ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរខួបអនុស្សាវរីយ៍លើកទី​១០ នៃ​ការ​បង្កើតធនាគារ​ប្រៃសណីយ៍កម្ពុជា ក.អ
25, Sep 2023 , 5:09 pm        
រូបភាព
ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ គឺ​ជា​ខួបអនុស្សាវរីយ៍លើកទី​១០ នៃ​ការ​បង្កើត​ធនាគារប្រៃសណីយ៍កម្ពុជា ដែល​ជា​ធនាគារ​ពាណិជ្ជដ៏​រីកចម្រើនលឿន​​បំផុត​មួយ​ក្នុង​ប្រទេសកម្ពុជា។​ ធនាគារបានសម្រេចចក្ខុវិស័យរបស់ខ្លួនដោយបាន​ប្រែក្លាយ​ជា​គ្រឹះស្ថានធនាគារ​ដ៏រឹងមាំមួយ ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុដល់ប្រជាជន​កម្ពុជា និងអាជីវកម្មជាច្រើន​នៅក្នុង​ប្រទេស​។
 
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់១,៤ពាន់លានដុល្លារអាមេរិក ជាមួយនឹងសមតុល្យប្រាក់សន្សំ១ពាន់លានដុល្លារអាមេរិក​ និងសមតុល្យឥណទាន១ពាន់លានដុល្លារអាមេរិក។ ធនាគារ​បាន​ពង្រីកបណ្តាញប្រតិបត្តិការសាខាចំនួន៦១លាតសន្ធឹងពេញផ្ទៃប្រទេស​ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់សរុប៣៤០ទីតាំង គណនីអតិថិជនសរុប៣០១.០០០គណនី ប័ណ្ណសរុប​១២៥.០០០ប័ណ្ណ ​អ្នក​ប្រើប្រាស់​ សេវាធនាគារ​ចល័តសរុប១២៣.០០០នាក់ និងដៃគូអាជីវកម្មសរុប៥០.០០០កន្លែងទូទាំងប្រទេស។
 
 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានបណ្តាញប្រតិបត្តិការចំនួន៥១សាខា ហើយបានពង្រីកទ្រព្យសកម្មរបស់ខ្លួនកើនឡើង៨ដង បន្ទាប់ពីក្លាយជាបុត្រសម្ព័ន្ធ១០០%របស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១៧ ។
  


ក្នុង​រយៈពេល១០ឆ្នាំនៃប្រតិបត្តិការ ធនាគារប្រៃសណីយ៍កម្ពុជា បានបោះជំហានយ៉ាងលឿនលើផ្នែកឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ ​អតិថិជន​អាច​ស្នើសុំឥណទាន បើកគណនីតាមអនឡាញ ទូទាត់វិក្កយបត្រ និង​ធ្វើប្រតិបត្តិការធនាគារផ្សេងៗទៀត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។
 
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ ធនាគារប្រៃសណីយ៍កម្ពុជា ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ការ​ដាក់ប្រាក់បញ្ញើសន្សំ​មានកាលកំណត់ជាប្រាក់រៀល ដោយ​ផ្តល់​អត្រាការប្រាក់​៨,៨%ក្នុង​មួយឆ្នាំ សម្រាប់បញ្ញើមានកាលកំណត់រយៈពេល២ឆ្នាំឡើងទៅ ដោយមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
  


គួររំលឹកផងដែរ ធនាគារប្រៃសណីយ៍កម្ពុជា ក៏សម្រេចបាននូវប្រសិទ្ធនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៣ ធនាគារបានទទួលពានរង្វាន់ Best Retail Bank 2023 Award” ពីស្ថាប័ន World Confederation of Businesses និង​ “Honorable Mention as SME Financier of the Year Asia” ពី SME Finance Forum នៃ​ International Finance Corporation (IFC)។
 
ការ​ប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព  ការផ្តល់ទំនុកចិត្ត និងភាពច្នៃ​ប្រឌិតខ្ពស់​ បាន​ធ្វើ​ឱ្យ​ធនាគារ​លេចធ្លោពី​គូប្រកួតប្រជែងរបស់ខ្លួន ហើយធនាគារ​ប្តេជ្ញាបន្តបម្រើអតិថិជនដោយភាពស្មោះត្រង់ និង​យកចិត្តទុកដាក់ខ្ពស់​បំផុត។ សមិទ្ធផលរបស់ធនាគារ គឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់​គណៈគ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់ធនាគារ។ 



លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ​ ធនាគារ​ប្រៃសណីយ៍កម្ពុជា បានមាន​ប្រសាសន៍ថា ៖ «ក្នុង​ឱកាស​នៃ​ការ​អបអរសាទរខួប​១០ឆ្នាំនេះ ធនាគារ​នឹងបន្តស្មារតីវឌ្ឍនភាព ​​ស្វែងរកគំនិតថ្មីៗ ទទួលយកការច្នៃប្រឌិតថ្មី​ៗ សម្របខ្លួនទៅនឹងតម្រូវការរបស់អតិថិជន និងបន្ត​រួមចំណែក​ក្នុង​កិច្ចការ​សង្គម​»។ 
 
លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ធនាគារ​កន្លងមក និងសូមថ្លែងអំណរគុណ​​ចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិក​ទាំងអស់​ សម្រាប់ការ​គាំទ្រតម្រង់ទិស និងអាជ្ញាធរនិយ័តករជាពិសេសធនាគារជាតិនៃកម្ពុជា​សម្រាប់ការគាំទ្រ ណែនាំជាប្រចាំកន្លងមក។ ធនាគារប្រៃសណីយ៍កម្ពុជា​ប្តេជ្ញា បន្តផ្តល់បទពិសោធន៍សេវាកម្មល្អបំផុតជូនដល់អតិថិជន។ ធនាគារនៅតែ​​​បន្ត​ធ្វើ​ជាធនាគារគម្រូល្អបំផុតមួយ​ក្នុង   វិស័យធនាគារ និង​ហិរញ្ញវត្ថុ ដោយ​សង្ឃឹមថាធនាគារនៅតែបន្ត​ទទួលបាន​​​ជោគជ័យនៅឆ្នាំប្រតិបត្តិការបន្តបន្ទាប់ទៅមុខយូរអង្វែងទៅទៀត។» 
 
រីករាយខួបអនុស្សាវរីយ៍លើកទី១០ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា!!!
 
(អត្ថបទពាណិជ្ជកម្ម) 
 












© រក្សាសិទ្ធិដោយ thmeythmey.com