ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
នារីៗ ដែលតែងតែមានការឈឺចាប់ពេលមករដូវគួរអានអត្ថបទមួយនេះ
10, Oct 2023 , 11:29 am        
រូបភាព
ការមករដូវ គឺជាការហូរឈាមតាមទ្វារមាសធម្មតា ដែលកើតឡើងជាផ្នែកនៃវដ្តប្រចាំខែរបស់ស្ត្រី។ ស្ត្រីជាច្រើនមានរដូវឈឺចាប់នៅពេលមករដូវ។ ការឈឺចាប់ពេលមករដូវ​ភាគច្រើន​​ជា​ការ​ឈឺ​ចុកចាប់​នៅ​ផ្នែក​ខាងក្រោម​ពោះ​របស់​អ្នក​ ឬក៏អាចមានរោគសញ្ញាផ្សេងទៀតដូចជា ឈឺខ្នងផ្នែកខាងក្រោម ចង្អោរ រាក និងឈឺក្បាល។
 


តើហេតុអ្វីបានជាមានការឈឺចាប់ពេលមករដូវ?
ការឈឺចាប់ពេលមករដូវកើតឡើងនៅពេលដែលស្បូនរបស់អ្នករឹតបន្តឹងអំឡុងពេលមករដូវ។ ជារឿយៗវាជារឿងធម្មតានៃវដ្តរដូវ។ ពេលខ្លះការឈឺចាប់ពេលមករដូវអាចបណ្តាលមកពីស្ថានភាពផ្សេងទៀតដូចជា៖
  • ជាលិកាស្បូនលូតលាស់នៅកន្លែងផ្សេងទៀត (endometriosis និង adenomyosis)
  • ការលូតលាស់ដុំសាច់ក្នុងស្បូន និងជុំវិញស្បូន
  • ការឆ្លងមេរោគលើស្បូន បំពង់ស្បូន និងអូវែរ (រលាកអាងត្រគាក)
  • ការដាក់កងក្នុងស្បូន (IUD) ក៏អាចបណ្តាលឲ្យមានការឈឺចាប់ពេលមករដូវផងដែរ ជាពិសេសក្នុងអំឡុងពេល ៣ ទៅ ៦ ខែដំបូងបន្ទាប់ពីការដាក់បញ្ចូល។


តើអ្នកគួរដោះស្រាយការឈឺចាប់ពេលមករដូវដោយរបៀបណា?
ដើម្បីជួយសម្រួលការឈឺចាប់ពេលមករដូវ អ្នកអាចសាកល្បង៖
  • ធ្វើការស្អំផ្នែកខាងក្រោមនៃពោះរបស់អ្នកជាមួយនឹងដបទឹកក្ដៅ ឬបន្ទះកម្ដៅ
  • ងូតទឹកក្តៅ
  • ហាត់ប្រាណ
  • អនុវត្តវិធីសាស្ត្របន្ធូរអារម្មណ៍ រួមទាំងយូហ្គា និងសមាធិ
  • សម្រាកឲ្យបានគ្រប់គ្រាន់ និងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ផងដែរ
  • អ្នកក៏អាចសាកល្បងប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា (OTC) ដូចជាថ្នាំគីណាល់ ឬពពួកថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs)។


ប្រភព៖
 
សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ
 

© រក្សាសិទ្ធិដោយ thmeythmey.com