ជាតិ
បទសម្ភាសន៍
វីដេអូ
អ្នកជំនាញបច្ចេកវិទ្យា ចង់ឱ្យក្រសួងពាក់ព័ន្ធបណ្ដុះបណ្ដាលសីលធម៌ដល់អ្នកបង្កើតមាតិកា
18, Sep 2023 , 9:29 pm        
រូបភាព
លោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម រូបភាព៖ សយ រតណ្ណៈវិសាល
លោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម រូបភាព៖ សយ រតណ្ណៈវិសាល
ដោយ៖ ផាត ដាណេភ្នំពេញ៖ លោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម​ ចង់ឱ្យក្រសួងពាក់ព័ន្ធ និងស្ថាប័នជំនាញពង្រឹងលើផ្នែកសីលធម៌សង្គមដល់អ្នកបង្កើតមាតិកាទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងសង្គម ។ អ្នកជំនាញរូបនេះ ផ្ដល់តម្លៃខ្ពស់ដល់សីលធម៌ វិជ្ជាជីវៈ ហើយអ្នកផលិតក៏ត្រូវយល់ឱ្យកាន់តែច្បាស់មុននឹងចេញផ្សាយ ឬបង្ហោះផងដែរ។

 
ការលើកឡើងនេះ ក្រោយពីលោក ជី សុផាត សង្កេត់ឃើញថា អ្នកបង្កើតមាតិកា ឬ Content Creator បានក្លាយជាការងារដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរនាយុគសម័យឌីជីថល។ អ្នកខ្លះសុខចិត្តបោះបង់ការងារអាជីព ហើយងាកមកធ្វើវីដេអូ,ខ្លះទៀតកំពុងបន្តអាជីព ប៉ុន្តែក៏ឆ្លៀតផលិតមាតិកាផ្សេងៗ ក្នុងន័យរកចំណូលបន្ថែមដូចគ្នា។
 
បើតាមលោក សុផាត ការចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ដោយផលិតវីដេអូកម្សាន្ត អប់រំជារឿងល្អប្រសើរ ប៉ុន្តែអ្នកបង្កើតមាតិកាទាំងអស់ក៏ត្រូវយល់ពីសីលធម៌សង្គម ដើម្បីជៀសវាងផលប៉ះពាល់ក្នុងសង្គម។ ជាក់ស្ដែងមាតិកាកម្សាន្តមួយចំនួនដូចជា ការឈ្លោះប្រកែក ជេរប្រមាថ ហែកហួរគ្នា,បរិភោគសត្វល្អិត ឬអសិរពិស និងវីដេអូរឿងភាគខ្លី ដែលមានឈុតអាសអាភាស ហើយជ្រកក្រោមពាក្យអប់រំ សុទ្ធសឹងតែជាមាតិកាទាក់ទាញអ្នកទស្សនាច្រើន ប៉ុន្តែបង្កឱ្យសីលធម៌សង្គមធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
 
ដើម្បីជ្រាបច្បាស់លោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ២៥ និងលោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាខាងក្រោមដូចតទៅ៖
 

Tag:
 ក្រមសីលធម៌សង្គម
 មាតិកា
 ជី សុផាត
 Content
© រក្សាសិទ្ធិដោយ thmeythmey.com