កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ ៥រូប ដែលរកឃើញទម្រង់លេងល្អឡើងវិញក្នុងរដូវកាលថ្មី ២០២៣-២៤
15, Oct 2023 , 7:59 am        
រូបភាព
ទម្រង់នៃការលេងបាល់ឱ្យបានល្អ គឺជារឿងដ៏សំខាន់បំផុត សម្រាប់កីឡាករអាជីព។ ទម្រង់លេងល្អនៃកីឡាករម្នាក់ៗ ជារឿងសំខាន់នៅដើមវគ្គនៃការចាប់ផ្តើមរដូវកាលថ្មី របស់ក្របខណ្ឌ​បាល់ទាត់កំពូលៗនៅលើពិភពលោក ។

មានទម្រង់លេងល្អ មិនត្រឹមតែជួយជំរុញដល់ការផ្តោតអារម្មណ៍របស់កីឡាករនោះទេ ប៉ុន្តែវាក៏នឹងផ្តល់ឱ្យក្រុម មានទម្រង់លេងខ្លាំងផងដែរ ដើម្បីអាចប្រជែងពានរង្វាន់នៅក្នុងលំដាប់ថ្នាក់ណាមួយ។ កីឡាករដែលស្ថិតនៅទម្រង់លេងល្អ គឺតែងតែអាចស្វែងរកគ្រាប់បាល់បានច្រើនសម្រាប់ក្រុម រួមទាំងការបង្កើតឱកាសដល់មិត្តរួមក្រុម។
 
ខាងក្រោមនេះកីឡាករចំនួន ៥រូប ដែលកំពុងតែវិលត្រលប់មកកាន់ទម្រង់លេងល្អប្រសើរឡើងវិញ៖
 
៥. Takumi Minamino កំពុងមានទម្រង់លេងល្អខ្លាំងឡើងវិញនៅក្លិប AS Monaco របស់លីគកំពូលបារាំង ដោយគេបានបន្តជួយក្រុមមួយនេះប្រជែងនៅតំបន់កំពូលតារាងនៃក្របខណ្ឌ Ligue 1។ បច្ចុប្បន្នរូបគេ បានជួយឱ្យក្រុមមួយនេះ ឈរចំណាត់ថ្នាក់លេខមួយបណ្ដោះអាសន្ន ក្រោយឈ្នះ៥ ស្មើ២ និងចាញ់១ប្រកួត មាន១៧ពិន្ទុ។
  


៤. Federico Chiesa កំពុងមានទម្រង់លេងល្អឡើងវិញសម្រាប់ក្លិប Juventus ប្រជែងនៅក្នុងក្របខណ្ឌ Serie A​ ក្រោយក្រុមមួយនេះជួបបញ្ហារយៈពេលជាង ២រដូវកាលរួចមកហើយ។ បច្ចុប្បន្ន Juventus ឈរលេខ៣ មាន១៧ពិន្ទុ ក្រោយឈ្នះ៥ ស្មើ២ ចាញ់១។
  


៣. Yves Bissouma រួមចំណែកជួយ Tottenham Hotspurs ឈ្នះការប្រកួតបន្តបន្ទាប់នៅក្នុង Premier League។ Spurs ឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឈ្នោះ៦ និងស្មើ២ប្រកួត។
  


២. Joao Felix ទោះក្នុងនាមជាកីឡាករខ្ចីជើង តែកីឡាកររូបនេះកំពុងតែបង្ហាញភាពខ្លាំងរបស់គេនៅក្លិប Barcelona ម្ចាស់ការពារតំណែងជើងឯក La Liga។ អំឡុងនៅក្លិប Atletico Madrid និងផ្លាស់ទៅ Chelsea រូបគេហាក់មានសម្ពាធចំពោះការរកទម្រង់លេងល្អរបស់គេ។
  


១. Heung-Min Son ប្រធានក្រុម Spurs កំពុងតែដឹកនាំមិត្តរួមក្រុមប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុង Premier League រូបគេតែងរកបានគ្រាប់បាល់ ការបង្កើតឱកាសដល់មិត្តរួមក្រុម ខុសពីរដូវកាលមុនរូបគេមានបញ្ហារបួសមិនសូវបង្ហាញខ្លួនសម្រាប់ក្រុម៕
 

Tag:
 Top 5
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com