កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ចោទប្រកាន់ថា VAR ធ្វើឱ្យខូចខាតដល់សុចរិតភាពកីឡា
02, Oct 2023 , 11:04 am        
រូបភាព
ក្លិប Liverpool ចោទប្រកាន់ក្រុមមន្ត្រីអាជ្ញាកណ្តាលប្រព័ន្ធវីដេអូ (VAR) មានភាពខ្វះខាតក្នុងការកាត់សេចក្តី បន្ទាប់ពី VAR បានសម្រេចចិត្តមិនផ្តល់គ្រាប់បាល់ ១គ្រាប់ ដែល Luis Diaz ស៊ុតចូលក្នុងការប្រកួតចាញ់ក្រុម Tottenham Hotspur លទ្ធផល ២-១។ ក្លិបហង្សក្រហមចោទ VAR ថាធ្វើឱ្យខូចខាតដល់សុចរិតភាពកីឡា។



ក្រុម Liverpool ដែលមានគ្នាត្រឹមតែ ៩នាក់ នៅក្នុងការប្រកួតដែលចាញ់ Spurs បន្ទាប់ពីកីឡាករ Curtis Jones និងកីឡាករ Diogo Jota ទទួលបានកាតក្រហមក្នុងការប្រកួត ហើយនៅនាទី៩០+៦ កីឡាករខ្សែការពារ​ ​Joel Matip របស់ក្រុម Liverpool ធ្វើឱ្យរបូតបាល់ចូលទីខ្លួនឯង។
 
ក្រុម Liverpool ត្រូវបានបើកការនាំមុខទៅលើ Spurs វិញ ដោយការស៊ុតបាល់ ១គ្រាប់របស់កីឡាករខ្សែប្រយុទ្ធ Luis Diaz ក៏ប៉ុន្តែគ្រាប់បាល់នោះមិនត្រូវបានអនុញ្ញាតផ្តល់ឱ្យពីសំណាក់អាជ្ញាកណ្តាលការប្រកួតឡើយ។ គណៈកម្មាធិការអាជ្ញាកណ្តាលការប្រកួតនៃប្រទេសអង់គ្លេស PGMOL បានចេញសេចក្តីថ្លែងការណ៍ស្តីបន្ទោសការរិះគន់មកលើស្ថាប័នខ្លួនថា ជាកំហុសរបស់មនុស្សដែលបានបង្កឡើង នៅក្នុងការប្រកួតនៃ Premier League។
 
«វាច្បាស់ណាស់ថាច្បាប់នៃការប្រកួតនេះមិនត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវដែលធ្វើឱ្យខូចដល់សុចរិតភាពកីឡា។ ដូច្នេះវាជារឿងមិនពេញចិត្តដែលមិនត្រូវបានផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យមានការសម្រេចចិត្តត្រឹមត្រូវនិងមិនមានអន្តរាគមន៍ជាបន្តបន្ទាប់។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Liverpool នាថ្ងៃទី១ ខែតុលា។
 
យ៉ាងណាស្ថាប័ន ​PGMOL ក៏បានឆ្លើយតបវិញចំពោះការមិនអនុញ្ញាតផ្តល់គ្រាប់បាល់របស់ Diaz ក្នុងការប្រកួតដូច្នេះថា ៖ « ជាកំហុសជាក់ស្តែងច្បាស់លាស់ និងជាក់ស្តែង ហើយគួរតែជាលទ្ធផលដែលគ្រាប់បាល់ត្រូវបានផ្តល់ដោយ VAR។»។ 
 
ក្លិប Liverpool បាននិយាយបន្ថែមថា ក្លិបទទួលស្គាល់សម្ពាធរបស់អាជ្ញាកណ្តាលនៅក្នុងការប្រកួត ប៉ុន្តែការអនុវត្តបច្ចេកវិទ្យា VAR គួរតែមានការបន្ធូរបន្ថយ មិនមែនធ្វើឱ្យកាន់តែមានសម្ពាធ៕
 

Tag:
 Liverpool
  VAR
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com