ជាតិ
អត្ថបទពាណិជ្ជកម្ម
អតិថិជន អេ អឹម ខេ អាចផ្ទេរប្រាក់ដោយផ្ទាល់ទៅកាត Visa ទូទាំងពិភពលោក
21, Sep 2023 , 11:59 am        
រូបភាព
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និង Visa បានប្រកាសពីកិច្ចសហការ ដើម្បីធ្វើឲ្យកាន់តែងាយស្រួលដល់អតិថិជន អេ អឹម ខេ ក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសប្រកបដោយប្រសិទ្ធិភាព និងសន្សំសំចៃ។ អតិថិជន អេ អឹម ខេ អាចផ្ទេរប្រាក់ដោយផ្ទាល់ពីគណនី អេ អឹម ខេ ឬកម្មវិធីទូរស័ព្ទចល័ត អេ អឹម ខេ (AMK Mobile) ទៅកាន់កាត Visa ណាមួយបាន។ កិច្ចសហការនេះ គឺនឹងលុបបំបាត់ការផ្ទេរបា្រក់បែបប្រពៃណី ធ្វើឱ្យប្រតិបត្តិការលឿន រហ័ស​ និងកាន់តែងាយស្រួលជាងមុន។
 
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា “យើងមានក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយ Visa ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវមធ្យោបាយរហ័ស សុវត្ថិភាព និងងាយស្រួលក្នុងការផ្ទេរ និងទទួលប្រាក់នៅជុំវិញពិភពលោក។” លោកបានបន្ថែមទៀតថា “ភាពជាដៃគូនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ក្រុមហ៊ុនរបស់យើងទាំងពីរក្នុងកិច្ចសហការ និងការច្នៃប្រឌិត ដោយសារក្រុមហ៊ុនយើងទាំងពីរបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយទូទាត់ដ៏ល្អបំផុត។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូនេះគឺជាមធ្យោបាយមួយសម្រាប់ អេ អឹម ខេ និង Visa ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងតែមានការកើនឡើង និងរួមចំណែកដល់ការរីកលូតលាស់នៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា”។
 
លោក Deepan Dagur នាយកប្រតិបត្តិក្រុមហ៊ុន Visa Direct ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “ដំណោះស្រាយនៃការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលបានវិវត្តខ្លួនកាន់តែខ្លាំង ដែលធ្វើឲ្យអ្នកដែលមានតម្រូវការផ្ទេរប្រាក់ទទួលបាននូវសេវាកាន់តែលឿន រហ័ស និងការសន្សំសំចៃ។ កិច្ចសហការរបស់ Visa ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាមធ្យោបាយមួយដែលយើងកំពុងជំរុញការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ដើម្បីជួយប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់យ៉ាងរហ័ស និងសុវត្ថិភាព ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេដែលរស់នៅក្រៅប្រទេស។
 


កិច្ចសហការនេះយើងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន អេ អឹម ខេ ព្រោះឥឡូវនេះអតិថិជននឹងមានមធ្យោបាយងាយស្រួលជាងមុនក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេស។
 
របៀបផ្ទេរប្រាក់ជាមួយ AMK Mobile ៖
1. ចូលទៅកាន់កម្មវិធីធនាគារទូរស័ព្ទចល័ត អេ អឹម ខេ
2. ជ្រើសរើស ផ្ទេរប្រាក់ បន្ទាប់មកជ្រើសរើស ផ្ទេរប្រាក់ទៅប័ណ្ណទូទាត់ VISA
3. ជ្រើសរើសគណនី បំពេញព័ត៌មានចាំបាច់ផ្សេងៗ ទៀត ដូចជា លេខកាត Visa 16 ខ្ទង់ ឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងគោលបំណង។
4. សូមផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលបានបញ្ចូល
5. បញ្ជាក់ និងបញ្ចូលលេខសម្ងាត់ ៦ ខ្ទង់ របស់​កម្មវិធី AMK Mobile App របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ។
 
អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com