ជាតិ
ពីនេះ ពីនោះ
«ឆក់ឱកាស» ឆ្លៀតឱកាសធ្វើអ្វីមួយ, «ឆក់កណ្តៀត» ឆ្លៀតពេលធ្វើអ្វីមួយ ដោយមិនពេញលេញ
× បន្ថែមលើ «ឆក់» ដែលជាមេពាក្យ វចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ពន្យល់ពាក្យ «ឆក់ឱកាស, ឆក់កណ្តៀត និង ឆក់ជីវិត» ផងដែរ។
«ឆក់» ថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ចាប់យកដោយប្រញាប់ : ចោរឆក់អីវ៉ាន់គេ។ រងគ្រោះដោយចរន្តអគ្គិសនី : ខ្សែភ្លើងឆក់។ ភ្ញោចដោយចរន្តអគ្គិសនី : ឧបករណ៍ឆក់។
«ឆក់ឱកាស» ជាពាក្យប្រៀប ដែលអាចជាកិរិយាសព្ទ និងជាគុណនាម ដែលមានន័យថា ឆ្លៀតឱកាស រកឱកាសល្អដើម្បីនឹងធ្វើអ្វីមួយ : ឆក់ឱកាសជួញដូរគ្រឿងញៀន, ជនឆក់ឱកាស។ រីឯ «ឆក់កណ្តៀត» វិញ គឺ ឆ្លៀតឱកាសឬពេលធ្វើអ្វីមួយ ដោយមិនពេញលេញ : រកស៊ីឆក់កណ្ដៀត, ការងារឆក់កណ្ដៀត។
វចនានុក្រម២០២២ ក៏លើកយកពាក្យ «ឆក់ជីវិត» មកពន្យល់ផងដែរ ដោយពាក្យនេះ មានន័យថា បណ្ដាលឱ្យបាត់បង់ជីវិត, សម្លាប់ : គ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិតមនុស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com