ជាតិ
វីដេអូ
ផ្លែមៀនព្រៃពេញនិយមនៅកំពង់ចាម!
16, Sep 2023 , 8:09 pm        
រូបភាព
កំពង់ចាម៖ មៀនព្រៃ ជាផ្លែឈើព្រៃមួយប្រភេទ មានរសជាតិស្រដៀងគ្នានឹងផ្លែមៀនស្រុក មៀនខ្មែរដែរ គ្រាន់តែផ្លែវាតូចៗជាងប៉ុណ្ណោះ។ ផ្លែមៀនព្រៃនេះ ដុះតាមតំបន់ព្រៃភ្នំ តាមរបងផ្ទះអ្នកស្រុក ឬក្នុងចម្ការរបស់កសិករជាដើម។ បើតាមអ្នកស្រី សៅ សាយ ដែលតែងតែបេះមៀនព្រៃមកលក់ក្នុងក្រុងកំពង់ចាមថា ផ្លែឈើព្រៃមួយប្រភេទនេះចេញផ្លែនៅរដូវវស្សា ហើយពេញនិយមសម្រាប់ពលរដ្ឋក្នុងក្រុងកំពង់ចាម។ ចំពោះតម្លៃអ្នកស្រី សាយ លក់២ចង្កោម តម្លៃ៣ពាន់រៀលប៉ុណ្ណោះ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

Tag:
 មៀនព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com