ជាតិ
សង្គមជាតិ
លោក ស៊ុំ ម៉ាប់ ជាប្រធានក្រុមអ្នកនាំពាក្យក្រសួង​វប្បធម៌ ដោយមានសមាជិកតាមផ្នែក​១១នាក់
12, Sep 2023 , 10:19 am        
រូបភាព
រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា សម្រេចតែងតាំងក្រុមអ្នកនាំពាក្យ ធំជាងគេ ដោយមានសមាសភាពទាំងអស់ ១២រូប។ ក្រៅពីលោក ស៊ុំ ម៉ាប់ ដែលទទួលបានតួនាទីជា ប្រធានខុទ្ទកាល័យរបស់រដ្ឋមន្ត្រី ផងដែរនោះ សមាសភាពក្រុមអ្នកនាំពាក្យមាន ១១រូបជាសមាជិក។

 
បើតាម​រដ្ឋមន្ត្រីក្រសួងវប្បធម៌ សមាជិកអ្នកនាំពាក្យទាំង១១នាក់នោះ មាន លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា, លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ, លោក ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក, លោក វិន ឡៃជូ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ។ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌, លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌ, លោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
 
លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា, លោក ហេង កំសាន្ត នាយកស្តីទីនៃសាលាមធ្យមវិចិត្រសិល្បៈ,​ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ និងកញ្ញា សូស លីដា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន។ 
 
រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ក្រុមអ្នកនាំពាក្យដែលមានសមាសភាពសរុប១២នាក់ខាងលើ  គឺមានភារកិច្ច ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងប្រមូលព័ត៌មាន និងឯកសារពាក់ព័ន្ធតាមគ្រប់មធ្យាបាយ ដើម្បីឆ្លើយបំភ្លឺជាមួយសាធារណជន និងបណ្តាញសារព័ត៌មាន។ 
 
ជាមួយគ្នានេះ ក្រុមអ្នកនាំពាក្យនេះ ក៏មានភារកិច្ចរៀបចំសន្និសីទកាសែតនានារបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  និងទទួលបន្ទុកភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕ 
 




Tag:
 វប្បធម៌ និងវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com