កុមារ​។
 
ការ​ពឹងផ្អែក​ខ្លាំង​លើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច
ការ​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ច្រើន​ពេក​កាត់​បន្ថយ​ចំនួន cytokines (​កោសិកា​ឈាមស​ដែល​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​រោគ​) និង​អ័រម៉ូន​បញ្ជូន​សារសំខាន់​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងអំឡុងពេល​ឆ្លង​មេរោគ​។ ក្រៅពី​នេះ ការ​ប្រើ​ថ្នាំ​ផ្សះ​ច្រើន​ពេក​ក៏​ធ្វើ​ឲ្យ​មេរោគ​ធន់​នឹង​ថ្នាំ​ដែរ​។
 
ញញឹម​តិច
យោង​តាម​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Loma Linda University School of Medicine ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ការ​សើច​កាត់​បន្ថយ​ការ​សំងាត់​នៃ​អរ​ម៉ូ​ន​ស្ត្រេ​ស បង្កើន​ចំនួន​កោសិកា​ភាពស៊ាំ ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ចរន្តឈាម បង្កើន​លំហូរ​អុក​ស៊ី​សែន​តាម​រយៈ​ការ​ដកដង្ហើម និង​បន្ធូរ​អារម្មណ៍​អវិជ្ជមាន​។
ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក អ្នក​គួរតែ​៖
 
-​គេង​ឱ្យ​បាន​គ្រប់គ្រាន់
-​បរិភោគ​អាហារ​រុក្ខជាតិ​ឱ្យ​បាន​ច្រើន
-​ញ៉ាំ​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ
-​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ fermented ឬ​ទទួលទាន​អាហារ​បំប៉ន probiotic
-​ដាក់​កម្រិត​ជាតិ​ស្ករ​បន្ថែម
-​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់
-​រក្សា​ជាតិ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​រាង​កាយ
-​ការ​គ្រប់គ្រង​ភាព​តានតឹង
-​បន្ថែម​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពី​អាហារ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com