កីឡាជាតិ
ជាតិ
អេ អាំម៉ារីន ជួបកីឡាករអ៊ីរ៉ង ចំណែក យ៉េន ឌីណា​ និង អេលីត សាន់ ប៉ះកីឡាករឡាវ
23, Sep 2023 , 2:00 pm        
រូបភាព
កីឡាករ អេ អាំម៉ារីន ភូ ថង រូបពី ហ្វេសប៊ុក អេភូថង
កីឡាករ អេ អាំម៉ារីន ភូ ថង រូបពី ហ្វេសប៊ុក អេភូថង
អេ អាំម៉ារីន កីឡាករក្លិបប្រដាល់គុនខ្មែរ អេ ភូថង នឹងត្រូវប្រកួតជាមួយ Aliasghar Ghodrati កីឡាករអ៊ីរ៉ង លើប្រភេទទម្ងន់ ៦៥គីឡូក្រាមនៅសង្វៀនប្រដាល់ Galaxy Navatra ព្រៃទទឹង នៅថ្ងៃទី២៣ ខែកញ្ញា។ ក្នុងថ្ងៃជាមួយគ្នានេះ យ៉េន ឌីណា ប៉ះជាមួយ កីឡាករឡាវ Kongchaidan S.Sekong លើប្រភេទទម្ងន់ ៦៥គីឡូក្រាម រីឯ អេលីត សាន់ កីឡាករក្លិបនាយកដ្ឋានអង្គរក្សសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ត្រូវជួបកីឡាករឡាវ Petch Jampa S.Sekong លើទម្ងន់ ៦០គីឡូក្រាម។



សង្វៀនប្រដាល់គុនខ្មែរ Galaxy Navatra ព្រៃទទឹង ត្រូវបានរៀបចំប្រកួត ៨គូ នាថ្ងៃទី២៣ ខែកញ្ញា ក្នុងនោះ ៣គូ ជាគូអន្ដរជាតិ។
 
ដោយឡែក ៥គូ ប្រកួតជាតិនោះ មានដូចជា៖

១- ហាត ភី កីឡាករក្លិប Galaxy Navatra អេ ភូថងគុនខ្មែរ ប្រកួតជាមួយ អូត សំណាង កីឡាករក្លិបប្រដាល់ខ្មែរវ៉ារៀ លើប្រភេទទម្ងន់ ៧២គីឡូក្រាម។
២- សំរិទ្ធ សុភាព កីឡាករក្លិប Galaxy Navatra អេ ភូថងគុនខ្មែរ ជួបជាមួយ សុវណ្ណ កុមារ កីឡាករក្លិបនាគរាជចតុមុខ លើប្រភេទទម្ងន់ ៥៧គីឡូក្រាម។
៣- រ៉ា រ៉ែយ៉ា កីឡាករក្លិប Galaxy Navatra អេ ភូថងគុនខ្មែរ ប៉ះ កីឡាករ ឆួន បួន កីឡាករក្លិបបញ្ជាការដ្ឋានទ័ពពិសេស លើប្រភេទទម្ងន់ ៦០គីឡូក្រាម។
៤- ទី រះ កីឡាករក្លិបនាគរាជចតុមុខ ប្រកួតជាមួយ នៅ សុខទី កីឡាករក្លិបគាឡីដំរីមានរិទ្ធ លើប្រភេទទម្ងន់ ៥៤គីឡូក្រាម។
៥- ពេជ្រ សុខឃីម កីឡាករក្លិបពេជ្រ សុផាន់គុនខ្មែរ ប្រកួតជាមួយ ធន់ សាក់ស៊ីន កីឡាករមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ៕
 

Tag:
 (ប្រដាល់
 ប្រដាល់គុនខ្មែរ)
© រក្សាសិទ្ធិដោយ thmeythmey.com