ជាតិ
សង្គមជាតិ
អាជ្ញាធរបង្រ្កាបគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់
16, Sep 2023 , 3:09 pm        
រូបភាព
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រូបភាពពីហ្វេសប៊ុកផេក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រូបភាពពីហ្វេសប៊ុកផេក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
រាប់ចាប់ដើមឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្រ្កាបគ្រឿងញៀនជាង៤៨០០ករណី និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១១៧០៦នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ។



នាសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១៦ ខែកញ្ញា លោក មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា អាជ្ញាធរបង្រ្កាបគ្រឿងញៀនបានជាង៤ពាន់ករណី ដែលក្នុងនោះមានសារធាតុញៀនជាង២តោន និងសារធាតុគីមីផ្សំប្រមាណ៩០០គីឡូក្រាម។
 
យ៉ាងណាតួលេខជនល្មើសប្រព្រឹត្តគ្រឿងញៀនជាង១ម៉ឺននាក់នេះ ជាចំនួនដែលអាជ្ញាធរគ្រប់គ្រង និងបង្រ្កាបបាន ខណៈបទល្មើសជាក់ស្ដែងមានប្រមាណ៣ម៉ឺននាក់ឯណោះ ដែលអាជ្ញាធរមិនអាចគ្រប់គ្រងបាន។ នេះបើតាមលោក មាស វិរិទ្ធ។
 
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តជំរុញ និងពង្រឹងការផ្សព្វផ្សាយទប់ស្កាត់នឹងការប្រើប្រាស់គ្រឿងញៀនដល់ពលរដ្ឋទូទាំងប្រទេស។ កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចូលរួមផ្សព្វផ្សាយ និងបញ្ចៀបការយល់ដឹងដល់ពលរដ្ឋប្រមាណ៩លាននាក់ទូទាំងប្រទេសពាក់ព័ន្ធនឹងករណីគ្រឿងញៀន៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com