ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
​ជំងឺ​មាត់​ធ្មេញទាំង៧ ដែលមនុស្សទូទៅឧស្សាហ៍ជួបប្រទះ
03, Oct 2023 , 5:59 pm        
រូបភាព
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គេប៉ាន់ស្មានប្រមាណថាមនុស្ស ៣.៥ ពាន់លាននាក់នៅទូទាំងពិភពលោកជួបប្រទះនឹងជំងឺមាត់ធ្មេញ។ ការស្វែងយល់ពីបញ្ហាធ្មេញដែលអាចកើតមានញឹកញាប់បំផុត និងមូលហេតុរបស់វាអាចជាមធ្យោបាយដ៏ល្អសម្រាប់ការបង្ការពីបញ្ហាទាំងនេះ។

នេះគឺជាជំងឺសុខភាពមាត់ធ្មេញ ដែលកើតមានញឹកញាប់បំផុតទាំង៧៖


 
1. ក្លិនមាត់មិនល្អ៖ ជំងឺអញ្ចាញធ្មេញ ពុកធ្មេញ មហារីកមាត់ មាត់ស្ងួត និងបាក់តេរីនៅលើអណ្តាត គឺជាមូលហេតុមួយចំនួន ដែលអាចបណ្តាលឲ្យមានក្លិនមាត់មិនល្អ។
 
2. ធ្មេញពុក៖ វាកើតឡើងដោយសារកំណកកំបោរដែលជាប់នឹងធ្មេញ ជាមួយនឹងស្ករក្នុងអាហារ។ ការរួមបញ្ចូលគ្នានេះបណ្តាលឲ្យកើតជាជាតិអាស៊ីតទៅវាយប្រហារលើស្រទាប់ធ្មេញ។
3. ជំងឺ​អញ្ចាញធ្មេញ៖ វាគឺជាការឆ្លងមេរោគនៅនឹងអញ្ចាញធ្មេញ ហើយវាគឺជាមូលហេតុចម្បងមួយនៃការបាត់បង់ធ្មេញចំពោះមនុស្សពេញវ័យ។
 
4. សំណឹកធ្មេញ៖ ការបាត់បង់រចនាសម្ព័ន្ធធ្មេញដែលបណ្តាលមកពីអាស៊ីត ដោយវាយប្រហារស្រទាប់ខាងក្រៅរបស់ធ្មេញ។ រោគសញ្ញានៃសំណឹកធ្មេញអាចប្រែប្រួល ចាប់ពីការស្រៀវធ្មេញ រហូតដល់មានស្នាមប្រេះលើធ្មេញ។
 
5. ស្រៀវធ្មេញ៖ វា​ជា​បញ្ហា​ទូទៅ​ដែល​ទាក់ទង​នឹង​ការ​ឈឺ ឬ​មិន​ស្រួលនៃ​ធ្មេញ​ដោយសារ​ការញ៉ាំ​របស់​ផ្អែមភេសជ្ជៈ​ក្តៅឬត្រជាក់ ឬ​ការ៉េម​ជាដើម។ មនុស្សមួយចំនួនដែលមានបញ្ហាស្រៀវធ្មេញ អាចមានការឈឺចាប់ពេលដុសធ្មេញទៀតផង។
 
6. ការប្រែពណ៌ធ្មេញ៖ អាហារ ឱសថមួយចំនួន និងថ្នាំជក់ គឺជាមូលហេតុខ្លះនៃការប្រែពណ៌ធ្មេញ។ ​
7. មហារីកមាត់៖ គឺជាជំងឺធ្ងន់ធ្ងរដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ កត្តាហានិភ័យចម្បងគឺការប្រើប្រាស់ថ្នាំជក់ និងទទួលទានគ្រឿងស្រវឹង។ ការទៅជួបពេទ្យធ្មេញជាទៀងទាត់អាចជួយដល់ការរកឃើញមហារីកមាត់ទាន់ពេល។
 
ប្រភព៖ 
 
 
សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ
 



© រក្សាសិទ្ធិដោយ thmeythmey.com