កីឡាជាតិ
ជាតិ
កីឡាអាស៊ី៖ ជម្រើសជាតិបាល់ទះកម្ពុជា បន្តជួប កូរ៉េខាងត្បូង នៅជំនួបចុងក្រោយ ឯឥណ្ឌាទៅវគ្គ៨ក្រុម
21, Sep 2023 , 12:59 pm        
រូបភាព
សមាសភាពក្រុមជម្រើសជាតិ បាល់ទះកម្ពុជា ត្រូវប្រកួតជាមួយ កូរ៉េខាងត្បូង រូបពីសហពព័ន្ធកីឡាបាល់ទះកម្ពុជា
សមាសភាពក្រុមជម្រើសជាតិ បាល់ទះកម្ពុជា ត្រូវប្រកួតជាមួយ កូរ៉េខាងត្បូង រូបពីសហពព័ន្ធកីឡាបាល់ទះកម្ពុជា
ដោយ៖ គឹម មករា () កីឡាជាតិក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបន្តជួបកូរ៉េខាងត្បូងក្នុងការប្រកួតចុងក្រោយពូល C ក្នុងការប្រកួតកីឡាអាស៊ីលើកទី២ នៅថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង ១ និង៣០នាទីថ្ងៃត្រង់ [ម៉ោងនៅកម្ពុជា]។ ក្នុងពូល C នេះ ឥណ្ឌាកក់កៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយឈ្នះកូរ៉េខាងត្បូង និងកម្ពុជា។


ក្នុងពូល C កម្ពុជា និងកូរ៉េខាងត្បូង សុទ្ធតែចាញ់ឥណ្ឌា ដោយកម្ពុជា ចាញ់ ៣សិតទល់ ០ ហើយកូរ៉េខាងត្បូង ចាញ់ ៣សិត ទល់និង ២សិត។ ក្រុមបរាជ័យទាំងពីរ កូរ៉េខាងត្បូង​ និងកម្ពុជា ត្រូវជួបគ្នានៅជំនួបចុងក្រោយដើម្បីអាចប្រជែងយកតំណែងលេខ២ល្អក្នុងពូល។​ ឥណ្ឌា ដែលមាន៦ពិន្ទុពេញ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
 
ក្នុងការប្រកួតនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញនូវជម្រើសប្រកួត ៧ នាក់ដំបូង ក្នុងទីលាន ក្នុងនោះ មាន ប្រធានក្រុម សួន ចាន់ណារ៉ូ , ថុល រតនៈ, មួន និមល, វឿន វាសនា, ខឹម សុវណ្ណដារ៉ា, គួន ម៉ុម និង ធី ម៉េងហួង។ 
 
ចំណែកសមាសភាពបម្រុង កីឡាករ មាន​៥រូប គឺ សឿន ហេង, ឌិន ស៊ីដែន, ប៊ន ណារិទ្ធ, ពិន សារុន និង ម៉ឿន ម៉េងឡាយ៕
 

Tag:
 បាល់ទះ​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com