ជាតិ
អត្ថបទពាណិជ្ជកម្ម
ទទួលបានចានស្រាក់ ដ៏ស្រស់ស្អាតចំនួន ១ ភ្លាមៗ សម្រាប់ការបង់រំលស់ម៉ូតូ និងរថយន្តគ្រប់ប្រភេទនៅ អិលអូអិលស៊ី​
26, Sep 2023 , 11:29 am        
រូបភាព
ដើម្បីអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ជាពិសេសបំពេញតម្រូវការដល់បងប្អូន ដែលកំពុងត្រូវការ​យានយន្តថ្មីជាមធ្យោបាយធ្វើដំណើរទៅលេងស្រុកកំណើត ដំណើរកម្សាន្ត និងប្រកបកិច្ចការងារនានា អិលអូអិលស៊ី​ បានផ្តល់ជូននូវប្រូម៉ូសិនពិសេសនោះគឺ រាល់ការបង់រំលស់យានយន្តគ្រប់ប្រភេទអតិថិជននឹងទទួលបានការថែមជូនចានស្រាក់ដ៏ស្រស់ស្អាតចំនួន ១ ភ្លាមៗ។

នៅក្នុងនោះដែរ ការបង់រំលស់ម៉ូតូហុងដាគ្រប់ស៊េរីអតិថិជននឹងមិនតម្រូវឱ្យមានប្រាក់ចូលរួមមុន ហើយសម្រាប់ការបង់រំលស់រថយន្តវិញគឺអតិថិជនគ្រាន់តែចូលរួមបង់មុនត្រឹម ១៥% ប៉ុណ្ណោះ។ 
 
សុពលភាពនៃកម្មវិធី៖
ផ្តល់ជូនចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ ថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០២៣។​
 
លក្ខខណ្ឌនៃកម្មវិធី៖
  • អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ​
  • អតិថិជនម្នាក់អាចទទួលបានស្រាក់ចំនួន ១ ប៉ុណ្ណោះ 
  • ផ្តល់ជូនសម្រាប់អតិថិជន ដែលប្រើប្រាស់សេវារំលស់រថយន្ត ឬម៉ូតូ។
  • ផ្តល់ជូនទាំងអតិថិជនចាស់ដែលស្នើកម្ចីថ្មី/កម្ចីបន្ថែមក្នុងអំឡុងពេលកម្មវិធីពិសេស និងអតិថិជនថ្មីមិនធ្លាប់ប្រើ សេវា អិលអូអិលស៊ី កន្លងមក  
  • ផ្តល់ជូនសម្រាប់គ្រប់ទំហំកម្ចី និងរយៈពេលកម្ចី។
អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
 
អតិថិជនអាចស្នើសុំសេវាបង់រំលស់នៅការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com