ជាតិ
អត្ថបទពាណិជ្ជកម្ម
មិនធ្លាប់មានពីមុន! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល រៀបចំសន្និសីទសារព័ត៌មានស្តីពីគម្រប់ខួប១ឆ្នាំ និងប្រកាសពីរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអតិថិជន
08, Oct 2023 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី «ខួប១ឆ្នាំរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល» ក្រោមវត្តមាន លោកស្រី ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង, លោក លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកស្រី តែ សុវណ្ណី សហស្ថាបនិក និងជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកស្រី លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថៃល ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុងរីថែល ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។
 
កម្មវិធីសន្និសីទកាសែតស្តីពីខួបគម្រប់១ឆ្នាំ ដ៏អស្ចារ្យនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងថ្ងៃនេះដែរ លោកស្រី លី សុខឆេង អគ្គនាយិការនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល វិនិយោគទុនរហូតដល់ជាង ៣០០លាន ដុល្លារ មិនត្រឹមតែជាផ្សារទំនើបទេតែជាសិល្បៈដ៏អស្ចារ្យមួយ ដែលយើងបានបង្ហាញពិភពលោកអោយបានឃើញ និងស្គាល់ពីប្រទេសកម្ពុជា ព្រមជាមួយនឹងការរចនាស្ថាបត្យកម្មយ៉ាងប្រណិត និងបច្ចេកវិទ្យាចុង ក្រោយបង្អស់ ត្រឹមរយៈពេលត្រឹមតែ១ឆ្នាំយើងក៏បាននាំមកនូវម៉ាកយីហោល្បីៗលំដាប់ពិភពលោក ជាច្រើនដូចជា៖ Zara, H&M, Paul Smith, Jaspal, Karl Lagerfeld -ល- ព្រមទាំងភោជនីយដ្ឋានល្បីៗរួមមាន Paradise Dynasty, Jumbo Seafood, Yuzu Suki, Nice to Meat You, Mastercraft និងហាងជាច្រើនទៀត ជាពិសេសនោះគឺកន្លែងកម្សាន្ដទំនើប និង ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ Neo Go-Kart និង កន្លែងកម្សាន្ដជាច្រើនទៀតសម្រាប់មនុស្សគ្រប់ វ័យដូចជា Legend Cinema By IZE, Supper Doozii និង Neo Game Oasis។ ក្នុងនាមជាថ្នាក់ដឹកនាំ នាងខ្ញុំសង្ឃឹមយ៉ាងមោះមុត ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងបន្តការគាំទ្រ និងទុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងបន្តខិតខំនាំយកបទពិសោធន៍ នៃការទិញទំនិញ ការទទួលទានអាហារ និងការកំសាន្តកម្រិតអន្តរជាតិ មិនឱ្យចាញ់បរទេសឡើយ
ហើយគ្រប់អាជីវកម្មរបស់យើងគឺធ្វើចេញអស់ពីបេះដូង ធ្វើក្នុងនាមជាកូនខ្មែរ ដើម្បីមោទកភាពជាតិខ្មែរ ហើយជឿជាក់ថាខ្មែរអាចធ្វើបាន។ 
 
នៅក្នុងសន្និសីទកាសែតនេះដែរ លោកស្រី លី សុខឆេង, កញ្ញា Tashinee Somboonterdtana, Deputy Managing Director, លោក Mai Trung, COO Digibox វៀតណាម និង កម្ពុជា, លោក Kerr Thomson  ព្រមទាំង កញ្ញា ស៊ីន យូប៊ីន បានឡើងលើវេទិកាបង្ហាញពីចំណាប់អារម្មណ៍ មូលហេតុនៃការធ្វើជាដៃគូសហការជាមួយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏ដូចជាភាពជោគជ័យរបស់ផ្សារ ទំនើបតាំងពីបើកដំណើរការរហូតមកដល់បច្ចុប្បន្នផងដែរ។ 


 
អ្វីដែលអស្ចារ្យនោះ ក្នុងកម្មវិធីក៏បានប្រកាសពីរង្វាន់ធំ MEGA 1 Year ដោយមហាជនបានឃើញនូវការបើកប្រអប់កាដូដ៏ធំពីសំណាក់ថ្នាក់ដឹកនាំ នៅខាងក្នុងផ្សារទំនើបតែម្តងដែរគឺជារថយន្តម៉ាកទំនើប Mitsubishi Xpander ដ៏ថ្មីស្រឡាង១គ្រឿង មិនធ្លាប់មានផ្សារទំនើបណាមានមកពីមុន។ 
 
ក្នុងនោះក៏មានការសម្តែងពីសំណាក់ជ័យលាភី The Voice Cambodia, កញ្ញា ពេជ្រ សោភា, កញ្ញា អ៊ី វ៉ា ព្រមទាំងមានការបង្ហាញម៉ូតសម្លៀកបំពាក់ ពីហាងសម្លៀកបំពាក់ប្រេនអន្តរជាតិនានាក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទៀតផង។ 
 
គួរបញ្ជាក់ផងដែរថាក្នុងខួបគម្រប់១ឆ្នាំនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល អតិថិជននឹងមានឱកាសឈ្នះរង្វាន់ដ៏ធំគឺរថយន្តសេរីថ្មីម៉ាក Mitsubishi ដ៏ថ្មីស្រឡាង១គ្រឿង ដែលមិនធ្លាប់មានផ្សារទំនើបណាហ៊ានផ្ដល់ជូនពីមុនមក គឺមានតែនៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល តែប៉ុណ្ណោះ។ រួមជាមួយប្រូម៉ូសិនរហូតដល់ ៧០% ពីហាងប្រេនល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណឹងទេរាល់វិក្កយប័ត្រដែលបានចំណាយនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់អតិថិជនបូកបញ្ចូលគ្នា ចាប់ពី៥០ដុល្លារឡើងទៅក្នុងថ្ងៃតែមួយលោកអ្នកនឹងទទួលបានកាតកោសផ្សងសំណាងមួយភ្លាមៗដែលរង្វាន់មានដូចជា៖ មួកការពារ, កាតាប, ធុងទឹកកក, ភួយ និងរង្វាន់ជាច្រើនទៀត ជាពិសេសទៅទៀតនោះចំណេញគុណនឹង៣រាល់ចុងសន្លឹកកាតកោស ផ្សងសំណាងដែលបានបំពេញឈ្មោះនឹងព័ត៌មាននោះក៏មានជាការចាប់ឆ្នោតផ្សងសំណាង ដែលរង្វាន់មានដូចជា៖ រថយន្ត Mitsubishi,ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីអាំងស្ងួត, ប៉ាស JBL, ប័ណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតថែមទៀត។ ឃើញអត់ថាចំណេញខ្លាំងប៉ុណ្ណា? ដូចនេះបង ប្អូនកុំភ្លេចមកចូលរួមអបអរ ក៏ដូចមកហ្សបភីងឈ្នះ រង្វាន់ជាមួយខួបគម្រប់១ឆ្នាំដ៏អស្ចារ្យចាប់ ពីថ្ងៃនេះតទៅ៕














 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com