ជាតិ
ទំនើង មានន័យថា ពាល, ដែលមិនស្គាល់ខុសត្រូវ
28, Sep 2023 , 7:29 am        
រូបភាព
ទំនើង ជាគុណនាម ដែលមានន័យថា ពាល, ដែលមិនស្គាល់ខុសត្រូវ, ដែលមិនស្តាប់បង្គាប់។ ឧទាហរណ៍ ក្មេងទំនើង, ពួកទំនើង។ នេះជាការពន្យល់បន្ថែមក្នុងវចនានុក្រមខ្មែរ ២០២២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
 
វចនានុក្រមខ្មែរ២០២២ បានធ្វើបច្ចុប្បន្នកម្មលើពាក្យ «ទំនើង» នេះ ដែលកន្លងមក វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ផ្តល់និយមន័យពាក្យនេះ ដូចពាក្យ «សេរីភាព»។ ថ្នាក់ពាក្យជានាម ទំនើង គឺសេចក្តីទើង, ដំណើរដែលធ្វើឥតទើសទាល់តាមតែអំណាចចិត្ត, អំពើចិត្ត, ចំណង់ :  ធ្វើតាមទំនើងចិត្ត, ប្រព្រឹតតាមទំនើង៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com