ជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ លោក ប៉ាត មុន្នី បង្កើតគណបក្សជំនាន់ថ្មី
29, Sep 2023 , 8:59 am        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចឱ្យលោក ប៉ាត មុន្នី បង្កើត «គណបក្សជំនាន់ថ្មី» មានអក្សរកាត់ថា (គ.ជ.ថ)។

 
បក្សនយោបាយជំនាន់ថ្មីដែលបានស្នើទៅក្រសួងសុំបង្កើតបក្សកាលពីថ្ងៃទី១៨កញ្ញា មានទីស្នាក់ការកណ្តាលនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នេះបើតាម លិខិត របស់លោក ស សុខា ជម្រាបទៅលោក ប៉ាត មុន្នី តំណាងស្ថានបនិកគណបក្ស ចេញថ្ងៃទី២៨កញ្ញា ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យ លោក ប៉ាត មុន្នី រៀបចំសញ្ញាសម្គាល់គណបក្សឡើងវិញ ដោយអនុលោមតាមការកំណត់ក្នុងបញ្ញត្តិ។ ក្រោយរៀបចំសញ្ញាសម្គាល់បក្សហើយ ត្រូវផ្ញើទៅក្រសួងពិនិត្យវិញ។ 
 
ដើម្បីឱ្យបក្សនេះ សុពលភាព និងអាចធ្វើសកម្មភាពបានជានីតិបុគ្គល ក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សជំនាន់ថ្មីត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ នេះជាការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ 
 
 

Tag:
 គណបក្សជំនាន់ថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com