ជាតិ
សង្គមជាតិ
ស្នងការខេត្តឧត្តរមានជ័យ៖ «ដោយសារលោក យ៉ាម៉ាម៉ូតុ ទើបខ្ញុំមានតួនាទីដូចសព្វថ្ងៃ» លោក ហួត សុធី ស្នងការនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងជាអតីតសិស្សជំនាន់ទី២ នៃមជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ។
× សៀមរាប៖ លោក ហួត សុធី ស្នងការខេត្តឧត្តរមានជ័យ គឺជាអតីតសិស្សនៃមជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ។ លោក ហួត សុធី សោកស្ដាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់ លោក មឹណិអុ យ៉ាម៉ាម៉ូតុ ដែលជាបុគ្គលមានគុណបំណាច់លើរូបខ្លួន និងប្រៀបដូចជាការបាត់បង់មហាសប្បុរសធម៌ និងធនធានមនុស្ស ដែលជួយបណ្ដុះបណ្ដាលធនធានមនុស្ស នៅកម្ពុជា ។ សម្រាប់ស្នងការខេត្តឧត្តរមានជ័យ ដោយសារតែជនជាតិជប៉ុនលោក មឹណិអុ យ៉ាម៉ាម៉ូតុ ទើបធ្វើឱ្យខ្លួនមានចំណេះ តួនាទី និងមានកិត្តិយសដូចសព្វថ្ងៃ។ បើតាមលោក ហួត សុធី លោក យ៉ាម៉ាម៉ូតុ ក៏បានបង្កើតធនធានមនុស្សជាច្រើនទៀតដែរ ដែលបច្ចុប្បន្នពួកគេខ្លះក្លាយជាម្ចាស់ក្រុមហ៊ុន អ្នកបកប្រែភាសា ឬមគ្គទេសក៍ជាដើម។
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូ ដែលជាសារសំឡេងរបស់ លោក ហូត សុធី ស្នងការនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យដូចតទៅ៖
សូមជម្រាបថា លោក មឹណិអុ យ៉ាម៉ាម៉ូតុ បានទទួលមរណភាព នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្នុងអាយុ៩៤ឆ្នាំ នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ នៃលើទឹកដីអង្គរ ខេត្តសៀមរាប។ លោកជា ប្រធានក្រុមហ៊ុន JHC និងជាស្ថាបនិកមជ្ឈមណ្ឌលអប់រំភាសាជប៉ុន យ៉ាម៉ាម៉ូតុ ដែលមជ្ឈមណ្ឌលនេះបើកដំណើរការ តាំងពីឆ្នាំ១៩៩៦មក និងបន្តមកដល់បច្ចុប្បន្ន ក្នុងខេត្តសៀមរាប៕
Tag:
ThmeyThmey
មរណភាព
យ៉ាម៉ាម៉ូតុ
សៀមរាប
ហួត សុធី
© រក្សាសិទ្ធិដោយ thmeythmey.com