អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ករណីស្លាប់ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស កើនដល់ជិត ៥០០នាក់
08, Oct 2023 , 9:36 am        
រូបភាព
រូបភាព AP
រូបភាព AP
តាមការបញ្ជាក់ទិន្នន័យចុងក្រោយ មន្រ្តីអ៉ីស្រាអែល បានបញ្ជាក់ថា ករណីស្លាប់នៅអ៊ីស្រាអែល មានយ៉ាងហោចណាស់ ២៥០នាក់ ខណៈអ្នករបួសមានប្រមាណ ១៥០០នាក់។ ចំណែកក្រសួងសុខាភិបាលប៉ាឡេស្ទីន បានអះអាងថាប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ២៣២នាក់ បានបាត់បងជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Al Jazeera នៅថ្ងៃទី៨ ខែតុលា។

 
ចាប់តាំងពីព្រឹកថ្ងៃទី៧ ខែតុលាមក យោធាអ៉ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្តប្រយុទ្ធគ្នា ក្រោយមានការលួចវាយប្រហារពីក្រុមហាម៉ាស។ ក្រុមហាម៉ាស បានចូលទៅក្នុងតំបន់ចំនួន ២២ ផ្នែកខាងក្រៅនៃតំបន់កាហ្សា។ 
 
តាមទិន្នន័យចុងក្រោយ មន្រ្តីជួយសង្រ្គោះអ៉ីស្រាអែល បានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សចំនួន ២៥០នាក់នៅអ៉ីស្រាអែលបាត់បង់ជីវិត។ ចំណែកក្រសួងសុខាភិបាលប៉ាឡេស្ទីន បានអះអាងថាប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ២៣២នាក់ បានបាត់បងជីវិត និងរបួសប្រមាណ ១៧០០នាក់។ 
 
បន្ថែមពីនេះ ក្រុមហាម៉ាស បានចាប់ប្រជាជនស៉ីវិល និងទាហាន នៅតំបន់កាហ្សា (Gaza) ជាច្រើននាក់ផង។ 
 
ជម្លោះនេះ ត្រូវបានបារម្ភថា អាចបង្កឱ្យមានករណីស្លាប់កើនឡើងថែមទៀត ក្រោយអ៉ីស្រាអែលប្រកាសសងសឹក។ នៅយប់ថ្ងៃទី៧ ខែតុលា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានប្រកាសប្រើកម្លាំងយោធារបស់ខ្លួនទាំងអស់ ដើម្បីកម្ទេចក្រុមហាម៉ាស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com