កីឡាអន្តរជាតិ
អន្តរជាតិ
សក្តានុពលកីឡាអេឡិចត្រូនិកកើនឡើង ចិនគ្រោងប្រែក្លាយកីឡានេះជាឧស្សាហកម្ម
30, Sep 2023 , 9:19 pm        
រូបភាព
កីឡាអេឡិចត្រូនិក (E-Sports) កំពុងតែបង្កើតមេដាយជាប្រវត្តិសាស្ត្រលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ទីក្រុងហាងចូវ។ កីឡាអេឡិចត្រូនិកក៏សម្លឹងឃើញឱកាសបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តាមរយៈការបង្ហាញភាពប្រកួតប្រជែងតាមបែបកីឡានៅក្នុងកីឡាអាស៊ី។ ដោយមើលឃើញសក្តានុពលកីឡានេះកើនឡើង ចិនគ្រោងទាញវិស័យនេះជាឧស្សាហកម្មកីឡា។

ប្រទេសចិនត្រូវបានគេស្គាល់ថាជាទីកន្លែងដែលប្រជុំដោយកីឡាករ E-Sports ល្បីៗនៅលើពិភពលោក ហើយដោយវិស័យកីឡាអេឡិចត្រូនិកមួយនេះក៏មានភាពរីកចម្រើនខ្លាំងដែរនៅក្នុងប្រទេសដ៏ធំនៃតំបន់អាស៊ី។ ដំណើរលឿនបំផុតនៃ E-Sports របស់ចិន បានពង្រឹងសមត្ថភាពខ្លួនជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍លើបច្ចេកវិទ្យាហ្គេមក្នុងរយៈពេល ១សតវត្សន៍ចុងក្រោយនេះ។
 
ប្រទេសដែលមានសេដ្ឋកិច្ចធំទី២ លើពិភពលោកមួយនេះ គឺជាផ្ទះដែលប្រមូលផ្តុំ នៃកីឡាករលំដាប់ពិភពលោក និងជាទីកន្លែងក្រុមហ៊ុនផ្នែកកីឡាអេឡិចត្រូនិកធំបំផុតនៅលើពិភពលោក។ បច្ចុប្បន្នប្រទេសចិនមានកីឡាករ E-Sports ប្រមាណ ៤៨៧លាននាក់ នេះបើតាមរបាយការណ៍របស់ នៃឧស្សាហកម្មកីឡាអេឡិចត្រូនិក កាលពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣។
 
រដ្ឋាភិបាលប្រទេសចិនបច្ចុប្បន្នចង់កែប្រែកីឡាអេឡិចត្រូនិកនេះទៅជាឧស្សាហកម្មអាជីព ដោយប្រើប្រាស់សក្តានុពលខ្លាំងរបស់ខ្លនជំរុញកំណើននៃការប្រកួតកីឡានេះ។
សម្រាប់វត្តមានកីឡាអេឡិចត្រូនិចនៅក្នុងព្រឹត្តិការណ៍ Asian Games លើកដំបូងនៅក្នុងទីក្រុងហាងចូវ ត្រូវបានដាក់បង្ហាញ ហើយដោយជាប្រភេទកីឡាស្ថិតក្នុងការផ្តល់មេដាយផ្លូវការលើកដំបូងផងដែរ។
  


ប្រទេសចិនបច្ចុប្បន្នជាប្រទេសមួយដែលមានទីផ្សារធំបំផុតលើពិភពលោក សម្រាប់ការផលិតវីដេអូហ្គេម ហើយសម្រាប់ការបង្ហាញវត្តមានកីឡាអេឡិចត្រូនិកលើកដំបូងនេះ ក៏ត្រូវបានគេរំពឹងថានឹងជួយបង្កើនទីផ្សារខ្លាំងបន្ថែមលើផ្នែកកីឡាអេឡិចត្រូនិកនេះ។
 
តម្រូវការខ្លាំងសម្រាប់ទេពកោសល្យ អ្នកសង្កេតការណ៍បានកត់សម្គាល់ថា នៅពេលដែលឧស្សាហកម្មកីឡាអេឡិចត្រូនិកនេះមានភាពចាស់ទុំ នឹងមានតម្រូវការខ្លាំងសម្រាប់ទេពកោសល្យដែលមានជំនាញដ៏ពិតប្រាកដ។ ក្រៅពីទទួលបានប្រាក់ខែពីក្លិបកីឡាអេឡិចត្រូនិក ដែលពួកគេបានលេងឱ្យ កីឡាករក៏អាចរកបានប្រាក់ចំណូល ដ៏ច្រើនដូចជាពីសំណាក់ការឧបត្ថម្ភនៃសាជីវកម្ម កិច្ចព្រមព្រៀងនៃម្ចាស់ឧបត្ថម្ភ និងការផ្សាយផ្ទាល់អំពីការលេងនៅលើបណ្តាញសង្គមអ៊ិនធឺណិតដើម្បីរកចំណូល។ មួយវិញទៀតការការចូលរួមក្នុងវិស័យអប់រំនៅក្នុងកីឡាអេឡិចត្រូនិកតំណាងឱ្យការប្រែក្លាយទៅជាភាពវិជ្ជមាននៃព្រឹត្តិការណ៍ក្នុងប្រទេសចិន។
  


នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​ សកលវិទ្យាល័យនានានៅក្នុងប្រទេសចិនបានចាប់ផ្តើមការណែនាំវគ្គសិក្សាដើម្បីបណ្តុះបណ្តាលនិស្សិត ឱ្យសមស្របទៅនឹងកំណើនវិស័យកីឡាអេឡិចត្រូនិក ដើម្បីអាចពួកគេរកបានប្រាក់ចំណូល ក្នុងបរិបទសង្គមកំពុងប្រែថ្មីមួយនេះ។
 
កាលពីឆ្នាំ ២០១៦ ក្រសួងអប់រំនៃប្រទេសចិនអនុញ្ញាត បានដាក់បន្ថែមកីឡាអេឡិចត្រូនិក និងការគ្រប់គ្រងទៅក្នុងបញ្ជីនៃវគ្គសិក្សានៅសកលវិទ្យាល័យ។ ក្រៅពីការសិក្សាដើម្បីប្រែក្លាយទៅជាកីឡាករសម្រាប់ប្រកួតប្រជែង វគ្គសិក្សាជាច្រើនក្នុងនោះរួមមានផ្នែកនៃការគ្រប់គ្រងការប្រកួត, ក្រុម ក៏ដូចជាផ្នែកអធិប្បាយនៃការប្រកួតជាដើម។
  


ការយកឈ្នះលើពាក្យថា ការញៀននឹងការលេងហ្គេម ត្រូវបានលើកឡើងជាបន្តបន្ទាប់ក្រោយពេលដែលមានការបង្ហាញពីសមត្ថភាពខ្ពស់របស់កីឡាចិន ក្នុងការប្រកួតប្រជែងជាបន្តាប់នៅលើការប្រកួតអន្តរជាតិនានា។ អ្នកដែលជាប់ពាក់ព័ន្ធនឹងវិស័យកីឡាអេឡិចត្រូនិកនេះ បានសង្ឃឹមថាការបង្ហាញខ្លួនលើកដំបូងនៃ E-Sports នៅក្នុងកីឡាអាស៊ី ទីក្រុងហាងចូវ នឹងជួយលុបបំបាត់កាន់តែខ្លាំងឡើងនៃទស្សនៈ «ញៀនហ្គេម» ហើយប្រែទៅជាពាក្យថាកីឡាស្របច្បាប់។
 
អស់រយៈពេលជាច្រើនឆ្នាំ ឧស្សាហកម្មកីឡាអេឡិចត្រូនិកបានរកឃើញថាមានផលវិបាកក្នុងការបញ្ចៀសអត្ថន័យអវិជ្ជមានដោយពាក្យថាញៀនហ្គេមនៅក្នុងចំណោមស្រទាប់យុវវ័យរបស់ចិនផ្ទាល់។ នៅតាមហាងអ៊ិនធឺណិតកាហ្វេរ ដែលបានបង្កើតឡើងទូទាំងប្រទេសចិន តែងតែមានក្រុមប្រចាំតំបន់របស់ពួកគេនីមួយៗ សម្រាប់ការប្រកួតប្រជែងលើវិស័យ E-Sports តែកាលនោះមិនទាន់ត្រូវបានគេចាត់ទុកថាជាកីឡាបានទូលំទូលាយដូចបច្ចុប្បន្នឡើយ។ 
 
ឆ្នាំ ២០១៦ ក្នុងប្រទេសចិនមានទីតាំងអ៊ិនធឺណិតកាហ្វេរច្រើនជាង ១៥០,០០០កន្លែង ប៉ុន្តែនៅក្នុងឆ្នាំ ២០២០ ចំនួននេះត្រូវបានធ្លាក់ចុះប្រមាណ ៤០ភាគរយ ក្រោយពេលរដ្ឋាភិបាលបានចេញបទប្បញ្ញត្តិដ៏តឹងរ៉ឹងដើម្បីដោះស្រាយបញ្ហានៃការញៀននឹងល្បែង ឬហ្គេមនេះ។ ទោះជាយ៉ាងណាវិស័យឧស្សាហកម្មហ្កេមនៅតែបន្តរីកចម្រើន។
 
យ៉ាងណាមិញ ច្បាប់នៃប្រទេសចិននាពេលបច្ចុប្បន្ន ត្រូវបានកំណត់អាយុដោយ អនីតិជនអាយុក្រោម ១៨ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ហាងអ៊ិនធឺណិតកាហ្វេរឡើយ ហើយសម្រាប់អ្នកដែលចូលទៅកាន់ទីនោះ ក៏ត្រូវបានកំណត់រយៈពេលត្រឹមតែ ៣ម៉ោងក្នុងមួយថ្ងៃផងដែរសម្រាប់ការប្រើប្រាស់។
 
មកដល់ពេលនេះ ក្នុងប្រទេសចិនទីតាំង ហាងកាហ្វេអ៊ិនធឺណិតមួយចំនួន បានរកឃើញវិធីសាស្ត្រដើម្បីកាត់បន្ថយអាយុដើម្បីអាចចូលទៅប្រើប្រាស់បាន ដោយការដាក់គ្រែគេង និងផ្លាស់ប្តូរពីទីកន្លែងប្រើប្រាស់អ៊ិនធឺណិត ទៅជាកន្លែងស្នាក់វិញ។ ការធ្វើដូច្នេះបានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ហាងអ៊ិនធឺណិតទាំងនោះផងដែរ។
 
បើតាមរបាយការណ៍នៃឧស្សាហកម្មកីឡាអេឡិចត្រូនិករបស់ចិន ចំនួនសណ្ឋាគាកីឡាអេឡិចត្រូនិកទាំងនេះបានកើនឡើងទ្វេដងក្នុងឆ្នាំកន្លងទៅ។
 
សណ្ឋាគាកីឡាអេឡិចត្រូនិកទាំងនោះ មានការរៀបចំបន្ទប់បែបស្នាក់នៅជាក្រុមមនុស្សចំនួន ៣ ទៅ ៦នាក់ ដោយក្នុងបន្ទប់មានគ្រែសម្រាប់គេង នឹងរៀបចំលាយឡំ ដោយកុំព្យូទ័រលើតុ សម្រាប់ប្រើប្រាស់សម្រាប់ការលេងហ្គេម ការហ្វឹកហាត់សម្រាប់ក្រុមជាដើម។ សណ្ឋាគាទាំងនោះនឹងផ្តល់ការស្នាក់នៅពីចន្លោះមួយថ្ងៃទៅដល់ ៣ថ្ងៃសម្រាប់ក្រុមកីឡាករអេឡិចត្រូនិកដែលចង់ស្នាក់នៅជាក្រុមសម្រាប់ការលេង ក៏ដូចជាហ្វឹកហាត់ជាដើម៕
 
 
 
 
 

Tag:
 Esports
  កីឡាអេឡិចត្រូនិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com