ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កុមារី ថៃ ណារីម វ័យ៥ឆ្នាំ អាចអាននិងសរសេរអក្សរបានយ៉ាងល្អ
14, Sep 2023 , 4:29 pm        
រូបភាព
ភ្នំពេញ៖ កុមារី ថៃ ណារីម ទើប​តែ​អាយុជាង៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​នាង​អាចអាន​កាសែត សរសេរ​បទ​​ចម្រៀង​ដែល​ខ្លួន​ចេះ ពិសេស​នាង​អាច​អាន​សៀវភៅ ​កម្រិត​វិទ្យា​ល័យ ដែល​មាន​ពាក្យ​លំបាក​។ លទ្ធផល​ទាំង​អស់​នេះ នាង​ទទួល​បាន​ការ​បង្ហាត់​បង្រៀន ពី​​​​ឪពុក​​ដែល​រៀន​មិន​បាន​ខ្ពស់​​។ ​ជាកូនស្រីរបស់បុរសលក់ត្របែក និងផ្លែឈើ​តាម​រទេះចល័តតូចមួយ នៅ​តាមដងផ្លូវ កុមារី ថៃ​ ណារីម​ បាន​ធ្វើ​​ឱ្យ​សាធារណជន​ ទាំង​អ្នក​ថ្មើ​ជើង អ្នក​ជិះ​ម៉ូតូ និង​​ឡា​ន ចាប់​អារម្មណ៍​​លើ​រូប​​នាង​។ ចាប់​អារម្មណ៍ ក៏​ព្រោះ​​​តែ​ សកម្ម​ភាព​ដែល​នាង​​​សិក្សា​រៀន​សូត្រ​ នៅតាម​ចិញ្ចើម​​​ផ្លូវ​នោះ​ឯង​​។

 
សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ 
 
 
បុរស​ជា​ឪពុក អះអាង​ថា គាត់​​​បង្រៀន​កូន​ស្រី ត្រឹម​តែ​រយៈ​ពេល​​១៤​ខែប៉ុណ្ណោះ តាំង​ពី​ដំណាក់​កាលដំបូង​បង្អស់ ដែល​​នាង​មិនទាន់​​ចេះអក្សរ​អ្វី​សោះ រហូត​ដល់​នាង​អាច​អាន​បាន​​ដូច​សព្វ​ថ្ងៃ​​។ យ៉ាងណាក៏ដោយ ឪពុក​រូប​នេះ ថា​ខ្លួន​​​រៀន​សូត្រ​បាន​តិចតួចបំផុត​ចេញពី​វត្ត  ព្រោះ​ក្នុង​សម័យ​សង្គ្រាម លោក​ត្រូវ​រត់​គេ​ច​ ដើម្បី​រក្សា​ជីវិត​​។
 
បុរស​សម្បុរ​ស្រអែម​ស្រអាប់​ ដែល​ត្រូវ​ជា​ឪពុក​រូប​នេះ ថា​គាត់​តែង​យក​កូន​ស្រី​មក​តាម​ជានិច្ច ពេល​គាត់​មក​លក់​ផ្លែឈើ​។ មាន​​ពេល​ទំនេរ​បន្តិច​បន្តួច​ ដែល​មិន​មាន​ភ្ញៀវ​ទិញ​ទំនិញ​ លោក​​​​ឆ្លៀត​​បង្រៀន​កូន​ ឱ្យ​ចេះ​អាន​ ចេះ​សរសេរ និង​បង្រៀន​គណិត​ដល់​នាង​ខ្លះ​ដែរ​​។ លោក​ថា​ក្មេង​ឆ្លាតនិង​រៀន​ពូកែ​ គឺ​មក​ពីមាន​ការ​ចូល​រួម​បង្ហាត់​បង្រៀន​ ពី​​ម្ដាយ​ឪពុក៕
 


Tag:
 អំណាន
  អប់រំ
 កុមារី
 សៀវ​ភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com