ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart សម្ពោធជាផ្លូវការនូវដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អាជីវកម្ម 'Smart for Business' ជំរុញភាពជោគជ័យក្នុងយុគសម័យឌីជីថល
27, Sep 2023 , 2:39 pm        
រូបភាព
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អតិថិជន ដែលជាម្ចាស់អាជីវកម្មរបស់ខ្លួន ដោយដំណោះស្រាយនោះមានឈ្មោះថា “Smart for Business”។ ការដាក់សម្ពោធនេះ បានរៀបចំឡើងយ៉ាងអធិកអធម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្ងៃព្រហស្បតិ៍ ទី​ ២១ ខែកញ្ញា ដោយមានភ្ញៀវកិត្តិយសចូលរួមប្រមាណ ៣០០ នាក់ មកពីសហគ្រាសល្បីៗគ្រប់វិស័យក្នុងប្រទេសកម្ពុជា រួមមាន ស្ថានទូត ធនាគារ ហិរញ្ញវត្ថុ គ្រិះស្ថានអប់រំ និងភស្តុភារ។
 



 
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Smart បានធ្វើបទបង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យាថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អតិថិជន ដែលជាសហគ្រិន ដែលជាម្ចាស់ សហគ្រាសធុនធំ តូច និងមធ្យម។ ដំណោះស្រាយសម្រាប់អាជីវកម្មទាំងនោះគឺ ត្រូវបានបង្កើតឡើងដើម្បីពង្រឹង និងផ្តល់នូវវិធីសាស្រ្តថ្មីប្រកបដោយគុណភាពនៃការទំនាក់ទំនង សុវត្ថិភាពឌីជីថល រួមទាំងប្រសិទ្ធភាពនៃការចំណាយ និងសុវត្ថិភាពប្រតិបត្តិការ ក្នុងយុគសម័យឌីជីថលដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។ ជាមួយនឹងការផ្ដល់ជូនដ៏សម្បូរបែប នៃដំណោះស្រាយអាជីវកម្មចំនួន ១២ប្រភេទ ក្រុមហ៊ុន Smart មានគោលបំណងបំពេញតម្រូវការទូទៅ នៃអាជីវកម្មក្នុងយុគសម័យឌីជីថល។ ការផ្តល់ជូននេះគ្របដណ្តប់លើផ្នែកជាច្រើននៃអាជីវកម្មដូចជា ការតភ្ជាប់ ទំនាក់ទំនង ការគ្រប់គ្រងយានយន្ត អង្គផ្ទុកទិន្នន័យអនឡាញ និងធនធានមនុស្ស។
 




ក្រុមហ៊ុន Smart បានដាក់បង្ហាញ៖
- Smart Fiber+ ជាសេវាអ៊ីនធឺណិត fiber-optic ដើម្បីពង្រឹងនូវទំនាក់ទំនង។
- Google Workspace by Smart ជាគម្រោងសហការការងារ ដែលប្រើប្រាស់កម្មវិធី Google Workspace ។
- Smart CloudPBX ជាសេវាកម្មបម្រើអតិថិជន។
- Smart Fleet Management ជាដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងយានយន្ត ។
- Smart CheckinMe ជាប្រព័ន្ធគ្រប់គ្រងវត្តមានរបស់បុគ្គលិក។
- Smart Hybrid+ ជាគម្រោងដែលរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍​គម្រោងទូរសព្ទចល័តដែលបង់ប្រាក់ប្រចាំខែ និងបង់ប្រាក់ជាមុន។
- Smart Push2Talk ជាទូរសព្ទប្រើប្រាស់បានធន់នឹងមជ្ឈដ្ឋានដែលពិបាក។
- Smart Sponsored Call អនុញ្ញាតឱ្យអតិថិជនខលទៅក្រុមហ៊ុនដោយមិនគិតថ្លៃ។
- Smart Sponsored Data អនុញ្ញាតឱ្យអតិថិជនចូលទៅកាន់គេហទំព័រ និងកម្មវិធីទូរសព្ទរបស់អាជីវកម្មដោយមិនគិតថ្លៃ។
- Smart BizBlast ម្ចាស់អាជីវកម្មអាចផ្ញើសារទៅកាន់អតិថិជនរបស់ពួកគេ។
- Smart Survey ជាវិធីសាស្រ្តស្រាវជ្រាវងាយស្រួល និងមានប្រសិទ្ធភាព។
- Smart eBusiness Card ជាមធ្យោបាយឌីជីថលថ្មីដើម្បីចែករំលែកព័ត៌មានអាស័យដ្ឋានទំនាក់ទំនង។
 



 
ដំណោះស្រាយទំនើបទាំងនេះបន្ត ពង្រឹងជំហររបស់ក្រុមហ៊ុន Smart នៅលើទីផ្សារ ដែលធ្វើឲ្យប្រតិបត្តិករមួយនេះមានភាពល្អប្រសើរជាង ដៃគូប្រកួតប្រជែង ដោយសារតែក្រុមហ៊ុនស្មាតជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាយ៉ាងទូលំទូលាយដល់អតិថិជនដែលជាម្ចាស់អាជីវកម្ម ។ ការពង្រីកការផ្តល់ជូនរបស់ក្រុមហ៊ុន Smart នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តនាំមកជូននូវបច្ចេកវិជ្ជាទំនើបៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់។
 

 
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងអំណរគុណ ចំពោះដៃគូដែលបានផ្តល់ទំនុកចិត្តលើក្រុមហ៊ុន Smart រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោកបានសង្កត់ធ្ងន់ថាដំណោះស្រាយថ្មីទាំងនេះនឹងបន្តជួយដល់ដៃគូរអាជីវកម្មបស់ក្រុមហ៊ុនស្មាតក្នុងការឈានទៅរកភាពជោគជ័យកាន់តែខ្ពស់នៅក្នុងទីផ្សារអាជីវកម្មដែលពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ លោក Ziad បានបន្ថែមទៀតថា “នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងប៉ុណ្ណោះ។ ក្រុមការងារយើងនឹង ខិតខំប្រឹងប្រែង ធ្វើការដោយមិនគិតពីការនឿយហត់ក្នុងការលើកកម្ពស់សេវាកម្មរបស់យើង ហើយពួកយើងនៅតែរក្សានូវការប្តេជ្ញាចិត្ត ក្នុងការនាំយកដំណោះស្រាយដែលគួរឱ្យទុកចិត្ត ស្របតាមតម្រូវការរបស់អតិថិជន និងបន្ថែមជាសារៈប្រយោជន៍ទៅដល់អាជីវកម្មរបស់ដៃគូរបស់យើង។
 

 
នៅក្នុងកម្មវិធីនេះ ដៃគូអាជីវកម្មដែលបានចូលរួមបានធ្វើជាសាក្សីនៃការដាក់តាំងបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃសេវាកម្មទំនើបដែលបង្ហាញដោយក្រុមហ៊ុន Smart ។ ព្រឹត្តិការណ៍នេះគឺជាវេទិកាពិសេសមួយសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មអាច ស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងក្តាប់យកឱកាសប្រកបដោយសក្តានុភាពរបស់ពួកគេ។
 


ការ​ដាក់​ឱ្យ​ដំណើរការនូវដំណោះស្រាយបច្ចេកវិទ្យា​ទាំង​នេះ​ ​ស្របទៅ​នឹង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេចឲ្យបាននូវប្រព័ន្ធ​សេដ្ឋកិច្ច និងសង្គម​ឌីជីថល​។ តាមរយៈការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងដ៏សម្បូរបែប ក្រុមហ៊ុន Smart មានគោលបំណងរួមចំណែកដល់ការរីកលូតលាស់ និងភាពជោគជ័យនៃអាជីវកម្មគ្រប់ទំហំនៅទូទាំងប្រទេស។
 



 
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីអត្ថប្រយោជន៍ជាច្រើននៃដំណោះស្រាយសហគ្រាស “Smart for Business” ទាំងនេះ លោកអ្នកអាចទាក់ទងមកក្រុមការងារ Smart ដោយផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ទូរស័ព្ទទៅលេខ 1204 ឬ 010 200 888 ឬចូលទៅកាន់គេហទំព័រ www.smart.com.kh/for-business
 
ស្វែងរកការច្នៃប្រឌិត និងបង្ហាញសក្តានុពលរបស់អ្នកជាមួយនឹងដំណោះស្រាយអាជីវកម្មពីSmart នៅថ្ងៃនេះ!
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com