ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ អ៊ូរី ដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណពន្ធ វីសាទៅកាន់ទីផ្សារ
12, Sep 2023 , 9:39 am        
រូបភាព
ធនាគារ អ៊ូរី  ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធ Visa របស់ខ្លួនទៅកាន់ទីផ្សារ ដែលរៀបចំឡើងនៅទីស្នាក់ការធនាគារ អ៊ូរី ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី  និងលោកស្រី Ivana Tranchini នាយកប្រចាំប្រទេសនៃ VISA Cambodia ។​

ប័ណ្ណវីសារបស់ធនាគារ អ៊ូរី ត្រូវបានដាក់ឱ្យដំណើរការ​ទៅកាន់ទីផ្សារជាមួយនឹងប័ណ្ណ ៣ប្រភេទដូចជា ប័ណ្ណវីសាក្លាស៊ិក, ផ្លាធីនីម និងហ្គោល ។ កាន់តែពិសេសទៅទៀត ការបើកដំណើរការបា​នភ្ជាប់ មកជាមួយការផ្តល់ជូនដ៏គួរឱ្យរំភើបដល់អតិថិជន ចាប់ផ្តើមពីដើមខែកញ្ញានេះ។
 
ថ្លែងបើកកម្មវិធី លោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី បានចែករំលែកនូវសុន្ទរកថាដ៏មានអត្ថន័យថា៖ “នេះគឺជាជំហានដ៏សំខាន់មួយទៀតសម្រាប់ធនាគារ អ៊ូរី ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មរបស់យើង ក៏ដូចជាការផ្តល់ផលិតផល និងសេវាកម្មដ៏សម្បូរបែបបន្ថែមទៀតទៅកាន់​អតិថិជនរបស់យើង។ ក្រុមការងាររបស់យើងបានធ្វើការ យ៉ាងសស្រាក់សស្រាំអស់ជាច្រើនខែ ហើយថ្ងៃនេះយើងមានមោទកភាពចំពោះ ការដាក់ឱ្យដំណើរការប័ណ្ណវីសារបស់យើង ដោយជោគជ័យទៅក្នុងទីផ្សារ។”
  


លោកស្រី Ivana Tranchini ប្រធានគ្រប់គ្រង Visa Card នៅកម្ពុជា បាននិយាយនៅក្នុងពិធីថា ៖ “យើងដឹងថាសម្រាប់ប្រជាជនកម្ពុជា យើងនៅតែមានសាច់ប្រាក់ច្រើននៅក្នុងសេដ្ឋកិច្ចរបស់យើង ហើយជាង 90% នៃប្រជាជនកម្ពុជានៅតែប្រើប្រាស់សាច់ប្រាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែយើងក៏ដឹងដែរថា មនុស្សជាច្រើនចង់បានសេដ្ឋកិច្ចឌីជីថល ហើយពួកគេពិតជាចង់ប្រើប្រាស់កាត និងទម្រង់ផ្សេងទៀតនៃការទូទាត់តាមឌីជីថល ដែលមានសុវត្ថិភាព និងមានភាពច្នៃប្រឌិតជាងមុន ហើយអនុញ្ញាតឱ្យពួកគេអាចប្រើប្រាស់បាននៅទូទាំង​ពិភពលោក”។
 
លោកស្រីបានបន្តទៀតថា៖ “សម្រាប់រយៈពេលវែង ខ្ញុំពិតជាសង្ឃឹមថា ពួកយើងអាចបន្តធ្វើការជាមួយគ្នា មិនមែនត្រឹមគ្រាន់តែជាការដាក់សម្ពោធឱ្យប្រើប្រាស់នោះទេ​ តែជាការរីកលូតលាស់នូវសមិទ្ធផលរបស់​ប័ណ្ណវីសានេះ​ ការរីកចម្រើនអាជីវកម្ម និងការជួយអតិថិជនរបស់ ធនាគារ អ៊ូរី អាចប្រើប្រាស់ផលិតផលទៅកាន់ពិភពលោក ហើយ​វាគឺជារឿងសំខាន់ សម្រាប់ប្រទេស​ និងអតិថិជន”។

ការដាក់ដំណើរការប័ណ្ណនេះ បង្ហាញពីសក្តានុពល និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ ធនាគារ អ៊ូរី ដើម្បីបំពេញតម្រូវការ និងរបៀបរស់នៅបែបទំនើបរបស់អតិថិជន។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ធនាគារ អ៊ូរី  នឹងដាក់ឱ្យប្រើប្រាស់ Visa Credit Card និង Visa Virtual Card ក្នុងពេលដ៏ខ្លីខាងមុខនេះ។
 

 
អំពីធនាគារ  អ៊ូរី ៖
ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួរបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​
 
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”
 
(អត្ថបទពាណិជ្ជកម្ម)
 












© រក្សាសិទ្ធិដោយ thmeythmey.com