ជាតិ
អាជ្ញាធរ ចុះបិទបន្ទប់ពិគ្រោះព្យាបាលជំងឺ២កន្លែង នៅរាជធានីភ្នំពេញ
13, Sep 2023 , 11:43 am        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរបានចុះបិទ និងដកហូតលិខិតអនុញ្ញាតបើកបន្ទប់ពិគ្រោះព្យាបាល ជំងឺ ២កន្លែង នៅ​ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយរក​ឃើញ​​ថា​ទីតាំងទាំង២ មិនគោរព​តាម​លក្ខខណ្ឌបច្ចេកទេស និងល្មើស​កិច្ច​សន្យា​ដែល​បាន​ធានា​ក្នុងពេលស្នើសុំ។

 
យោងតាមសេចក្តីសម្រេចរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៨ កញ្ញា ស្ថាប័ន​ជំនាញ​នេះ បានបញ្ជាឱ្យ បិទនិងដកហូតលិខិតអនុញ្ញាតពី ​បន្ទប់ពិគ្រោះ​ព្យាបាលជំងឺ​ត្រ​ចៀក ច្រមុះ បំពង់ក សៀរហឺ​ ដែលមានទីតាំងស្ថិតនៅ​ភូមិ៤ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន។
 
​ចំណែក​ឯ បន្ទប់ពិគ្រោះ​ព្យាបាលជំងឺ ហែម ចាន់យុទ្ធី ដែលមានទីតាំងនៅភូមិអូរឌឹម សង្កាត់ចោមចៅ​ទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានអភិបាលខណ្ឌពោធិ៍សែនជ័យ ចេញសម្រេចឱ្យបិទ និងហូតលិខិតអនុញ្ញាត​។
 
ជុំវិញ​ការពង្រឹងគុណភាពនៃវិស័យសុខាភិបាលនេះដែរ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុ​ខាភិបាល បានបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិនិត្យ និងតាមដាន​ដោយយកចិត្តទុកដាក់ លើ​​ការបើកមន្ទីរសម្រាកព្យាបាល បន្ទប់ពិគ្រោះជំងឺ ឬ​អង្គភា​ពផ្ដល់សេវាសុខាភិបាល​ផ្សេងៗ ព្រមទាំងការផ្តល់សេវារបស់ស្ថាប័នទាំងនោះកុំធ្វេសប្រហែស​ ដើម្បីធានាសុខុ​មាល​ភាព​ពលរដ្ឋ៕
​​

Tag:
 សុខាភិបាល
  បិទបន្ទប់ពិគ្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com