ជាតិ
សុខភាព
អត្ថបទពាណិជ្ជកម្ម
តើសញ្ញាដំបូងនៃការកើតជំងឺប្រូស្តាតរីកធំមានលក្ខណៈដូចម្តេច?
25, Sep 2023 , 12:10 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រពេញប្រូស្តាតរីកធំ មានន័យថា ក្រពេញប្រូស្តាត បានរីកធំជាងទំហំធម្មតា ប៉ុន្តែវាមិនមែនជាមហារីកទេ ហើយវាមិនបង្កើនហានិភ័យមហារីកក្រពេញប្រូស្តាតទេ។ ការរីកក្រពេញប្រូស្តាត កើតឡើងចំពោះបុរសស្ទើរតែទាំងអស់ នៅពេលដែលពួកគេកាន់តែចាស់។
 
រោគសញ្ញាដំបូងនៃជំងឺក្រពេញប្រូស្តាតរីកធំ មានដូចជា៖
  • នោមតិចៗហើយញឹក មានអារម្មណ៍ថានោមមិនអស់ សូម្បីតែបន្ទាប់ពីនោមរួចក៏ដោយ
  • ពិបាកនោម (Urinary hesitancy)
  • អារម្មណ៍ចង់នោមកើតមានភ្លាមៗ (urinary urgency) 
  • នោមញឹកញាប់ ជាពិសេសនោមនៅពេលយប់ដែលរំខានការគេងជាខ្លាំង
  • នោមតិចស្រក់ជាដំណក់ៗ ឬមានលំហូរទឹកនោមខ្សោយ 
  • ពិបាក ឬឈឺចាប់ពេលនោម
  • មានការឈឺចាប់ញឹកញាប់ ឬមិនស្រួលនៅក្នុងពោះខាងក្រោមរបស់អ្នក
  • មានឈាមក្នុងទឹកនោម (hematuria)។

សញ្ញាទាំងអស់នេះចាប់ផ្តើមវិវឌ្ឍន៍យឺតៗ បន្តិចម្តងៗក្នុងកំឡុងពេលយូរឆ្នាំ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកជួបប្រទះនូវសញ្ញា និងរោគសញ្ញាណាមួយ ដើម្បីជៀសវាងបញ្ហាក្រពេញប្រូស្តាតកាន់តែធ្ងន់ធ្ងរឡើង។
 
ប្រភព៖
សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង ឱសថការី លីណ្ណា ជិញជិញ
 

© រក្សាសិទ្ធិដោយ thmeythmey.com