ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
តើអ្នកដែលមានទម្ងន់ក្រោមស្ដង់ដាងាយប្រឈមនឹងបញ្ហាសុខភាពអ្វីខ្លះ?
11, Oct 2023 , 8:19 am        
រូបភាព
ជាទូទៅមនុស្សគ្រប់គ្នា តែងតែផ្ដោតខ្លាំងទៅលើផលប៉ះពាល់សុខភាពដែលបណ្ដាលមកពីការលើសទម្ងន់ ប៉ុន្តែមិនសូវមានការចាប់អារម្មណ៍ទៅលើកបញ្ហាខ្វះទម្ងន់នោះទេ។  តើអ្នកដែលមានបញ្ហាខ្វះគីឡូ ឬមានទម្ងន់ក្រោមស្ដង់ដា អាចជួបនឹងបញ្ហាសុខភាពអ្វីខ្លះ?
 


១. កង្វះអាហារូបត្ថម្ភ
ដោយសារអ្នកខ្វះទម្ងន់ភាគច្រើនទទួលទានអាហារបានតិច ដូចនេះពួកគាត់ប្រហែលជាមិនបានញ៉ាំអាហារដែលមានសុខភាពល្អ និងសារធាតុចិញ្ចឹមសំខាន់ៗគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់រាងកាយរបស់គាត់នោះទេ។ ប្រសិនបើអ្នកមានបញ្ហាកង្វះអាហារូបត្ថម្ភក្នុងរយៈពេលយូរ វាអាចប៉ះពាល់ដល់សុខភាពរបស់អ្នកដូចជាធ្វើឲ្យអ្នកគ្មានកម្លាំង ឧស្សាហ៍ឈឺ សក់ស្តើង ឬជ្រុះ ស្បែកស្ងួត ឬបញ្ហាធ្មេញជាដើម។
 
២. ការថយចុះមុខងារប្រព័ន្ធភាពស៊ាំ
នៅពេលដែលប្រព័ន្ធការពាររាងការអ្នកចុះខ្សោយ អ្នកងាយនឹងឆ្លងមេរោគពីខាងក្រៅ និងងាយនឹងឈឺជាងមនុស្សទូទៅ។
 
៣. ជំងឺពុកឆ្អឹង
ទម្ងន់ខ្លួនតិចអាចបង្កើនហានិភ័យដែលបណ្ដាលឲ្យ ដង់ស៊ីតេនៃឆ្អឹង(BMD)ទាប និងមានបញ្ហាជំងឺពុកឆ្អឹង។ 
 
៤. ភាពគ្មានកូន
ស្ត្រីដែលមានទម្ងន់តិចមានហានិភ័យខ្លាំងក្នុងការកើតជំងឺamenorrhea ដែលជាជំងឺអវត្តមាននៃការមករដូវ និងភាពមិនប្រក្រតីនៃវដ្តរដូវផ្សេងទៀត។ វដ្តរដូវមិនទៀងទាត់ ឬខកខានការមករដូវរ៉ាំរ៉ៃ អាចជាបញ្ហាបណ្តាលឲ្យគ្មានកូន។
 
៥. ការពន្យាពេលនៃការអភិវឌ្ឍន៍
ភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍អាចកើតមានទៅលើកុមារដែលខ្វះទម្ងន់ ជាពិសេសកុមារដែលមានអាយុក្រោម ៣ ឆ្នាំ ដែលជាពេលខួរក្បាលកំពុងអភិវឌ្ឍបានឆាប់រហ័ស។
 


ប្រភព៖
 
សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ
 

© រក្សាសិទ្ធិដោយ thmeythmey.com