ជាតិ
ក្រសួងសុខាភិបាល ហាមឃាត់លក់និងប្រើប្រាស់ ឱសថ Phaanedol® Plus
05, Oct 2023 , 11:49 am        
រូបភាព
រូបពី ក្រសួងសុខាភិបាល
រូបពី ក្រសួងសុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការចែកចាយ ឬលក់ឱសថ Phaanedol® Plus ខណៈឱសថប្រភេទនេះ គ្មានលេខបញ្ជីកាចេញពីក្រសួង ពុំអាចធានាប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

 
ក្រសួងសុខាភិបាល ពិនិត្យឃើញមានការលក់ចែកចាយ Phaanedol® Plus ដោយគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល នៅតាមគ្រឹះស្ថានលក់ឱសថមួយចំនួន។ ហេតុនេះ ក្រសួងប្រាប់ពលរដ្ឋកុំឱ្យទិញ ព្រោះវាអាចជាឱសថក្លែងក្លាយ បណ្ដាលឱ្យប៉ះពាល់សុខភាព និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ 
 
ជាមួយគ្នាដែរ​ ក្រសួងព្រមានអ្នកចែកចាយ Phaanedol® Plus រួមទាំងអ្នកពាក់ព័ន្ធ ត្រូវបញ្ឈប់ការនាំចូល លក់ឱសថខាងលើនេះ ជាបន្ទាន់។ បើមិនដូច្នេះទេ ក្រសួង នឹងចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកចែកចាយ ឱសថដែលគ្មានបញ្ជីកា។ ទន្ទឹមនឹងនេះ ក្រសួងឱ្យពលរដ្ឋរាយការណ៍ ទៅក្រសួងជាបន្ទាន់ ពេលប្រទះឃើញមានការលក់ដូរឱសថ Phaanedol® Plus៕ 
 
 

Tag:
 ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com