ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្លាចអីនឹងធ្វើតាម ​! ញ៉ាំ​អាហារ​បែប​នេះ​ទើប​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​នឹង​ឈឺ​ឡើយ
29, Oct 2023 , 7:00 am        
រូបភាព
ក្នុង​ខ្លួន​មនុស្ស​យើង មាន​គ្រាប់​ឈាម​ពីរ​ប្រភេទ​គឺ គ្រាប់​ឈាមក្រហម ដែល​មាន​តួនាទី​ដឹកនាំ​អុក​ស៊ី​សែន និង​ជីវជាតិ​ចិញ្ចឹម រាង​កាយ និង​គ្រាប់​ឈាមស ដែល​មាន​តួនាទី​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​បែប​ធម្មជាតិ ហើយ​វា​ក៏​ដើរតួ​នាទី​ក្នុង​អង្គភាព​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ វា​មាន​នាទី​សម្លាប់​បាក់តេរី​ដែល​ចូល​ក្នុង​រាង​កាយ និង​សរីរាង្គ​ផ្សេង​ៗ​ទៀត​ដែល​មិនមែន​មាន​ក្នុង​រាង​កាយ​។

 
យ៉ាងណាមិញ ប្រព័ន្ធ​ភាពស៊ាំ​នេះ​គឺជា​អ្នក​កំណត់​បាន​ថា​អ្នកមាន​សុខភាព​ល្អ​ឬ​អត់ ព្រោះ​កាលណា​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ អ្នក​ប្រាកដជា​ងាយ​រង​នឹង​ការ​បង្ក​រោគ​ដោយ​វីរុស និង​បាក់តេរី​ណាស់ ដូច្នេះ​ជំងឺ​នឹង​កើត​មាន​ជា​មិន​ខាន​។ ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខភាព​ល្អ ខ្ញុំ​សូម​ណែនាំ​ពី​របៀប​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ផ្តល់​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។
 
ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់គ្រាន់
កាលណា​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់ និង​មាន​តុល្យភាព អាច​បញ្ជាក់​បាន​ថា ជីវជាតិ​ដែល​ទទួល​បាន​នឹង​បញ្ជូន​ទៅ​ដល់​ខួរឆ្អឹងខ្នង​យ៉ាង​ល្អ​ដើម្បី​បង្កើត​បាន​គ្រាប់​ឈាមស​បន្ថែម​។ ដោយសារ​តែ​ប្រូតេអ៊ីន​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​បង្កើត​គ្រាប់​ឈាម​នោះ អ្នក​គួរតែ​ញ៉ាំ​វា​ឲ្យ​បាន​គ្រប់គ្រាន់​។ ប្រូតេអ៊ីន​ដែល​អ្នក​អាច​ទទួល​បាន​មាន​ដូច​ជា សាច់សត្វ អាហារ​ធ្វើ​ពី​ទឹកដោះគោ ស៊ុត និង​បន្លែ​។
 
ជ្រើសរើស​ខ្លាញ់​ដែល​ត្រឹមត្រូវ
ខ្លាញ់​ដែល​ត្រឹមត្រូវ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ផ្តល់​សុខភាព​នោះ​គឺជា​ប្រភេទ​ខ្លាញ់ Unsaturated Fats ដែល​វា​ជួយ​បង្កើន​ការ​បឺត​ស្រូប​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​។ យ៉ាងណាមិញ​អ្នក​អាច​រក​វា​បាន​នៅ​ក្នុង​ត្រី​សាល​ម៉ុង សណ្តែកសៀង និង​ផ្លែ​បឺ​រ​។
កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាបូ​អ៊ី​ដ្រា​ត
 
ការ​ញ៉ាំ​ផ្លែ​ពោត និង​គ្រាប់​ធញ្ញជាតិ​ក្នុង​កម្រិត​មធ្យម​ពិតជា​ជួយ​បង្កើន​ថាមពល​ដល់​រាង​កាយ និង​ផលិត​គ្រាប់​ឈាមស​បាន​មែន តែ​ការ​ញ៉ាំ​ច្រើន​ពេក វា​នឹង​ទៅ​កាត់​បន្ថយ​ចំនួន​កោសិការ T-Lymphocytes ដែល​ជា​ភ្នាក់ងារ​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​វិញ​ទេ​។
 
ញ៉ាំ​អាហារ​ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ
អាហារ​មួយ​ចំនួន​ដែល​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​កាន់តែ​ខ្លាំងក្លា​នោះ​មាន​ដូច​ជា​៖
 
•​ ​ខ្ទឹមស
•​ ​​ផ្លែ​អាល​ម៉ុ​ន
•​ ​​ផ្លែ​បឺ​រី​ពណ៌​ខៀវ​និង​រ៉ា​ស​បឺ​រី
•​ ​​តែ​បៃតង
 
ញ៉ាំ​អាហារ​ដែល​សម្បូរ​អង់​ទី​អុក​ស៊ី​ដង់
អង់​ទី​អុក​ស៊ី​ដង់​អាច​ជា វីតាមីន ជាតិ​រ៉ែ និង​ជីវជាតិ​ផ្សេង​ៗ​ទៀត​ដែល​ជួយ​ជុស​កោសិកា​ដែល​ខូចខាត​ក្នុង​រាង​កាយ​។ ឧទាហរណ៍ សារធាតុ Beta Carotene វីតាមីន C និង E ជាតិ​ស័​ង្គ​សី និង​សេ​ឡេ​ញ៉ូ​ម​ម​ជាដើម​។
 
•​ ​ïBeta Carotene ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ប្រូ​ខូ​លី​ស្ពៃ​ស្ពី​ណា​ច​ម្ទេស​ប្លោក​ពណ៌​បៃតង​ប៉េងប៉ោះ​ពោត​និង​ការ៉ុត​។
•​ ​ï​វីតាមីន C មាន​ក្នុង​ផ្លែ​បឺ​រី​ប្រូ​ខូ​លី​ក្រូច​ស្ត្រ​បឺ​រី​ម្ទេស​ប្លោក​ប៉េងប៉ោះ​និង​ផ្លា​ខាត់ណា
•​ ​ï​វីតាមីន E មាន​ក្នុង​ប្រូ​ខូ​លី​ការ៉ុត​សណ្តែកដី​ល្ហុង​ស្ពី​ណា​ច​និង​គ្រាប់​ឈូករ័ត្ន​។
•​ ​ï​ស័​ង្គ​សី​មាន​ក្នុង​អយ​ស្ទើ​សាច់​ក្រហម​សណ្តែក​និង​អាហារ​សមុទ្រ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com