ជាតិ
វីដេអូ
នៅទ្វីបអឺរ៉ុប មាននៅសេសសល់សំណង់ថ្មពីសម័យមុនៗច្រើន
16, Oct 2023 , 2:44 pm        
រូបភាព
បារាំង៖ តាំងពីបុរាណកាលមក សំណង់នៅទ្វីបអឺរ៉ុប គេសាងសង់ច្រើនជាថ្ម។ នេះជាមូលហេតុដែលធ្វើឱ្យរហូតដល់បច្ចុប្បន្នកាល នៅសល់សំណង់ពីសម័យមុនៗច្រើនដែរ។ ក្នុងនោះ នៅខេត្តកំណើតរបស់ នាយ យ៉ាន សមាគមមួយ ទើបតែជួសជុលបុរីបុរាណមួយរួចរាល់។ ប្រជាជនបារាំងបានកសាងវាក្នុងសតវត្សទី១៥។ បុរីនេះ មានឈ្មោះថា ដុង្ស៊ី។ បច្ចុប្បន្នឈ្មោះបុរីនេះ បានក្លាយទៅជាឈ្មោះតំបន់នោះដែរ ដែលមានប្រមាណ១០ឃុំ។

 
ដើម្បីជ្រាបច្បាប់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
បុរីនេះ ស្ថិតនៅលើភ្នំ ហើយវាជាប់នឹងអូរមួយ ដើម្បីអ្នកភូមិងាយរកទឹក។ វាមានប្លង់ការ៉េ៤ជ្រុង ជាមួយប៉ម៣។ មានប៉មច្រកចូល ប៉មការពារ និងប៉មកណ្ដាល ដែលខ្ពស់ជាងគេ សម្រាប់ព្រះអង្គម្ចាស់។ តាមពិតមានមនុស្សដែលរស់នៅកន្លែងនោះ ប្រហែលតាំងពីសតវត្សទី១២។ ឆ្នាំ១៦០៣ បុរី ដុង្ស៊ីនេះ ត្រូវបានបំផ្លាញចោល ដោយវាបានក្លាយទៅជាទីជម្រកចោរព្រៃ។ អ្វីដែលគេបានសាងសង់ពីមុនសតវត្សទី១៥ មិនមានសល់អ្វីទេ។ អ្វីដែលមិនបានឆេះ ឬផុយ គឺជាថ្មធម្មជាតិ ដូចជាគ្រឹះផ្ទះ ជនដើរ ជញ្ជាំងជុំវិញបុរី ជញ្ជាំងទប់ដី ខ្លោងទ្វារ រោងកិនស្រូវ ឃ្លាំង ប៉មទាំង៣ និងព្រះវិហារគ្រីស្តសាសនា។


 
ពេលបច្ចុប្បន្ន មានគ្រួសារតែមួយគត់ ដែលរស់នៅក្នុងផ្ទះមួយស្ថិតនៅក្បែរបុរី ដុង្ស៊ី។ ភូមិដែលនៅជិតជាងគេ នៅចម្ងាយ២គីឡូម៉ែត្រ ពីបុរី។ អ្នកស្ម័គ្រចិត្តនៃសមាគមគាំពារបេតិកភណ្ឌឃុំ សាល្តង់ដុង្ស៊ី បានថែទាំ ជួសជុល និងសាងសង់ឡើងវិញ បុរីនេះប្រមាណពី១០ឆ្នាំហើយ។ គឺថែទាំកុំឱ្យជញ្ជាំងថ្មណាមួយបាក់ ឬធ្លាក់ទៀតទេ ជួសជុលដោយដាក់ដុំថ្មដែលបានធ្លាក់លើពីគ្នាវិញ និងសាងសង់ឡើងវិញផ្នែកធ្វើអំពីឈើ និងក្បឿងដែលត្រូវបានបាត់បង់។ សូមបញ្ជាក់ថា បើសាងសងឡើងវិញ គឺសាសង់តាមស្តង់ដារសម័យកណ្ដាល៕






 
រូបគំនូរ © association de sauvegarde du patrimoine de Salt-en-Donzy

© រក្សាសិទ្ធិដោយ thmeythmey.com