ជាតិ
ព័ត៍មានសុខភាព
សុខភាព
មនុស្សអាយុចន្លោះពី១០ទៅ២០ឆ្នាំ ក៏អាចកើតជំងឺទឹកនោមផ្អែម!
17, Sep 2023 , 8:09 pm        
រូបភាព
មនុស្សអាយុចន្លោះពី១០ទៅ២០ឆ្នាំក៏អាចកើតជំងឺទឹកនោមផ្អែម!
មនុស្សអាយុចន្លោះពី១០ទៅ២០ឆ្នាំក៏អាចកើតជំងឺទឹកនោមផ្អែម!
ភ្នំពេញ៖ មនុស្សចាស់វ័យចាប់ពី៥០-៦០ឆ្នាំឡើងទៅ ប្រឈមនឹងជំងឺទឹកនោមទឹកនោមផ្អែមជាងវ័យដទៃទៀត។ ដោយឡែកមនុស្សវ័យចំទង់អាយុចន្លោះពី១០-២០ឆ្នាំ  ក៏កំពុងប្រឈមនឹងកើតជំងឺទឹកនោមផ្អែមដែរ។ លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន ពន្យល់ថា ក្មេងៗវ័យចំទង់អាចប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី ២  ដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ បណ្ដាលឱ្យមានការបំផ្លាញលំពែង ដោយជាសរីរាង្គបញ្ចេញអ័រម៉ូនអាំងស៊ុយលីន ដែលមានតួនាទីបំប្លែងជាតិស្ករពីអាហារទៅជាថាមពលសម្រាប់សារពាង្គកាយ។ រោគសញ្ញាជំងឺទឹកនោមផ្អែមចំពោះក្មេងចំទង់ មានរាងកាយស្គមមិនឡើងគីឡូ,ស្រកគីឡូលឿន,អស់កម្លាំងល្ហិតល្ហៃ,នោមច្រើន និងទឹកនោមមានស្រមោចរោមជាដើម។



ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន ខាងក្រោមដូចតទៅ៖
https://youtu.be/11IqwPcBaIU?si=fVP5N-Ifaui2FChW 
 

Tag:
 ជំងឺទឹកនោមផ្អែម
 ក្មេងចំទង់
© រក្សាសិទ្ធិដោយ thmeythmey.com