ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
តើអ្វីជាភាពមិនប្រក្រតីក្នុងការបរិភោគអាហារ?
28, Sep 2023 , 6:59 am        
រូបភាព
ភាពមិនប្រក្រតីនៃការបរិភោគអាហារ គឺជាជំងឺទាក់ទងនឹងផ្លូវចិត្ត ដែលបណ្តាលឲ្យមានទម្លាប់នៃការញាំអាហារមិនល្អហើយប៉ះពាល់ដល់សុខភាព។ ជំងឺនេះភាគច្រើនកើតឡើងពីដោយសារការផ្តោតអារម្មណ៍ខ្លាំងពេកលើទម្ងន់ រូបរាងកាយ និងរបបអាហាររបស់អ្នក ដែលនាំទៅរកភាពមិនប្រក្រតីនៃការញាំអាហារ និងបង្កគ្រោះថ្នាក់ដល់សុខភាព។
 
តើ​វាមានរោគ​សញ្ញា​អ្វីខ្លះ​?


  • ប្រភេទផ្សេងគ្នានៃភាពមិនប្រក្រតីនៃការញាំមានរោគសញ្ញាផ្សេងៗគ្នា ប៉ុន្តែប្រភេទនីមួយៗពាក់ព័ន្ធនឹងការផ្តោតអារម្មណ៍ខ្លាំងលើការញាំ និងទម្ងន់។
  • សញ្ញាផ្លូវចិត្ត និងអាកប្បកិរិយាអាចរួមមាន៖
  • ការ​ព្រួយ​បារម្ភ​អំពី​ការ​បរិភោគ​នៅ​ទី​សាធារណៈ​
  • ខ្វល់ខ្វាយជាមួយនឹងទម្ងន់ ប្រភេទអាហារ ចំនួនកាឡូរី ឬកម្រិតជាតិខ្លាញ់ដែលបរិភោគ
  • បដិសេធថាមានអារម្មណ៍ឃ្លាន
  • គេចមិនព្រមញ៉ាំអាហារ
  • កំណត់នូវបរិមាណ និងប្រភេទអាហារដែលញាំចូល
  • ធ្វើលំហាត់ប្រាណខ្លាំងពេក។


សញ្ញារាងកាយអាចរួមមាន៖
  • ស្រកទម្ងន់យ៉ាងខ្លាំង
  • មានការទល់លាមក និងឈឺពោះ 
  • វិលមុខ ឬដួលសន្លប់
  • មានអារម្មណ៍ត្រជាក់គ្រប់ពេលវេលា
  • ភាពមិនប្រក្រតីនៃការគេង
  • រដូវមកមិនទៀងទាត់ (ចំពោះស្រ្តី) 
  • ស្បែកមានសភាពស្ងួត
  • កម្រិតទីរ៉ូអ៊ីតទាប, កម្រិតអរម៉ូនទាប, កម្រិតប៉ូតាស្យូមទាប, ចំនួនកោសិកាឈាមទាប និងចង្វាក់បេះដូងយឺត។
ប្រភព៖ 
 

 
សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង ឱសថការី លីណ្ណា ជិញជិញ
 

Tag:
 ព័ត៌មានសុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com