កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup ៖ក្រុមការពារតំណែងជើងឯក Man United ឈ្នះ Crystal Palace ចំណែក Wolves និង Luton ចាញ់
27, Sep 2023 , 3:59 pm        
រូបភាព
ក្រុមការពារតំណែងជើងឯក Manchester United ចាប់ផ្តើមការប្រកួតពានរង្វាន់ EFL Cup រដូវកាល ២០២៣-២៤ ជុំទីបី ដោយយកឈ្នះ Crystal Palace ដែលមកពីក្របខណ្ឌ Premier League ដូចគ្នាលទ្ធផល ៣-០ នាថ្ងៃរាត្រី២៦ ខែកញ្ញា។



ជ័យជម្នះក្នុងពានរង្វាន់ EFL Cup កើតឡើង ក្រោយពេលដែលក្រុមដែលដឹកនាំដោយលោក ​Erik ten Hag បានចាប់ផ្តើមរដូវកាលថ្មីនៃក្របខណ្ឌ Premier League យ៉ាងលំបាក។​ ក្រុមដែលមកពី Premier league ចំនួន ២ផ្សេងទៀតដូចជា Wolverhampton Wanderers និង Luton Town ត្រូវបានធ្លាក់ចេញដោយក្រុមស្ថិតនៅក្របខណ្ឌក្រោមៗ Premier League។
 
កីឡាករ Alejandro Garnacho, Casemiro និង Anthony Martial រួមចំណែករកបាន ៣គ្រាប់សម្រាប់ក្រុមបិសាចក្រហម យកឈ្នះលើក្រុម Crystal Palace ក្នុងកីឡដ្ឋាន​ Old Trafford ដើម្បីឡើងទៅបន្តនៅជុំទី៤ នៃពានរង្វាន់ EFL Cup។
  


Wolves បានបើកការនាំមុខ ២-០ មុនទៅលើក្រុម Ipswich Town ដែលមកពីលីគពីរនេះនៃប្រទេសអង់គ្លេស ប៉ុន្តែក្រុមស្ថិតនៅក្របខណ្ឌ Premier league ត្រូវបានក្រុម Ipswich Town វាយបកដោយយកឈ្នះលទ្ធផល ៣-២។
 
ក្រុមចំណូលថ្មីស្ថិតក្នុងក្របខណ្ឌ Premier League មួយទៀត Luton town ដែលមិនទាន់រកបានជ័យជម្នះលើកដំបូង បន្តធ្លាក់ចេញពីការប្រកួត EFL Cup ដោយបរាជ័យក្រោមថ្វីជើងមកពីក្រុមលំដាប់ទី៣ Exeter City ដោយលទ្ធផល ១-០។ ក្រុម Exeter បានទប់ទល់ការសម្រុករបស់ក្រុម Luton Town ក្រោយពួកគេមានគ្នាត្រឹម ១០នាក់ ក្រោយពេល ៥នាទី ដែលពួកគេរកបានគ្រាប់បាល់នាំមុខ ១គ្រាប់មុននៅនាទី៨៣ រួចមក។
 
ក្រុម Burnley រងបរាជ័យក្រោមថ្វីជើង Manchester United និងមិនទាន់ស្គាល់ការឈ្នះនៅ Premier League បានប្រកួតឈ្នះក្រុម ​Salford City ដែលមកពីលីគលំដាប់ទី៤ ដោយលទ្ធផល ៤-០។
 
Middlesbrough ដែលនៅក្របខណ្ឌ Championship ក៏បានយកឈ្នះលើក្រុម Bradford City ដែលមកពីលីគលំដាប់ទី២ ខណៈដែលក្រុម Mansfield Town ដែលនៅលីគលំដាប់ទី២ បានបំបាក់ក្រុម Peterborough United លទ្ធផល ៣-១ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៣-១ ក្រោយការប្រកួតស្មើ ២-២។
ក្រុម Port Vale យកឈ្នះលើ Sutton United លទ្ធផល ២-១ ដើម្បីឡើងទៅការប្រកួតជុំទីបួន។
 
ការចាប់ឆ្នោតសម្រាប់ការប្រកួតជុំទី៤ នឹងធ្វើឡើងក្រោយថ្ងៃទី២៧ ក្រោយបញ្ចប់ការប្រកួត​ដោយមានក្លិបចំនួន ១ មកពី Premier league ត្រូវមានការប្រកួតប្រជែងក្នុងពានរង្វាន់មួយនេះ ហើយក្រុមរងឯក Newcastle United រដូវកាលមុន​នឹងត្រូវជួបក្រុម Manchester City ដែលជាម្ចាស់ពានរង្វាន់​ Premier League៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com