ជាតិ
លោក យឹម ឆៃលី ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​
13, Oct 2023 , 3:48 pm        
រូបភាព
លោក យឹម ឆៃលី ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម ស៊ីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះអង្គ មានឋានៈស្មើ​ឧប​នាយក​រដ្ឋមន្រ្តី។ នេះបើយោងតាមព្រះរាជក្រឹត្យ​ ដែលព្រះករុណា ទ្រង់បានឡាយព្រះហត្ថលេខា ​នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២៣​នេះ។

 
សូមជម្រាបថា នៅ​ថ្ងៃទី១២ ខែតុលា ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតែង
ឥស្សរជន៤រូប គឺលោក ជា សុផារ៉ា លោក ប៊ិន ឈិន លោក ប្រាក់ សុខុន និងលោក កែ គឹមយ៉ាន  ​ជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះអង្គ មានឋានៈស្មើ​ឧប​នាយក​រដ្ឋមន្រ្តីដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com