ជាតិ
អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌលភាសា Aii ពង្រឹង និងពង្រីកសក្ដានុពលនៅក្នុងតំបន់ថ្មី ក្នុងខណ្ឌច្បារអំពៅ
06, Oct 2023 , 4:09 pm        
រូបភាព
មជ្ឈមណ្ឌលអប់រំឈានមុខគេមួយ និងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ទទួលស្គាល់ថាជាគំរូសម្រាប់សាលារៀនផ្សេងៗទៀតក្នុងប្រទេស​។ មជ្ឈមណ្ឌលភាសា Aii ប្តេជ្ញាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សមកពីមជ្ឈដ្ឋានចម្រុះ។

សាខាច្បារអំពៅនេះ គឺជាសាខាទី១០ និងជាការពង្រីកបន្ថែមចុងក្រោយបំផុតសម្រាប់គ្រួសារមជ្ឈមណ្ឌលភាសា Aii។ សាខាថ្មីនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សិស្សានុសិស្ស ដែលរស់នៅក្នុងខណ្ឌច្បារអំពៅ និងដើម្បីបំពេញតម្រូវការកើនឡើងនៃការអប់រំប្រកបដោយគុណភាពសម្រាប់សតវត្សរ៍ទី ២១ នៅក្នុងតំបន់នេះ។
 
Aii សាខាច្បារអំពៅ មានទីតាំងស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាន់កាប់ផ្ទៃដីទំហំ ៤,៥៣៣.៦០​ ម៉ែត្រការ៉េ។ បំពាក់ដោយគ្រឿងសម្ភារទំនើបៗ បរិវេណសាលាមានបរិក្ខារជាច្រើនដូចជាកន្លែងទទួលភ្ញៀវ សួនកម្សាន្តក្នុងអគារ បន្ទប់កុំព្យូទ័រ ហាងសៀវភៅ Intercon ហាងទំនិញ​​ Smart Mart បណ្ណាល័យ ហាងកាហ្វេ សួនកុមារ និងថ្នាក់រៀនធំទូលាយ។
  




Aii សាខាច្បារអំពៅ ក៏ដូចជាសាខាមជ្ឈមណ្ឌលភាសា Aii ទាំងអស់បន្តប្តេជ្ញាចិត្តឈរលើគុណតម្លៃស្នូលរបស់ខ្លួនជូនសិស្សានុសិស្ស​ដូចជាការអប់រំប្រកបដោយគុណភាព ពង្រឹងវិន័យ និងការផ្តល់សេវាកម្មពិសេស។ មជ្ឈមណ្ឌលភាសា Aii ធានាថាសិស្សានុសិស្សនឹងទទួលបានកម្មវិធីអប់រំដ៏ល្បីល្បាញ​ នៅតាមសា​ខាដែលមានទីតាំងជាតំបន់យុទ្ធសាស្ត្រទូទាំងប្រទេសកម្ពុជា រួមមាន ម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វា ខេត្តតាកែវ ខេត្តសៀមរាប សែនសុខ និងច្បារអំពៅ។







ដើម្បីអបអរសាទរការបើកសម្ពោធសាខាច្បារអំពៅ មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍ជាសាធារណៈចំពោះសិស្សានុសិស្ស និងអ្នកអាណាព្យាបាលទាំងអស់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ ការពង្រីកសាខានេះគឺជាការសន្យាថានឹងផ្តល់ឱកាសសម្រាប់សិស្សានុសិស្ស មាតាបិតា និងសហគមន៍ទាំងមូលក្នុងការទស្សនាអគារសិក្សា​ និងបរិយាកាសសិក្សា និងស្វែងយល់បន្ថែមអំពីឱកាសសិក្សាពិសេសៗជូនសិស្សានុសិស្ស។
 
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតអំពី Aii ច្បារអំពៅ សូមចូលមើលគេហទំព័រផ្លូវការ​៖ www.chbarampov.aii.edu.kh។  អ្នកក៏អាចទាក់ទងមជ្ឈមណ្ឌលភាសា Aii តាមរយៈទូរស័ព្ទលេខ 012 908 487 ឬ 016 678 229 ឬទាក់ទងតាមរយៈអ៊ីម៉ែល​ [email protected]
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com