ជាតិ
ពីនេះ ពីនោះ
«កម្មភាព» គឺភាពមានការងារធ្វើ ពេលគ្រប់អាយុធ្វើការ មានសមត្ថភាព..
× ធ្លាប់តែប្រើប្រាស់ពាក្យ «សកម្មភាព» ប៉ុន្តែវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានពន្យល់ពាក្យថ្មីគឺ «កម្មភាព» ដែលស្ថិតក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សេ.ហិ.)។
«កម្មភាព»ភាពមានការងារធ្វើកើតឡើងក្នុងស្ថានភាពដែលមនុស្សម្នាក់គ្រប់អាយុធ្វើការ មានសមត្ថភាព មានបំណងធ្វើការស្វះស្វែងរកការងារធ្វើ និងអាចរកការងារធ្វើបាន : រាជរដ្ឋាភិបាលមានគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តដើម្បីបង្កើនអត្រាកម្មភាព។
«សកម្មភាព» គឺភាពដែលប្រកបដោយកម្ម; ដំណើរដែលមានកិច្ចការប្រព្រឹត្តទៅជានិច្ច, ការកម្រើករវើកឥតឈប់ឈរ, ការបំពេញមុខការងារផ្សេងៗ, ... : ធ្វើសកម្មភាព, បំពេញសកម្មភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com