ជាតិ
អត្ថបទពាណិជ្ជកម្ម
សិស្ស និសិ្សត និងអាណាព្យាបាលរាប់ពាន់នាក់ នឹងចូលរួមក្នុងសន្និបាតបញ្ញវន្តពិភពលោកប្រចាំឆ្នាំលើកទី៩
21, Sep 2023 , 11:10 am        
រូបភាព
លោក ម៉ៅ ស្រេង ជាស្ថាបនិកសន្និបាត GAC និង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education នៅកម្ពុជា និងសាលា ACE ក្នុងសន្និបាតបញ្ញវន្តពិភពលោក
លោក ម៉ៅ ស្រេង ជាស្ថាបនិកសន្និបាត GAC និង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education នៅកម្ពុជា និងសាលា ACE ក្នុងសន្និបាតបញ្ញវន្តពិភពលោក
សន្និបាតបញ្ញវន្តពិភពលោកប្រចាំឆ្នាំលើកទី៩ ជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់ឱកាស នៃការអប់រំអន្តរជាតិ និងការកសាងបណ្តាញការងារ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ និង ២១  ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
 
សន្និបាតបញ្ញវន្តពិភពលោកប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន IDP Education ដែលជាស្ថាប័នផ្តល់សេវាកម្មការអប់រំអន្តរជាតិឈានមុខគេនៅក្នុងពិភពលោក។​ ជាមួយការិយាល័យប្រមាណ
ជាង ១៥៧ កន្លែងក្នុង ៦០ ប្រទេសជុំវិញពិភពលោក និងជាស្ថាប័នដែលផ្តល់ការធ្វើតេស្ត IELTS ក្នុងនោះ ស្ថាប័ន IDP Education ក៏បានបើកដំណើរការមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE) ផងដែរ។
 
សន្និបាតនឹងចាប់ផ្តើមជាមួយនឹងកម្មវិធីអាហារពេលល្ងាចនាល្ងាចថ្ងៃសុក្រទី ២០ ខែតុលា ដោយមានការចូលរួមពីសំណាក់អតីតសិស្ស និស្សិត អ្នកតំណាងស្ថាប័នអប់រំអន្តរជាតិ មន្ត្រីក្នុងបណ្តាក្រសួង និងស្ថានទូតនានា សហគ្រិន និងថ្នាក់ដឹកនាំធុរកិច្ច និងសង្គមស៊ីវិលជាច្រើនជុំវិញពិភពលោក។ ព្រឹត្តិការណ៍នេះក៏រួមបញ្ចូលការប្រារព្ធខួបលើកទី ៣១ ឆ្នាំនៃដំណើរការរបស់ស្ថាប័ន IDP Education ក្នុងការប្រឹក្សាយោបល់ និងបញ្ចូនសិស្យទៅសិក្សានៅបរទេសប្រចាំនៅកម្ពុជាផងដែរ។
 

កម្មវិធីអាហារពេលល្ងាចនៃសន្និបាត GAC
 
បន្ទាប់ពីជំនួបបញ្ញវន្តពិភពលោកនាពេលល្ងាចថ្ងៃសុក្រ សន្និបាតនឹងបន្តជាមួយនឹងការតាំងពិព័រណ៍សិក្សា និងការងារ (ក្រោមការចូលរួមដោយឥតគិតថ្លៃ) ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ល្ងាច នៅថ្ងៃសៅរ៍ ទី២១ ខែតុលា សម្រាប់សិស្ស និស្សិត បញ្ញវន្ត និងអាណាព្យាបាល ស្វែងយល់ព័ត៌មានអំពីជម្រើសសិក្សាលំដាប់ពិភពលោកនៅបរទេសរួមមាន ប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអៀរឡង់ជាដើម។
 

សិស្សនិសិ្សត និងអាណាព្យាបាលជួបប្រឹក្សាតយោបល់អំពីជម្រើសសិក្សាក្នុងពិព័រណ៍អប់រំអន្តរជាតិ និងការងារ
 
ពិព័រណ៍រួមមានការពិភាក្សា និងបទបង្ហាញពីអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម  បញ្ញវន្ត អ្នកផ្តល់អាហារូបករណ៍ និងអ្នកតំណាងមកពីស្ថាប័នជាច្រើនលើប្រធានបទនានាដូចជា ការសម្របខ្លួន ក្នុងបរិបទវប្បធម៌ថ្មី និងវិធីក្នុងការជ្រើសរើសមុខជំនាញសិក្សាដែលសមស្រប ព្រមទាំងដំបូន្មាន និងការណែនាំអំពីកម្មវិធីសិក្សា ការដាក់ពាក្យចូលរៀន ព័ត៌មានអាហារូបករណ៍ជាច្រើន និងដំណើរការសុំទិដ្ឋាការដើម្បីទៅសិក្សានៅបរទេសដោយផ្ទាល់ពីតំណាងស្ថាប័នអប់រំអន្តរជាតិ ទីភ្នាក់ងារជ្រើសរើសបុគ្គលិក និងនិយោជកជុំវិញពិភពលោក។
 

 វេទិកាពិភាក្សាផ្តល់ជូនដោយអតីតនិស្សិត និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម
 
ស្ថាប័នប្រមាណជាង ១០០ ដែលមានគ្រប់កម្រិតសិក្សាចាប់ពីបឋមសិក្សា និងមធ្យមសិក្សា រហូតដល់ឧត្តមសិក្សា មកពីជុំវិញពិភពលោកនឹងចូលរួមក្នុងពិព័រណ៍នេះ នឹងជួបពិភាក្សាជាមួយនឹងអ្នកចូលរួមសរុបប្រមាណជាង ២០០០ នាក់។
 
សនិ្នបាតបញ្ញវន្តពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ និងប្រារព្ធជារៀងរាល់ឆ្នាំដោយប្រមូលផ្តុំនូវសិស្ស និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី កម្ពុជា កាណាដា ចិន បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី ណូវែលហ្សេឡង់ រូស្ស៊ី សិង្ហបុរី ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ 
 
សូមចូលរួមដើម្បីទទួលយកបទពិសោធន៍ដ៏សម្បូរបែបក្នុងសន្និបាតបញ្ញវន្តពិភពលោកឆ្នាំនេះ! ដើម្បីចូលរួម និងក្លាយជាដៃគូសហការ សូមទំនាក់ទំនងមកកាន់៖ [email protected] ឬ 086 667 135 ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com