ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនស្រួលទេ ! ៧​យ៉ាងនឹង​កើតឡើង​ចំពោះ​រាងកាយ​ក្រោយ​ពី​សម្រាលកូន​រួច​
28, Oct 2023 , 10:40 pm        
រូបភាព
ជាតិ​ជា​មនុស្ស​ស្រី​ គឺ​អស្ចារ្យ​ណាស់ គឺ​ពួក​គេ​អាច​បង្កើតកូន​បាន ដែល​បុរស​មិន​អាច​ធ្វើ​បាន​ឡើយ​ ។ យ៉ាងណាមិញ អ្នក​គឺជា​ជា​អ្នក ហើយ​អ្នក​ក៏​មាន​មោទនៈភាព​ណាស់​ដែរ​ចំពោះ​ការ​ប្រែប្រួល​របស់​រាង​កាយ​ក្រោយ​ពី​សម្រាលកូន​រួច​។ តើ​ការ​ប្រែប្រួល​ទាំង​អស់នោះ​មាន​អ្វី​ខ្លះទៅ?

 
មាន​ថ្នេរ​ជប់​ស្បែក
ថ្នេរ​ជាប់​ស្បែក​នេះ​អាច​កើតឡើង​នៅ​ពេល​គ្រូពេទ្យ​កាត់​ប៉េ​រី​ណេ​ដើម្បី​សម្រាលកូន​តាម​ធម្មជាតិ ដូច្នេះ​ក្រោយ​ពី​កាត់​រួច ត្រូវ​តែ​មានការ​ដេ​ឡើង​វិញ​។ បើសិនជា​អ្នកជា​ម្តាយ​ដំបូង ការ​រហែក​នៅ​ទ្វារមាស​គឺជា​រឿង​កើត​មាន​ជា​ញឹកញាប់​។
 
អ្នក​អាច​គេង​លើ​គ្រែ​មួយ​រយៈ
បើសិនជា​អ្នក​ត្រូវ​សម្រាលកូន​ដោយ​វះកាត់ នោះ​អាច​នឹង​ត្រូវការ​គេង​គ្រែ​យ៉ាង​ហោច​ណាស់ ១២ ទៅ​២៤​ម៉ោង​ដែរ​។ នេះ​ដោយសារ​តែ​ថ្នាំស្ពឹក​ធ្វើ​ឲ្យ​ជើង​ខ្សោយ និង​ដើរ​មិនកើត​។
 
ញ័រ​ខ្លួន
បើសិនជា​អ្នកមាន​អារម្មណ៍​ថា រាង​កាយ​ទាំងមូល​កំពុង​តែ​ញ័រ​ក្រោយ​ពី​សម្រាលកូន​រួច កុំ​បារម្ភ​អី វា​គឺជា​រឿង​ធម្មតា​ក្រោយ​ពី​សម្រាលកូន​ទេ​។ នេះ​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ក្រោយ​ពី​សម្រាលកូន​រួច ឬ​ប្រតិកម្ម​ជាមួយ​ថ្នាំស្ពឹក​ប៉ុណ្ណោះ​។
 
ទារក​ប្រហែល​មិន​ចាប់អារម្មណ៍​លើ​ការ​បៅដោះ
ទឹកដោះ​ដំបូង​ដែល​ចេញ​ភ្លាម​ក្រោយ​ពី​សម្រាលកូន​រួច​គឺជា​របស់​ដ៏​ល្អ​សម្រាប់​ទារក​ទើបនឹង​កើត​។ ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​លឿន​បំផុត​ក្រោយ​ពី​សម្រាលកូន​រួច​ក៏​ជា​រឿង​សំខាន់​ដែរ ប៉ុន្តែ​ចូរ​កុំ​ភ្ញាក់ផ្អើល​អី​បើសិនជា​កូន​មិន​ចាប់អារម្មណ៍​លើ​ការ​បៅដោះ ព្រោះថា ទារក​ក្រោយ​ពី​កើត​រួច ១៥ ទៅ​៣០​នាទី ភាគច្រើន​មិន​ចូល​ចិត្ត​បៅដោះ​ឡើយ​។
 
ហូរ​ឈាម
រយៈពេល ៩​ខែ​ដែល​គ្មាន​ឈាមរដូវ អ្នក​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់​ហើយ តើ​មែន​ទេ0x017d7 ឥលូវ​នេះ ចូរ​ត្រៀម​ឲ្យ​ហើយ​ទៅ​ដែល​ថា អ្នក​អាច​នឹង​ធ្លាក់ឈាម​ភ្លាម​ៗ​ដែរ​ក្រោយ​ពី​សម្រាល​រួច​។ ការ​សម្រាល​អាច​នឹង​ប្រលូកប្រឡាក់​ច្រើន ហើយ​រយៈពេល ១០​នាទី​ដំបូង​ក្រោយ​ពី​សម្រាល​រួច អ្នក​អាច​នឹង​បាត់បង់​ឈាម​ច្រើន​ណាស់​។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ត្រូវ​ធ្លាក់ឈាម​ច្រើន​ថ្ងៃ ក្រោយ​ពី​សម្រាលកូន​រួច​។
 
បែកញើស
អ័រម៉ូន​អេ​ស្រូ​ជែ​ន​ក្នុង​រាង​កាយ​អាច​នឹង​ថយ​ចុះ​ខ្លាំង ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​ជា​ច្រើន​នេះ​ក៏​អាច​នាំ​ឲ្យ​ប្រែប្រួល​ដល់​សីតុណ្ហភាព​រាង​កាយ​ដែរ​។ យ៉ាងណាមិញ អ្នក​អាច​នឹង​យល់​ថា​ខ្លួនឯង​បែកញើស​ច្រើន​ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​ដំបូង​ក្រោយ​ពី​សម្រាល​រួច ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ទេ​។
 
ហើម​នៅ​តំបន់​ទ្វារមាស
រឿង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​មាន​ញឹកញាប់​ណាស់​។ ចំពោះ​ប​បេ​រ​ទ្វារមាស​វិញ​អាច​នឹង​ហើម​ធំ​ជាង​ធម្មតា​រហូត​ដល់ ៣​ដង​ឯណោះ​បើសិន​អ្នកជា​ម្តាយ​ដំបូង​។ ការ​ស្អំ​ទឹកកក​អាច​ជួយ​បន្ថយ​ការ​ហើម​នេះ​បាន​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com