ជាតិ
សកម្មជនជាប់ពន្ធនាគារអស់២ឆ្នាំ ត្រូវបានដោះលែងវិញ
06, Oct 2023 , 5:20 pm        
រូបភាព
លោក ឆន ផល្លា សកម្មជនការពារព្រៃឈើខេត្តរតនគិរី ត្រូវបានដោះលែងចេញពីពន្ធនាគារ។ រូបពី សមាគមអាដហុក
លោក ឆន ផល្លា សកម្មជនការពារព្រៃឈើខេត្តរតនគិរី ត្រូវបានដោះលែងចេញពីពន្ធនាគារ។ រូបពី សមាគមអាដហុក
ភ្នំពេញ៖ នៅថ្ងៃនេះ លោក ឆន ផល្លា សកម្មជនការពារព្រៃឈើខេត្តរតនគិរី ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយពេលសាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចបដិសេធសាលក្រមរបស់សាលាដំបូងខេត្តរតនគិរី។ នេះបើតាម សមាគមអាដហុក។

 
លោក ឆន ផល្លា សកម្មការពារព្រៃឈើ ធនធានធម្មជាតិ និងជាសកម្មជនការពារដីធ្លីសហគមន៍ជនជាតិដើមភាគតិចដ៏សកម្មនៅឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី ត្រូវបានដោះលែងពីពន្ធនាគារនៅល្ងាចថ្ងៃទី៦ តុលានេះ បន្ទាប់ពីសាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចចាត់ទុកសាលក្រមសាលាដំបូងខេត្តរតនគិរី ជាអសារបង់ និងឱ្យរួចផុតបទចោទប្រកាន់។ 
 
មុនឈានដល់ការដោះលែង លោក ឆន ផល្លា ឱ្យមានសេរីភាពឡើងវិញលោកត្រូវបានឃុំខ្លួនអស់រយៈពេលជាង២ឆ្នាំមកហើយ។ សកម្មជនរូបនេះ ត្រូវបានអាជ្ញាធរនិងតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនកាលពីថ្ងៃទី២០កញ្ញា ឆ្នាំ២០២១។ នៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ តុលាការ សម្រេចឱ្យលោកជាប់ពន្ធនាគារ៥ឆ្នាំ ពីបទកាប់គាស់រុករាន ឆ្ការដុត និង ឈូសឆាយ​ដីព្រៃយក​ធ្វើជាកម្មសិទ្ធ៕ 
 
 
 

Tag:
 សកម្មជនបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com