កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Newcastle ទម្លាក់ Man City ទៅជួបម្ចាស់ការពារជើងឯក Man Utd វគ្គ១៦ក្រុម
28, Sep 2023 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
Newcastle United បានយកឈ្នះ Manchester City ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ EFL Cup ជុំទី៣ នៅរាត្រីថ្ងៃទី២៧ ខែកញ្ញា។ តាមរយៈជ័យជម្នះនេះ Newcastle ត្រូវបន្តប៉ះក្រុមម្ចាស់ការពារតំណែងជើងឯក Manchester United នៅវគ្គ១៦ក្រុមចុងក្រោយ។


១គ្រាប់របស់ខ្សែប្រយុទ្ធ Alexander Isak គ្រប់គ្រាន់ដើម្បីជួយ Newcastle ដែលជាក្រុមរងជើងឯក EFL Cup ឆ្នាំចាស់ យកឈ្នះក្រុមខ្លាំង Man City ដែលមិនទាន់ស្គាល់ចាញ់សោះនៅរដូវកាលនេះទាំងក្នុងលីគ និង Champions League។
 
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Eddie Howe ក្រុមសារិកាព្រៃ បានចាញ់ក្រុមបិសាចក្រហម Man Utd នៅវគ្គផ្តាច់ព្រ័ត្រ EFL Cup រដូវកាលមុន។ នៅរដូវកាល ២០២៣-២៤នេះ ក្រុមទាំងពីរ ត្រូវជួបគ្នាម្តងទៀតនៅវគ្គ១៦ក្រុមចុងក្រោយ។ ម្ចាស់ការពារជើងឯក Man Utd បានទម្លាក់ Crystal Palace នៅជុំទី៣ ក្នុងលទ្ធផល ៣-០។
 
ក្រៅពី Man Utd និង Newcastle ក្រុម Chelsea, Arsenal, Liverpool, Everton, West Ham United, Bournemouth និង Burnley ជាក្រុមក្នុងលីគកំពូលអង់គ្លេស Premier League ដែលឆ្លងផុតជុំទី៣។ Chelsea ឈ្នះ Brighton ១-០, Arsenal ឈ្នះ Brentford ១-០, Liverpool ឈ្នះ Leicester City ៣-១, Everton ឈ្នះ Aston Villa ២-១, West Ham ឈ្នះ Lincoln City ១-០ និង Bournemouth ឈ្នះ Stock City ២-០។
 
ក្រុមដែលត្រូវប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ EFL Cup រួមមាន៖ 
 
Man Utd ប៉ះ Newcastle United 
Bournemouth ប៉ះ Liverpool
West Ham ប៉ះ Arsenal
Chelsea ប៉ះ Blackburn Rovers
Everton ប៉ះ Burnley 
Exeter City ប៉ះ Middlesbrough 
Ipswich ប៉ះ Town Fulham
Mansfield ប៉ះ Town Port Vale៕
 

Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com