ជាតិ
ពលរដ្ឋខេត្តសៀមរាបចូលរួមរត់ប្រណាំង អបអរការបើកព្រលានយន្តហោះថ្មី
09, Oct 2023 , 2:59 pm        
រូបភាព
សៀមរាប៖ អ្នកចូលរួមរត់ប្រណាំងជាង៨០០នាក់ បានចូលរួមរត់កម្មវិធីរត់ប្រណាំង នៅ ព្រឹក​ថ្ងៃទី៨ ខែតុលា ជាការអបអរការដាក់ដំណើរការព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ។ អ្នកចូលរួមមួយចំនួន និយាយថា វាមិនមែនត្រឹមតែជាសកម្មភាពកីឡាប៉ុណ្ណោះទេ តែវាការជាការផ្សព្វផ្សាយទៅកាន់ទេសចរ ពីការបើកព្រលានថ្មីនេះ និងចង់ឱ្យមានទេសចរ​មកទស្សនាខេត្តសៀមរាប។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 

ការរត់ប្រណាំងនេះ ចាប់ផ្តើមពីផ្លូវហាយវ៉េកែងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ព្រលាន​យន្ត​ហោះ អន្ដរជាតិសៀមរាប-អង្គរ និងបែកចែកជាបីក្រុមប្រកួត គឺក្រុមចម្ងាយ៥គីឡូម៉ែត្រ, ១០​គីឡូម៉ែត្រ និង១៥គីឡូម៉ែត្រ។
 
គួរជម្រាបលោកអ្នកនាងផងដែរថា ព្រលានយន្តហោះអន្ដរជាតិសៀមរាប (ទីតាំងចាស់) នឹង​បិទប្រតិបត្តិការទាំងស្រុងនៅ ថ្ងៃទី១៥ តុលា វេលាម៉ោង១២យប់ ហើយការងារ​ទាំង អស់​នឹងត្រូវផ្ទេរទៅព្រលានយន្តហោះថ្មីនៅ​ស្រុកសូទ្រនិគម ដែលវិនិយោគដោយក្រុមហ៊ុន ចិន AIAI។ 
 
តាមការចុះផ្សាយរបស់រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ព្រលានយន្តហោះ អន្ដរជាតិសៀមរាប-អង្គរ មានចំណតយន្តហោះចំនួន ៣៨ ក្នុងនោះចំណត Code E ចំនួន​១១ចំណត និងចំណត Code C ចំនួន២៧ មានតួប៉មបញ្ជាហោះហើរ មានកម្ពស់៨០ម៉ែត្រ និងមានស្ថានីយអ្នកដំណើរ ដែលអាចទទួលបានទេសចរ៧លាននាក់ ក្នុងមួយឆ្នាំ៕
 

Tag:
 ThmeyThmey
  រត់ប្រណាំង
  ព្រលានថ្មី
  សៀមរាប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com