កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រកបានគ្រាប់បាល់ដំបូងនៅ ACL ជួយ Al Nassr វាយបកឈ្នះ Istiklol ៣-១
03, Oct 2023 , 2:19 pm        
រូបភាព
Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League នៅក្នុងជ័យជម្នះរបស់ក្រុម ​Al Nassr ដែលបានវាយបកយកឈ្នះក្រុមមកពីតាហ្ស៊ីគីស្ថាន ​FC Istiklol ក្នុងលទ្ធផល ៣-១ នៅក្នុងទីក្រុងរីយ៉ាដ ថ្ងៃទី៣ ខែតុលា។



ក្នុងជំនួបវគ្គសន្សំលើកទី២ ពិន្ទុពូល E ក្រុមភ្ញៀវ​ FC Istiklol បើកការនាំមុខមុននៅក្នុងវគ្គទីមួយ ដោយកីឡាករ ​Senin Sebai ស៊ុតនៅនាទី៤៤ ទម្លុះសំណាញ់ទីរបស់ក្រុម Al Nassr។ 
 
ប៉ុន្តែយ៉ាងណានៅក្នុងវគ្គទីពីរម្ចាស់ផ្ទះ ​Al Nassr បានកែប្រែទម្រង់លេងល្អឡើងវិញ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតគ្រាប់តាមស្មើនាទី៦៦ និង ២គ្រាប់របស់ Anderson Talisca នៅនាទី៧២ និង៧៧។ ចប់ការប្រកួត Al Nassr ឈ្នះ ​ FC Istiklol ៣-១។
 
Al Nassr ឈ្នះការប្រកួតទីពីរនៅក្នុងពូល E ហើយឈរកំពូលតារាងនៃការប្រកួតប្រជែងក្នុងពានរង្វាន់ ACL។ ក្រុមរបស់អ៊ីរ៉ង់ដែលស្ថិតក្នុងពូលជាមួយគ្នា Persepolis យកឈ្នះការប្រកួតលើក្រុម Al Duhail លទ្ធផល ១​-០ នៅក្នុងប្រទេសកាតា។
 
សម្រាប់ Ronaldo ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បង្ហាញខ្លួន ២ លើកនៅក្នុងការប្រកួតពានរង្វាន់ ​ACL ទើបតែរកបានគ្រាប់បាល់ លើកដំបូងតែប៉ុណ្ណោះ បើទោះរូបគេតែងតែរកបានគ្រាប់បាល់នៅក្នុងក្របខណ្ឌ Saudi Pro League។ ក្រោយចប់ការប្រកួត Ronaldo ក៏បានបង្ហាញភាពរីករាយដែលរូបគេរកបានគ្រាប់បាល់នៅក្នុងក្របខណ្ឌបាល់ទាត់ទ្វីបអាស៊ី។
 
«ការប្រកួតដ៏ល្អសម្រាប់អ្នករាល់គ្នានៅក្នុងក្រុមទាំងមូល។ ខ្ញុំសប្បាយចិត្តដែលបានរកគ្រាប់បាល់ ១លើកដំបូងនៅនៅក្នុងពានរង្វាន់ AFC Champions League យើងនឹងបន្តការឈ្នះបន្ថែមទៀត។»។ នេះបើតាមការបង្ហោះរបស់ ​Ronaldo នៅលើបណ្តាញសង្គម Instagram។
 
ឈ្នះការប្រកួតនៃ ACL លើក្រុម Istiklol ក៏ក្លាយជាការប្រកួតឈ្នះទី ១០ ជាប់ៗនៃក្រុម Al Nassr ដែលមានវត្តមានរបស់ប្រធានក្រុមសញ្ជាតិព័រទុយហ្កាល់៕
ដោយឡែកការប្រកួតក្រុមដទៃទៀតនៅក្នុងពានរង្វាន់ ACL ៖ 
 
ពូល B
ក្រុម Nasaf Qarshi យកឈ្នះលើក្រុម Al Sadd លទ្ធផល ៣-១
ក្រុម Sharjah Cultural Club ឈ្នះក្រុម Al Faisaly លទ្ធផល ១-០
 
ពូល C
ក្រុម Al Quwa Al Jawiya ឈ្នះលើក្រុម AGMK លទ្ធផល ២-១៕
 
 

Tag:
 Cristiano Ronaldo
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com