កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ បាល់បោះនារីហ្វីលីពីន ដកខ្លួន ក្រោយអ្នករៀបចំបដិសេធការផ្លាស់ប្តូរសមាជិកក្រុម
26, Sep 2023 , 9:39 am        
រូបភាព
ក្រុមកីឡាបាល់បោះនារីហ្វីលីពីន វិញ្ញាសា ៣ទល់៣ បានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី ​Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ ប្រទេសចិន បន្ទាប់ពីអ្នករៀបចំការប្រកួតបដិសេធការស្នើសុំផ្លាស់ប្តូរសមាសភាពកីឡាការីចំនួន ២រូប នាថ្ងៃទី២៥ ខែកញ្ញា។



បើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់បោះហ្វីលីពីន ​(SBP) គ្រូបង្វឹកលោក Pat Aquino បានដាក់ឈ្មោះសមាសភាពកីឡាការិនីលើវិញ្ញាសា ៣ទល់៣ ចំនួន១៣នាក់សម្រាប់ការប្រកួតប្រជែងកីឡាអាស៊ី ប៉ុន្តែក្នុងចំណោមនោះមានកីឡាការិនីចំនួន ២នាក់ត្រូវអវត្តមាន។
 
លោក Aquino បានព្យាយាមនាំយកកីឡាការិនីចំនួន ២រូប ដើម្បីផ្លាស់ប្តូរចូលលេងដោយមានកីឡាការិនីឈ្មោះ Cielo Pagdulagan និង Marga Villanueva ជំនួសដើម្បីឱ្យសំណើនៃការនាំកីឡាការិនីរបស់ពួកគេ បានទទួលការអនុញ្ញាតពីសំណាក់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីទីក្រុងហាងចូវ (HAGOC)។ តែយ៉ាងណា អ្នករៀបចំការប្រកួត បានបដិសេធសំណើទាំងនោះ។
 
«បញ្ជីឈ្មោះនេះភាគច្រើនជាកីឡាការិនីជានិស្សិត និងអត្តពលិកមកពីសកលវិទ្យាល័យនៃសមាគម អត្តពលិកហ្វីលីពីន (UAAP) និងសមាគមអត្តពលិកជាតិអាម៉េរិក (US NCAA) ជាសិទ្ធិទទួលបានសម្រាប់ព្រឹត្តិការណ៍នេះ ដោយការកំណត់អាយុក្រោម ២៣ឆ្នាំ សម្រាប់ការប្រកួត។ ជាអកុសល កីឡាករចំនួន ២រូប បានបដិសេធក្នុងការប្រកួតប្រជែង។ ដោយមិនបោះបង់ គ្រូបង្វឹកក៏បានស្នើសុំបញ្ចូលកីឡាការិនីថ្មី ២រូប ដើម្បីអាចចូលរួមប្រកួតប្រជែង តែការស្នើសុំផ្លាស់ប្តូរមិនត្រូវបានអនុញ្ញាតពីសំណាក់អ្នករៀបចំ HAGOC។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ SBP។
 
កីឡាការិនីផ្សេងទៀតដែលស្ថិតក្នុងបញ្ជីចំនួន ១៣នាក់នោះរួមមាន កីឡាការិនីVanessa de Jesus, Ella Fajardo, Kacey dela Rosa, Kristan Yumul, Kennan Ka, Angie Robles, Aurea Gingras, Lexi Marks, និងកីឡាការិនី Kayla Padilla។ ក្រុមបាល់បោះនារីហ្វីលីពីន ៣ទល់៣ ត្រូវមានការប្រកួតប៉ះក្រុមហ្ស៊កដានី បើកឆាករបស់ពួកគេ តែ​គ្រប់យ៉ាងត្រូវបញ្ចប់៕
 
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com